leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang ទទួលជួបលោកស្រី Samina Naz

 

លោកស្រី Samina Naz បានបញ្ជាក់ថា កងទ័ពបង់ក្លាដែស និងកងទ័ពវៀតណាមអាចចែករំលែកបទពិសោធន៍ និងសហប្រតិបត្តិការយ៉ាងល្អលើវិស័យជាច្រើន ជាពិសេសគឺសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ និងជម្នះផលវិបាកដោយសារតែគ្រោះមហន្តរាយធម្មជាតិ។ លោកស្រី Samina Naz បញ្ជាក់ថា ក្នុងឋានៈរបស់ខ្លួន លោកស្រីនឹងធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីអភិវឌ្ឍទំនាក់ទំនងទ្វេភាគីនិយាយរួម និងទំនាក់ទំនងលើវិស័យការពារជាតិនិយាយដោយឡែក។ ក្នុងឱកាសនេះ លោកស្រី Samina Naz បានពាំនាំការអញ្ជើញបំពេញទស្សនកិច្ចនៅបង់ក្លាដែសរបស់លោកឧត្តមសេនីយ៍ទោ Mahfuzur Rahman ប្រធានអគ្គសេនាធិការកងទ័ពបង់ក្លាដែសដល់់លោកឧត្តមសេនីយ៍ឯក Phan Van Giang ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកស្រី Samina Naz 

លោកឧត្តមសេនីយ៍ឯក Phan Van Giang បានញ្ជាក់ថា ក្រសួងការពារប្រទេសវៀតណាមតែងតែត្រៀមជាស្រេចក្នុងការទទួលយកនាយទាហានបង់ក្លា ដែសមកចូលរួមវគ្គបណ្ដុះបណ្ដាលភាសាវៀតណាម និងហ្វឹកហាត់នានានៅបណ្ឌិតសភាការពារជាតិរបស់​វៀត​ណាម។ លោកឧត្តមសេនីយ៍ឯក Phan Van Giang សង្ឃឹមថា លោកស្រី Samina Naz នឹងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរនិយាយរួម និងទំនាក់ទំនងលើវិស័យការពារជាតិរវាងវៀតណាម និងបង់ក្លាដែសនិយាយដោយឡែក៕

បកប្រែដោយ Thuy Anh