leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Nguyen Van Duc មានប្រសាសន៍ក្នុងសន្និសីទកាសែត

ក្នុងសន្និសីទកាសែត តំណាងមកពីគ្រប់ស្ថាប័នបានស្តាប់ពីការណែនាំ តម្រង់ទិសក្នុងការផ្សព្វផ្សាយអំពីច្បាប់ការពារប្រទេសឆ្នាំ២០១៨ ការបង្ហាញពីរាល់សមិទ្ធផលលេចធ្លោរបស់កម្លាំងកងឆ្មាំសមុទ្រវៀតណាម ក្នុងរយៈពេល២០ឆ្នាំកសាង ប្រយុទ្ធ និងរីកធំធាត់។ល។ លោក Nguyen Van Duc បានឲ្យដឹងថា ច្បាប់ការពារប្រទេស (ច្បាប់ស្តីពីវិសោធនកម្ម) ឆ្នាំ២០១៨ បានទទួលការផ្តល់សច្ចាប័នដោយរដ្ឋសភានីតិកាលទី១៤ ក្នុងសម័យប្រជុំទី៥ដោយមានអត្រាអនុម័តដ៏ខ្ពស់។ ច្បាប់នេះបានបំពេញបន្ថែមនូវការកំណត់មួយចំនួនសំដៅឆ្លើយតបតម្រូវការជាក់ស្តែងក្នុងការការពារមាតុប្រទេស។

leftcenterrightdel
អ្នកកាសែតចូលរួមក្នុងអង្គសន្និសីទកាសែត

រីឯសមិទ្ធផលលេចធ្លោទាំងអស់របស់កម្លាំងឆ្មាំសមុទ្រវៀតណាមក្នុងរយៈពេល២០ឆ្នាំកសាងកំពុងមានការអភិវឌ្ឍជាជំហានៗលើគ្រប់ជ្រុងជ្រោយ ហើយទទួលបានការយកចិត្តទុកដាក់ ការវិនិយោគទាំងសម្ភារៈ មធ្យោបាយ និងធនធានមនុស្សដើម្បីបំពេញភារកិច្ច ព្រមទាំងបញ្ជាក់បានតួនាទីជាកម្លាំងស្នូលក្នុងភារកិច្ចការពារសន្តិសុខជាតិ និងដឹកនាំការអនុវត្តច្បាប់នៅសមុទ្រ៕

បកប្រែដោយ Minh Trung