leftcenterrightdel
លោកឧត្ដមសេនីយ៍ឯក Nguyen Phuong Nam អនុប្រធានអគ្គសេនាធិការបានចុះត្រួតពិនិត្យសំណង់ផ្លូវល្បាតព្រំដែននៅខេត្ដ Tay Ninh

 

គម្រោងសាងសង់ផ្លូវល្បាតព្រំដែនឆ្លងកាត់ខេត្ដ Tay Ninh មានប្រវែងជិត ៥៩ គីឡូម៉ែត្រ។ តំណាងមកពីស្ថាប័នមានសមត្ថកិច្ច អង្គភាពអនុវត្ដគម្រោង មូលដ្ឋានបានរាយការណ៍ពីស្ថានភាពសាងសង់ និងការលំបាកមួយចំនួនដែលកំពុងចោទមានឡើង។

លោកឧត្តមសេនីយ៍ឯក Nguyen Phuong Nam បានលើកសរសើរចំពោះស្មារតីរបស់បណ្ដាស្ថាប័នពាក់ព័ន្ធក្នុងការកសាងផ្លូវល្បាតព្រំដែនឆ្លងកាត់ខេត្ដ Tay Ninh និងបានស្នើឲ្យអង្គភាពនានាត្រូវពន្លឿនការសាងសង់ ការធានានូវគុណភាព និងការបំរើភារកិច្ច​យាមល្បាតតាមបណ្ដោយព្រំដែន។

អង្គភាពអនុវត្ដគម្រោងត្រូវសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធ មូលដ្ឋាន ដើម្បីដំណើរការសាងសង់ និងដោះស្រាយរាល់ការលំបាកឲ្យទាន់ពេលវេលា។ ទន្ទឹមនឹងនោះ មូលដ្ឋាននានាត្រូវយកចិត្ដទុកដាក់ បង្កលក្ខណៈងាយស្រួលសម្រាប់បណ្ដាអង្គភាពអនុវត្ដភារកិច្ចយាមល្បាតតាមបណ្ដោយព្រំដែន៕

បកប្រែដោយ Pham Diep