leftcenterrightdel
លោក Phan Van Giang មានអនុសាសន៍នៅសន្និបាត

លោកឧត្តមសេនីយ៍ឯក Phan Van Giang ប្រធានអគ្គសេនាធិការ អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញចូលរួម និងដឹកនាំអង្គសន្និបាត។

leftcenterrightdel
តំណាងទាំងឡាយចូលរួមសន្និបាត

នៅឆមាសទី១ ឆ្នាំ២០១៨ ស្ថាប័ននិងអង្គភាពក្នុងជួរកងទ័ពទាំងមូលបានបំពេញភារកិច្ចយោធាលើគ្រប់វិស័យ ក្តាប់បានជាប់ស្ថានភាព ផ្តល់យោបល់បានទាន់ពេលវេលាជូនគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស ដើម្បីដោះស្រាយស្ថានភាពប្រកបដោយប្រសិទ្ធិភាព។

នៅឆមាសទី២ ឆ្នាំ២០១៨ អគ្គសេនាធិការដ្ឋាននឹងបន្តក្តាប់ជាប់ស្ថានភាព វាយតំលៃ និងផ្តល់យោបល់ទាន់ពេលវេលាជូនគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស និងសហការជាមួយតំបន់មូលដ្ឋានដោះស្រាយបញ្ហាសន្តិសុខនយោបាយ។

leftcenterrightdel
ថ្នាក់ដឹកនាំអគ្គសេនាធិការដ្ឋានជាមួយតំណាងទាំងឡាយ

ព្រមទាំង អគ្គសេនាធិការដ្ឋានក៏ផ្តោតទៅលើការដឹកនាំបណ្ដាអង្គភាពបង្កើនគុណភាពបង្វឹកបង្ហាត់ រៀបចំកម្លាំងនិងមធ្យោបាយឲ្យល្អ និងជំនះផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិ ស្វែងរកនិងសង្គ្រោះ ត្រៀមជាស្រេចជួយប្រជាជននៅតំបន់រងគ្រោះមហន្តរាយធម្មជាតិយ៉ាងសកម្ម៕

បកប្រែដោយ Thanh Cong