leftcenterrightdel
កងទ័ពជួយប្រជាជនជំនះផលវិបាកបណ្តាលមកពីទឹកជំនន់

 

កងទ័ពអ៊ំហូ កងទ័ពនៃប្រជាជន

ចុះមកដល់ភូមិ Na Pe ឃុំ Muong Khoa ស្រុក Tan Uyen (ខេត្ត Lai Chau) នៅពេលដែលទឹកជំនន់ទើបតែបានឆ្លងកាត់ យើងខ្ញុំត្រូវបានប្រជាជននៅទីនេះរំឭកពីរឿងមួយអំពីគ្រួសារទាំង៤ នៅក្នុងភូមិត្រូវបានជួយសង្គ្រោះ ជីវិតក្នុងសភាពការណ៍សែនគ្រោះថ្នាក់ដោយកងទ័ពនៃបញ្ជាការដ្ឋានយោធាស្រុក និងកម្លាំងសេនាជនឃុំ។ ដោយសារតែទទួលបានដំណឹងថា មានកងទ័ព និងក្រុមការងារឃុំមកសួរសុខទុក្ខ អ្នកភូមិជាច្រើនបានប្រមូលផ្តុំនៅគ្រួសារលោក Lo Van Ong ជាគ្រួសារមួយក្នុងចំណោមគ្រួសារជួបសំណាងទាំង៤។ លោក Lo Van Ong បានរៀបរាប់ពីស្មារតីយ៉ាងអង់អាច ក្លាហាន ស្មោះអស់ពីចិត្ដរបស់កងទ័ពអ៊ំហូ ដែលបានរួមសុខរួមទុក្ខក្នុងប៉ុន្មានថ្ងៃជាមួយនិងប្រជាជនរងគ្រោះទឹកជំនន់ លោកនិយាយទាំងក្តីរំភើបក្តុកក្តួលខ្លាំងក្នុងចិត្តថា “កងទ័ពអ៊ំហូមិនត្រឹមតែបានជួយសង្គ្រោះជីវិតគ្រួសារខ្ញុំប៉ុណ្ណោះទេ ថែមទាំងបានជួយសង្គ្រោះជីវិតប្រជាជនក្នុងភូមិខ្ញុំទាំងមូលទៀតផង ថ្ងៃដែលឧប្បត្តិហេតុទឹកជំនន់កើតឡើងនោះ ប្រសិនបើគ្មានកងទ័ពទេ ភូមិខ្ញុំមានមហាបុណ្យសពបាត់ទៅហើយ”។

លោក Bui Huy Phuong អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Than Uyen  ជាអ្នកដឹកនាំការងារ ជួយសង្គ្រោះថ្ងៃនោះដោយផ្ទាល់បានវាយតម្លៃថា៖ តាំងពីបញ្ជាការដ្ឋានយោធាខេត្តទៅដល់ស្រុកបានបង្ហាញពីភាពបត់បែន និងភាពច្នៃប្រឌិតនៅក្នុងការដោះស្រាយស្ថានភាពក្នុងការគ្រប់គ្រង ការជួយសង្គ្រោះបន្ទាន់។ កម្មាភិបាល យុទ្ធជនស្រុកបានបញ្ចេញអស់ពីស្មារតីទទួលខុសត្រូវរបស់ខ្លួន មិនចេះហត់នឿយ ជំនះគ្រប់ការលំបាក ដើម្បីធានាសុវត្ថិភាពអាយុជីវិតរបស់ប្រជាជន។

រួមសុខរួមទុក្ខ ទ្រាំនឹងការលំបាកលំបិនដើម្បីប្រជាជន!

មិនអាចរៀបរាប់ឲ្យបានអស់ពីការលំបាកឧបសគ្គ ការលះបង់ដ៏ស្ងាត់កំបាំងរបស់កងទ័ព  កម្មាភិបាល យោធភូមិភាគលេខ២  កម្លាំងនគរបាលនៅក្នុងដំណើរការចូលរួមការស្វែងរក និងជួយសង្គ្រោះដែលជាទីកន្លែងសម្បូរទៅដោយគ្រោះទឹកជំនន់ Noong Heo, Muong Mit ស្រុក Sin Ho (Lai Chau)។ កងទ័ព កម្មាភិបាលរាប់រយនាក់ នៃកងវរសេនាធំលេខ ៨៨០ ក្រសួងការពារជាតិខេត្ត Lai Chau រួមទាំងនគរបាលដែនដីបានមកទីនេះតាំងពីថ្ងៃដំបូង នៃទឹកជំនន់។ កាតព្វកិច្ចប្រចាំថ្ងៃរបស់ពួកគាត់គឺយកចិត្តទុកដាក់យ៉ាងខ្លាំងលើការស្វែងរកអ្នកបាត់ខ្លួន ធ្វើការដោយមិនថាពេលវេលាឡើយ។

រួមជាមួយលោកវរសេនីយ៍ឯកលោក Nguyen Minh Ky ជាអនុមេបញ្ជាការយោធាខេត្ត Lai Chau លោក Nguyen Huy Kinh មេឃុំ Noong Heo យើងខ្ញុំបានមកសួរសុខទុក្ខគ្រួសារ លោក Lo Van Xanh  ឃុំ Nam Ha 1 ដែលមានប្រពន្ធ និងកូនត្រូវបានទឹកជំនន់កួចទៅបាត់ យើងមានអារម្មណ៍ឈឺចាប់យ៉ាងខ្លាំងចំពោះការបាត់បង់សែនធំធេងរបស់គាត់។ លោកវរសេនីយ៍ឯក Nguyen Minh Ky បានចែករំលែកនឹងការបាត់បង់នេះ ព្រមទាំងអះអាងថា នឹងខិតខំឱ្យអស់ពីសមត្ថភាពដើម្បីជួយគ្រួសារក្នុងការស្វែងរកសាច់ញាតិដែលបាត់ខ្លួន ជួយសម្រាលទុក្ខលំបាកមួយផ្នែករបស់គ្រួសារគាត់។

គ្រសារទាំង៣នៅ ភូមិ Nam Ha 1 សុទ្ធតែមានជីវភាពរស់នៅជួបការលំបាក។  ទ្រព្យសម្បត្តិភាគច្រើនស្ថិតនៅក្រោមជើងភ្នំ។  ក្នុងឧប្បត្តិហេតុបាក់ដីនាពេលថ្មីៗនេះមិនត្រឹមតែឆក់យកអាយុជីវិតមនុស្ស ៥ នាក់តែប៉ុណ្ណោះទេ ថែមទាំងបានកួចយកទាំងស្រូវ អង្ករ ក្របី ជ្រូក និងមាន់ជាច្រើនទៅជាមួយផង.... ហេតុដូច្នេះក្រៅពីភារកិច្ចស្វែងរកអ្នកបាត់ខ្លួននោះភារកិច្ចរបស់កងកម្លាំងប្រដាប់អាវុធយោធភូមិភាគលេខ២  ក៏ត្រូវតែរៀបចំពេលផ្តល់ស្បៀងអាហារជូនប្រជាពលរដ្ឋ មិនទុកឲ្យប្រជាជនរងការស្រេកឃ្លានជាដាច់ខាតឡើយ៕

បកប្រែដោយ Minh Trung