leftcenterrightdel
លោកនាយឧត្ដមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ដ្រីក្រសួងការពារប្រទេសវៀតណាមថ្លែងនៅអង្គប្រជុំលើកទី៣ នៃកិច្ចសន្ទនា Shangri-La 17

 

ប្រទេសនិមួយៗត្រូវដោះស្រាយជោគវាសនារបស់ខ្លួន

កាលពីថ្ងៃទី ២ មិថុនា ថ្លែងនៅកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៧ ដែលបានប្រព្រឹត្ដទៅនៅប្រទេសសិង្ហបុរី។ លោក Ngo Xuan Lich បានចេញសាររបស់វៀតណាមតាមរយៈបទសុន្ទរកថា “ឯករាជ្យ ម្ចាស់ការខ្លួន បង្កើនកិច្ចសហប្រតិបត្ដិការ និងការគោរពច្បាប់អន្ដរជាតិជាគ្រឹៈស្ថាននៃសន្ដិសុខ សន្ដិភាព និងអភិវឌ្ឍន៍”។ លោករដ្ឋមន្ដ្រី Ngo Xuan Lich បានសង្កត់ធ្ងន់លើដំណោះស្រាយទាំងឡាយដើម្បីសម្រេចគោលដៅដែលក្នុងនោះយន្ដការសន្ដិសុខត្រូវតែផ្អែកលើមូលដ្ឋានច្បាប់អន្ដរជាតិ គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ការសន្យានៅតំបន់គឺជាគ្រឹៈស្ថាន និងមតិស្របនិងនយោបាយរវាងបណ្ដាប្រទេសដោយផ្អែកលើមូលដ្ឋានផ្ដល់​ផលប្រយោជន៍គ្នាទៅវិញទៅមក។ ទន្ទឹមនឹងនោះ បណ្ដាប្រទេសគួរតែកសាងការទុកចិត្ដគ្នាតាមរយៈការពិគ្រោះយោបល់ ការផ្លាស់ប្ដូរព័ត៌មាន ការជួបប្រាស្រ័យ និងការបង្កើនសកម្មភាពរួមរវាងកងទ័ពនៃបណ្ដាប្រទេស ជាពិសេសបណ្ដាប្រទេសត្រូវបង្ហាញនូវសុឆន្ទៈ ការប្ដេជ្ញាចិត្ដ និងការអនុវត្ដត្រឹមត្រូវតាមការសន្យារបស់ខ្លួន។

លោករដ្ឋមន្ដ្រីការពារប្រទេសវៀតណាមបានឲ្យដឹងថា បណ្ដាប្រទេសគួរតែពង្រីកប្រកបដោយប្រសិទ្ធភាព និងបើកទូលាយយន្ដការសន្ទនា សហប្រតិបត្ដិការលើវិស័យការពារជាតិ សន្ដិសុខ នយោបាយ សេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។ បន្ដការចែករំលែកព័ត៌មាន បទពិសោធន៍ ផ្តល់ជំនួយមនុស្សធម៌ សង្គ្រោះគ្រោះមហន្ដរាយ អនុវត្ដច្បាប់តាមសមុទ្រ ធានាសន្ដិសុខ សុវត្ថភាពនាវាចរណ៍ អាកាសចរណ៍ ទប់ស្កាត់ភេរវកម្ម ចោរសមុទ្រ.....សិក្សាស្រាវជ្រាវក្នុងការកសាងយន្ដការថ្មីដើម្បីជួយឲ្យបណ្ដាភាគីដោះស្រាយសន្ដិភាព សន្ដិសុខ ជម្លោះដោយផ្អែកលើមូលដ្ឋានគោរពអធិបតេយ្យភាព បូរណភាពទឹកដី គោរពច្បាប់អន្ដរជាតិ និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក។

វៀតណាមប្ដេជ្ញាចិត្ដការពារផលប្រយោជន៍ត្រឹមត្រូវរបស់ខ្លួន

លោក Ngo Xuan Lich បានបញ្ជាក់ថា អាស៊ានដើរតួនាទីយ៉ាងសកម្ម និងជាស្នូលសម្រាប់ការខិតខំប្រឹងប្រែងរួម។ អាស៊ានបានរួមចំណែកក្នុងការធានាបរិស្ថានសន្ដិភាព ស្ថិរភាពនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ “ការពិតបានបញ្ជាក់ថា អាស៊ានសាមគ្គី ឯកភាព នាំមកផលប្រយោជន៍សម្រាប់បណ្ដាប្រទេសជាសមាជិក និងប្រទេសជាដៃគូក្នុងការដោះស្រាយជម្លោះ ធានាសន្ដិសុខ ស្ថិរភាពនៅតំបន់ដោយឈរលើមូលដ្ឋានផ្ដល់ផលប្រយោជន៍រួម និងផលប្រយោជន៍នៃប្រទេសនិមួយៗ ស្របនឹងច្បាប់អន្ដរជាតិ”។

leftcenterrightdel
គណៈប្រតិភូវៀតណាមចូលរួមកិច្ចសន្ទនា Shangri-La 17 ថតរូបជាអនុស្សាវរីយ៍

 

លោករដ្ឋមន្ដ្រី Ngo Xuan Lich ក៏បានបញ្ជាក់បន្ដថា វៀតណាមជានិច្ចកាលគោរពសនិ្ដភាព អនុវត្ដតាមគោលនយោបាយឯករាជ្យ ម្ចាស់ការខ្លួន សន្ដិភាព សហប្រតិបត្ដិការ និងអភិវឌ្ឍន៍។ កសាងវិស័យការពារជាតិប្រកបដោយសន្ដិភាព មិនចូលសម្ព័ន្ធជាមួយប្រទេសមួយប្រឆាំងនឹងប្រទេសមួយទៀត មិនប្រើកម្លាំង និងគំរាមកំហែងប្រើកម្លាំងក្នុងទំនាក់ទំនងអន្ដរជាតិ មិនអនុញ្ញាតឱ្យបរទេសដាក់មូលដ្ឋានទ័ពនៅលើទឹកដីវៀតណាមឡើយ។ គោរពឯករាជ្យ អធិបតេយ្យភាព ឯកភាព បូរណភាពទឹកដីរបស់ប្រទេសនានា ដោយឈរលើមូលដ្ឋានគោរពច្បាប់អន្ដរជាតិ។ លោករដ្ឋមន្ដ្រី Ngo Xuan Lich បានសង្កត់ធ្ងន់ថា វៀតណាមប្ដេជ្ញាចិត្ដការពារផលប្រយោជន៍ត្រឹមត្រូវរបស់ខ្លួន ព្រមទាំងក៏បានគោរពនូវផលប្រយោជន៍របស់បណ្ដាប្រទេសដទៃ ស្របនឹងច្បាប់អន្ដរជាតិផងដែរ៕

 

បកប្រែដោយ Pham Diep