leftcenterrightdel
លោកឧត្ដមសេនីយ៍ឯក Nguyen Trong Nghia បានជូនដំណឹងស្ដីពីលទ្ធផលសន្និបាតមជ្ឈិមបក្សលើកទី ៧ នីតិកាលទី ១២ 

 

នៅសន្និសីទនេះ លោកឧត្ដមសេនីយ៍ឯក Nguyen Trong Nghia បានជូនដំណឹងស្ដីពីលទ្ធផលសន្និបាតមជ្ឈិមបក្សលើកទី ៧ នីតិកាលទី ១២ ដោយផ្ដោតលើខ្លឹមសារកសាងជួរកម្មាភិបាលនៅគ្រប់ជាន់ថ្នាក់ដែលមានលក្ខណៈសម្បត្ដិគ្រប់គ្រាន់ សមត្ថភាព និងកិត្យានុភាពដើម្បីបំពេញភារកិច្ច; កំណែទម្រង់គោលនយោបាយប្រាក់បៀវត្សសម្រាប់កម្មាភិបាល កងកម្លាំងប្រដាប់អាវុធ និងពលករធ្វើការក្នុងសហគ្រាស; កំណែទម្រង់គោលនយោបាយធានារ៉ាប់រងសង្គម។

ក្នុងឱកាសនេះដែរ គណៈអចិន្ដ្រៃយ៍គណៈកម្មាធិការបក្សនៃអគ្គស្នងការនយោបាយកងទ័ពបានសំណូមពរថ្នាក់ដឹកនាំនៃស្ថាប័ន អង្គភាពនានាត្រូវជូនដំណឹងស្ដីពីលទ្ធផលសន្និបាតមជ្ឈិមបក្សលើកទី ៧ នីតិកាលទី ១២ ដល់កម្មាភិបាល សមាជិកបក្ស បុគ្គលិក ព្រមទាំងបង្កើតការជឿទុកចិត្ដ ការស្រុះចិត្តគំនិត ជំរុញការប្រឡងប្រណាំងនៃការអនុវត្ដឲ្យបានល្អនូវភារកិច្ច រួមចំណែកធ្វើឲ្យសេចក្ដីសម្រេចចិត្ដនៃសន្និបាតទៅជាការអនុវត្ដជាក់ស្ដែង៕

បកប្រែដោយ Pham Diep