leftcenterrightdel
រូបថតឧទាហណ៍(hvcsnd.edu.vn)

យោងទៅតាមការវាយតម្លៃពីស្ថាប័នមានសមត្ថកិច្ចឲ្យដឹងថា  ជួរកម្មាភិបាលក្នុងកងទ័ពមានការរីកចំរើនអំពីបរិមាណផង និងគុណភាពផង អាចឆ្លើយតបទៅ​នឹងតម្រូវការក្នុងការបំពេញភារកិច្ច។ វិធីបណ្តុះបណ្តាល និងបំប៉នឲ្យកម្មាភិបាលបានស្របទៅតាមតម្រូវការជាក់ស្តែង មានការផ្លាស់ប្តូរថ្មី និងមាន​ការ​អភិវឌ្ឍយ៉ាងរឹងមាំដោយមិនឈប់ឈរ។ ការបណ្តុះបណ្តាល និងបំប៉នឲ្យកម្មាភិបាលត្រូវបានរៀបចំឡើងនៅតាមបណ្តាសាលាយោធា និងតាមរយៈការបញ្ជូនកម្មាភិបាលឲ្យទៅរៀននៅតាមបណ្តាសាលានៅ​ខាងក្រៅកងទ័ព និងនៅឯបរទេស។ កម្មាភិបាលដែលបញ្ចប់ការសិក្សានៅគ្រប់កម្រិតថ្នាក់ អាចឆ្លើយតបនឹងតម្រូវការក្នុងការបំពេញភារកិច្ច។

ដើម្បីទទួលបានលទ្ធផលដូចខាងលើនេះ មានកត្តាមួយដ៏សំខាន់គឺកម្មវិធីនិងខ្លឹមសានៃការបណ្តុះបណ្តាលត្រូវបានកែតម្រូវឲ្យបានសមស្របទៅ​នឹងភាពជាក់ស្តែង និងតាមគោលមាគ៌ា ទស្សនៈរបស់បក្ សនិងរដ្ឋ។ កម្មវិធីបណ្តុះបណ្តាលមានការផ្លាស់ប្តូរជាច្រើនដូចជា កាត់បន្ថយទ្រឹស្តី បង្កើនពេលវេលាស្វ័យសិក្សា និងរួមផ្សំយ៉ាងជិតស្និទ្ធរវាងទ្រឹស្តីជាមួយការអនុវត្តជាក់ស្តែងជាដើម៕

បកប្រែដោយ Duy Hoan