អញ្ជើញចូលរួមមានលោកនាយឧត្ដមសេនីយ៍ Phung Quang Thanh អតីតរដ្ឋមន្ដ្រីក្រសួងការពារប្រទេស និងបណ្ដាអតីតថ្នាក់ដឹកនាំ ព្រមទាំងមានលោកឧត្ដមសេនីយ៍ឯក Le Chiem អនុរដ្ឋមន្ដ្រីក្រសួងការពារប្រទេស និងតំណាងថ្នាក់ដឹកនាំក្រសួងការពារប្រទេសផងដែរ។

leftcenterrightdel
លោកឧត្ដមសេនីយ៍ឯក Le Chiem ប្រគល់លិខិតបញ្ជាក់គ្រឿងឥស្សរិយយសការពារមាតុភូមិថ្នាក់ទី ២ ជូនស្ថាប័នធានារ៉ាប់រងសង្គម

 

ថ្លែងនៅពិធី តាងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស លោកឧត្ដមសេនីយ៍ឯក Le Chiem ថ្លែងអំណរគុណចំពោះថ្នាក់ ដឹកនាំបក្ស រដ្ឋ ការជួយគាំទ្ររបស់ក្រសួង ស្ថាប័នមជ្ឈិមនានាបានបង្កលក្ខណៈដើម្បីស្ថាប័នធានារ៉ាប់រងសង្គមនៃក្រសួងការពារប្រទេសសម្រេចបានភារកិច្ចរបស់ខ្លួន។ ព្រមទាំងលោកកោតសរសើរចំពោះការខិតខំតស៊ូរបស់ជួរ កម្មាភិបាល បគ្គលិក យុទ្ធជនក្នុងស្ថាប័នធានារ៉ាប់រងសង្គមតែងតែរក្សា សាមគ្គីភាព ទទួលខុសត្រូវក្នុងការដោះស្រាយរបប និងគោលនយោបាយធានារ៉ាប់រងសង្គម និងធានារ៉ាប់រងសុខភាព។

លោកឧត្ដមសេនីយ៍ឯក Le Chiem ស្នើឲ្យស្ថាប័នធានារ៉ាប់រងសង្គមនៃក្រសួងការពារប្រទេសត្រូវតែបង្កើនកិច្ចសហការរវាងបណ្ដាស្ថាប័នមានសមត្ថកិច្ចក្នុងផ្នែកកងទ័ពនិងក្រៅផ្នែកកងទ័ព និងស្ថាប័នមានសមត្ថកិច្ចនៃក្រសួងការពារប្រទេសជាមួយអង្គភាពក្នុងកង​ទ័ពទាំងមូល។ ព្រមទាំងលោកសង្កត់ធ្ងន់ទៅលើការកសាងជួរកម្មាភិបាលឲ្យកាន់តែល្អ និងលើកកម្ពស់គុណភាពស្រាវជ្រាវ ផ្ដល់ប្រឹក្សា និងអនុវត្ដឲ្យបានប្រសិទ្ធភាពនូវរាល់របបធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខភាព និងការគ្រប់គ្រង និងប្រើប្រាស់មូលនិធិធានារ៉ាប់រងសង្គម និងធានារ៉ាប់រងសុខភាពឲ្យមានប្រសិទ្ធភាព៕

leftcenterrightdel
លោកឧត្ដមសេនីយ៍ឯក Le Chiem បំពាក់គ្រឿងឥស្សរិយយសការពារ មាតុភូមិថ្នាក់ទី ២ លើទង់ជ័យបេ្ដជ្ញាឈ្នៈរបស់ស្ថាប័នធានារ៉ាប់រងសង្គមនៃក្រសួងការពារប្រទេស

 

ក្នុងឱកាសនេះដែរ លោកប្រធានរដ្ឋបានផ្ទេរសិទ្ធិឲ្យលោកឧត្ដមសេនីយ៍ឯក Le Chiem  បំពាក់គ្រឿងឥស្សរិយយសការពារមាតុភូមថ្នាក់ទី ២ ជូនស្ថាប័នធានារ៉ាប់រងសង្គមនៃក្រសួងការពារប្រទេស៕

បកប្រែដោយ Pham Diep