leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Nguyen Anh Tuan ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល

 

លោកឧត្តមសេនីយ៍ត្រី Nguyen Anh Tuan អនុប្រធាននាយកដ្ឋានចាត់តាំងឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះនឹងឧទ្ទេសនាមខ្លឹមសារសំខាន់ៗមួយចំនួនអំពីការកសាងបក្ស និងការងារបក្ស ការងារនយោបាយក្នុងកងទ័ពប្រជាជនវៀតណាម ដើម្បីកម្មាភិបាលនៃនាយកដ្ឋានចាត់តាំងបក្ស កងទ័ពប្រជាជនឡាវសិក្សាស្រាវជ្រាវ និងអនុវត្តលើសកម្មភាពជាក់ស្តែងដែលស្របតាមរចនាសម្ព័ន្ធ មុខងារ និងភារកិច្ចលើការងារកសាងបក្សរបស់កងទ័ពប្រជាជនឡាវ។

នេះក៏ជាឱកាសមួយសម្រាប់កម្មាភិបាលនាយកដ្ឋានចាត់តាំងរបស់កងទ័ពនៃប្រទេសទាំងពីរផ្លាស់ប្តូរបទពិសោធន៍ សិក្សារៀនសូត្រ និងជួយគ្នាទៅវិញទៅមក បង្កើនការយល់ដឹង និងសាមគ្គីភាព រួមចំណែកក្នុងការកសាងកងទ័ពរបស់ប្រទេសទាំងពីរអោយបានរឹងមាំ និងសម្រេចបានល្អនូវភារកិច្ចកសាង និងការពារមាតុភូមិ។

leftcenterrightdel
ប្រតិភូចូលរួមថតរូបជាអនុស្សាវរីយ៍

 

ទន្ទឹមនឹងការសិក្សានៅថ្នាក់កម្មាភិបាលនៃនាយកដ្ឋានចាត់តាំងកងទ័ពប្រជាជនឡាវនឹងបានទៅសិក្សាស្រាវជ្រាវនៅស្ថានប័ន អង្គភាពមួយចំនួន និងទៅទស្សនានៅកេរ្ដិ៍ដំណែលប្រវត្តិសាស្ត្រ និងរមណីយដ្ឋានមួយចំនួនរបស់វៀតណាម ដើម្បីមានការយល់ដឹងកាន់តែច្បាស់ថែមទៀតអំពីទឹកដី មនុស្ស និងកងទ័ពប្រជាជនវៀតណាម៕

បកប្រែដោយ Duy Hoan