leftcenterrightdel
ការប្រគល់រង្វាន់ "យុវជនច្នៃប្រឌិតក្នុងកងទ័ព " លើកទី១៨

 

សកម្មភាពនេះត្រូវបានរៀបចំឡើង ដើម្បីទទួលស្គាល់និងវាយតម្លៃចំពោះលទ្ធផលនៃការចលនាយុវជនច្នៃប្រឌិតក្នុងជួរកងទ័ពនៅ ឆ្នាំ២០១៧ ព្រមទាំង ទទួលស្គាល់ លើកសរសើរ ប្រគល់រង្វាន់ លើកតម្កើង ឃោសនា និងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីសមិទ្ធិផល និង ផលិតផលវិទ្យាសាស្ត្ររបស់អ្នកនិពន្ធ និងក្រុមអ្នកនិពន្ធវ័យក្មេងនានា ដែលមានស្នាដៃឬគំនិតផ្តួចផ្តើមដើម្បីឈ្នះរង្វាន់នេះផងដែរ។ តាមរយៈនោះ សកម្មភាពនេះក៏លើកទឹកចិត្តសមាជិកសម្ព័ន្ធយុវជន និងយុវជនវ័យក្មេងក្នុងកងទ័ពទាំងមូល ជម្រុញ​ការសិក្សារៀនសូត្រ ស្រាវជ្រាវ វិទ្យាសាស្ត្រ និងច្នៃប្រឌិត ដើម្បីរួមចំណែកក្នុងកសាងកងទ័ពបដិវត្តន៍ប្រកបដោយសណ្ដាប់​ធ្នាប់ ចំណាន និងធ្វើឲ្យទំនើបមួយជំហានៗពីមួយថ្ងៃទៅមួយថ្ងៃ។

ក្នុងពិធីនេះដែរ គណៈកម្មការរៀបចំពិធីបានប្រគល់ប័ណ្ណសរសើរជូនដល់អង្គភាព ចំនួន ១៩ ដែលមានស្នាដៃដ៏ឆ្នើមក្នុងការចាត់ចែង និងចូលរួមក្នុងពិធីប្រគល់រង្វាន់នេះដែរ។ មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីសហូជីមិញបានប្រគល់រង្វាន់មេដាយ " យុវជនឆ្នៃប្រឌិត" ជូនដល់អ្នកនិពន្ធចំនួន ៥០ នាក់ ដែលមានស្នាដៃ និងមានគំនិតផ្តួតផ្តើមបានទទួលរង្វាន់លេខ១ ផងដែរ ៕

តាម៖​ vovworld.vn