leftcenterrightdel
លោកនាយឧត្ដមសេនីយ៍ Ngo Xuan Lich បានទទួលបដិសណ្ឋារកិច្ចលោក Song Young-moo

 

នៅជំនួប លោកនាយឧត្ដមសេនីយ៍ Ngo Xuan Lich វាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់រដ្ឋមន្ដ្រីក្រសួងការពារជាតិកូរ៉េខាង ត្បូង និងបានបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកនេះសំដៅរក្សាការរីកចំរើននៃទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរនាសព្វថ្ងៃនេះ។ កងទ័ពទាំងពីរបានរួមចំណែកបង្កើនទំនុកទុកចិត្ដខាងនយោបាយ ព្រមទាំងសំដែងការគាំទ្រចំពោះការលុបបំបាត់អាវុធ​នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។

leftcenterrightdel
លោករដ្ឋមន្ដ្រី Ngo Xuan Lich និងលោករដ្ឋមន្ដ្រី Song Young-moo អញ្ជើញចូលរួមត្រួតពល
leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សា

 

លោករដ្ឋមន្ដ្រី Song Young-moo បានឲ្យដឹងថា ក្នុងប៉ុន្មានឆ្នាំកន្លងមក ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្ដិការយុទ្ធសាស្ដ្រ​វៀតណាម និងកូរ៉េខាងត្បូងមានការអភិវឌ្ឍខ្លាំងលើវិស័យជាច្រើន។ កូរ៉េខាងត្បូងយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះកិត្យានុភាព តួនាទីស្នូលរបស់វៀតណាមក្នុងអាស៊ានក៏ដូចជាតំបន់អាស៊ីអាគ្នេយ៍ដែរ វៀតណាមមានសារសំខាន់ និងជាកត្ដាតភ្ជាប់ដើម្បីកូរ៉េខាងត្បូងអនុវត្ដ “គោលនយោបាយបង្វែរទិសខាងត្បូងថ្មី” ជាមួយបណ្ដាប្រទេសក្នុងតំបន់។ ក្នុងដំណើរទស្សនកិច្ចវៀតណាមនាខែមិនាឆ្នាំ ២០១៨ របស់លោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jia-in ភាគីទាំងពីរបន្តជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការដែលបានព្រមព្រៀងគ្នារវាងប្រទេសទាំងពីរ។ ព្រមទាំងកូរ៉េខាងត្បូងគាំទ្រជំហររបស់វៀតណាមក្នុងបញ្ហាសមុទ្រខាងកើតនិងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅក្នុងតំបន់។

leftcenterrightdel
រដ្ឋមន្ដ្រីទាំងពីរបានធ្វើជាសាក្សីពិធីចុះហត្ថលេខាលើ “អនុស្សារណៈយោគយល់គ្នារវាងក្រសួងការពារប្រទេសវៀតណាម និងក្រសួងការពារជាតិកូរ៉េខាងត្បូង”

 

រដ្ឋមន្ដ្រីក្រសួងការពារជាតិទាំងពីរបានផ្លាស់ប្ដូរយោបល់អំពីស្ថានភាពសន្ដិសុខ ពិភពលោក តំបន់ និងឯកភាពគ្នាអនុវត្ដនូវខ្លឹមសារ​សហប្រតិបត្ដិការលើវិស័យការពារជាតិក្នុងពេលខាងមុខ។ បន្ទាប់មករដ្ឋមន្ដ្រីទាំងពីរបានធ្វើជាសាក្សីពិធីចុះហត្ថលេខាលើ “អនុស្សារណៈយោគយល់គ្នារវាងក្រសួងការពារប្រទេសវៀតណាម និងក្រសួងការពារជាតិកូរ៉េខាងត្បូងស្ដីពីការជួយភស្ដុភារគ្នាទៅ​វិញ​ទៅមកក្នុងសកម្មភាពរក្សាសន្ដិភាពនៃអង្គការសហប្រជាជាតិ និងជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្ដរាយ”៕

 

បកប្រែដោយ Pham Diep