leftcenterrightdel
ពិនិត្យសុខភាព និងផ្ដល់ថ្នាំដល់ប្រជាជនឡាវ 

 

នេះគឺជាមូលដ្ឋានដែលកំពុងជួបការលំបាកយ៉ាងខ្លាំងអំពីសេដ្ឋកិច្ច-សង្គម ជាពិសេសគឺការទទួលសេវាកម្មសុខាភិបាល។ ចាប់តាំងពីពេលព្រលឹមមក ប្រជាពលរដ្ឋទាំងក្មេង និងចាស់ជាង ២០០ នាក់ បានប្រមូលផ្ដុំគ្នានៅសាលាមួយដែលស្ថិតនៅភូមិ Dak Ba ដើម្បីវេជ្ជបណ្ឌិតរបស់បញ្ជាការដ្ឋានការពារព្រំដែនខេត្ដ Kon Tum ពិនិត្យសុខភាព ពិគ្រោះព្យាបាលជំងឺ និងផ្ដល់ថ្នាំដោយឥតគិតថ្លៃ។ ក្រៅពីនេះអង្គភាពនៅប្រគល់អំណោយចំនួន ៤៣ កញ្ចប់ (ក្នុងកញ្ចប់មួយមានតំលៃ ៥ សែនដុង) ដល់គ្រួសារចំនួន ៤៣ មានជីវភាពរស់នៅលំបាក។ សកម្មភាពខាងលើនេះ មិនត្រឹមតែលើកទឹកចិត្តប្រជាជននៅមូលដ្ឋានកាត់បន្ថយការលំបាកប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការរឹតបន្តឹងចំណងសាមគ្គីភាព មិត្តភាពពិសេសរវាងប្រជាជននៃប្រទេសទាំងពីរទៀតផង ដើម្បីបងប្អូនប្រជាជនរួមដៃគ្នាកសាងខ្សែព្រំដែនប្រកបដោយសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍៕

បកប្រែដោយ Pham Diep