leftcenterrightdel
រូបថតឧទាហរណ៍

ដោយឡែកក្នុងខែមេសា ឆ្នាំ២០១៨ អង្គភាពទាំងឡាយនៃកងទ័ពបានរៀបចំការផ្សព្វផ្សាយដល់ប្រជាជនជិត ២២ ពាន់នាក់ និងចាត់បញ្ជូនកម្មាភិបាលទៅជួយកសាងប្រព័ន្ធនយោបាយនៅមូលដ្ឋានជាង២,៥០០ ជួយប្រជាជនកសាងជនបទថ្មី ជំនះផលវិបាកដោយសារគ្រោះធម្មជាតិ  ពិនិត្យជំងឺ ផ្ដល់ថ្នាំដោយឥតគិតថ្លៃ និងប្រគល់អំណោយឲ្យប្រជាជនជិត ២,០០០ នាក់។

នៅពេលខាងមុខនេះ ស្ថាប័ន និងអង្គភាពនានាត្រូវជ្រួតជ្រាបនូវសារាចរ សេចក្តីសម្រេចចិត្តរបស់បក្សស្ដីពីកិច្ចការប្រជាចលនាក្នុងស្ថានភាពថ្មី ព្រមទាំងលើកខ្ពស់ប្រសិទ្ធភាពនៃការធ្វើប្រជាចលនា ផ្តោតទៅលើតំបន់មូលដ្ឋានសំខាន់ក្នុងវិស័យការពារជាតិ និងសន្តិសុខ និងតំបន់ជនជាតិភាគតិចផងដែរ៕

បកប្រែដោយ Thuy Anh