leftcenterrightdel
 

 

លោកឧត្ដមសេនីយ៍ត្រី Nguyen Van Hanh អនុប្រធានតុលាការប្រជាជនកំពូល និងជាប្រធានតុលាការយោធាមជ្ឈិមបានសង្កត់ធ្ងន់ថា ក្នុងប៉ុន្មានឆ្នាំកន្លងមក ទំនាក់ទំនងមិត្ដភាព និងកិច្ចសហប្រតិបត្ដិការលើគ្រប់ជ្រុងជ្រោយរវាងបក្ស រដ្ឋ កងទ័ព និងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងឡាវ ក្នុងនោះវិស័យយុត្ដិធម៌មានការពង្រឹង និងពង្រីកដោយឥតឈប់ឈរ។ កិច្ចសហប្រតិបត្ដិការរវាងស្ថាប័នយុត្ដិធម៌ក្នុងកងទ័ពក៏បានទទួលលទ្ធផលល្អប្រសើរដែរ។ លោកឧត្ដមសេនីយ៍ត្រី Nguyen Van Hanh បានឲ្យដឹងថា កម្មាភិបាលតុលាការយោធានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនឹងរៀនសូត្រចំណេះដឹង បទពិសោធន៍ជាក់ស្ដែងក្នុងវគ្គបណ្ដុះបណ្ដាលនេះ។ ក្រៅ​ពីនេះ ក្នុងដំណើរការផ្លាស់ប្ដូរយោបល់ សិក្សា ភាគីវៀតណាមក៏មានឱកាសទទួលបទពិសោធន៍ដ៏ល្អពីតុលាការយោធាឡាវ ដើម្បីបង្កើន​​បទពិសោធន៍របស់ខ្លួនក្នុងសកម្មភាពជាក់ស្ដែងផងដែរ៕

បកប្រែដោយ Thanh Cong