leftcenterrightdel
លោកឧត្ដមសេនីយ៍ឯក Nguyen Trong Nghia ប្រគល់ផ្កាជូនស្ថានីយ៍ទូរទស្សន៍វៀតណាម

 

តាងនាមឲ្យថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននយោបាយកងទ័ពប្រជាជនវៀតណាម លោកឧត្ដមសេនីយ៍ឯក Nguyen Trong Nghia បានថ្លែងអំណរគុណ និងវាយតំលៃខ្ពស់ចំពោះបណ្ដាស្ថាប័នសារព័ត៌មានបានយកចិត្ដទុកដាក់ និងផ្សព្វផ្សាយអំពីភារកិច្ចយោធា និងការពារមាតុភូមិ ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការកសាងកង ទ័ពឲ្យមានរបៀបរៀបរយ ចំណាន និងទំនើបជាបណ្ដើរៗ ព្រមទាំងតែងតែជួយឧបត្ថម្ភ និងបង្កលក្ខណៈល្អដើម្បីស្ថាប័នសារព័ត៌មាននានានៃកងទ័ពអនុវត្ដបានល្អនូវភារកិច្ចនយោបាយ និងជំនាញសារព័ត៌មាន។

លោកឧត្ដមសេនីយ៍ឯក Nguyen Trong Nghia មានបំណងចង់ឲ្យស្ថាប័នសារព័ត៌មានទាំងឡាយបន្ដសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងការពារប្រទេស និងអគ្គស្នងការដ្ឋាននយោបាយដើម្បីក្ដាប់ឲ្យបានជាប់ស្ថានការណ៍ ផ្លាស់ប្ដូរយោបល់ ផ្ដល់ព័ត៌មានត្រឹមត្រូវបំផុត និងទាន់ពេលដើម្បីតម្រង់ទិសសាធារណមតិ ច្រាលចោលព័ត៌មានខុសឆ្គងរបស់បណ្ដាអានុភាពជាអមិត្ដ និងបញ្ហាដែលមានទាក់ទិននឹងយោធា ការពារជាតិ។ ក្រសួងការពារប្រទេស និងអគ្គស្នងការដ្ឋាននយោបាយនឹងបង្កលក្ខណៈល្អបំផុតសម្រាប់បណ្តាស្ថាប័នសារព័ត៌មានចូលរួមផ្សព្វផ្សាយអំពីការហ្វឹកហ្វឺនត្រៀមប្រយុទ្ធជាស្រេច ការទប់ទល់នឹងគ្រោះធម្មជាតិ និងសង្គ្រោះ​ជនរងគ្រោះជាដើម៕

បកប្រែដោយ Pham Diep