leftcenterrightdel
លោកវរសេនីយ៍ឯក Dato Rusman មេបញ្ជាការកងទ័ពជើងទឹកភាគខាងលិចរបស់ឥណ្ឌូនេស៊ី

 

អ្នកយកព័ត៌មាន៖ ចំនួននាវា និងប្រទេសចូលរួមធ្វើសមយុទ្ធ KOMODO កាន់តែកើនឡើង។ តើលោកវាយតំលៃយ៉ាងដូចម្ដេចចំពោះបណ្ដាប្រទេសចូលរួមកាន់តែច្រើនក្នុងការធ្វើសមយុទ្ធនេះ?

លោកវរសេនីយ៍ឯក Dato Rusman ៖ គោលដៅមួយក្នុងចំណោមគោលដៅនៃការធ្វើសមយុទ្ធកងទ័ពជើងទឹកពហុភាគី KOMODO ដោយឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះគឺបង្កើនការយកយល់គ្នាទៅវិញទៅមករវាងកងទ័ពជើងទឹកបណ្ដាប្រទេសក្នុងតំបន់ និងនៅលើពិភព​លោក។ ការចូលរួមរបស់ប្រទេសជាច្រើនសំដៅទប់ទល់នឹងការប្រឈមរួម ក៏ដូចជាគ្រោះមហន្ដរាយ និងបញ្ហាមនុស្សធម៌ដ៏សំខាន់។ ក្នុងបរិបទនៃរាល់ការប្រឈមកាន់តែកើនឡើង និងទាមទាឲ្យមានការខិតខំប្រឹងប្រែងថែមទៀតរបស់បណ្ដាប្រទេសជាតិ។

leftcenterrightdel
ក្រុមផ្ដល់ប្រឹក្សានៃការប្រយុទ្ធរបស់វៀតណាមចូលរួមសមយុទ្ធ

 

អ្នកយកព័ត៌មាន៖ ក្នុងការធ្វើសមយុទ្ធ CPX មានស្ថានការណ៍ត្រាប់សង្គ្រាម ដើម្បីបណ្ដាប្រទេសចូលរួមដោះស្រាយ។ តើការធ្វើសមយុទ្ធនេះត្រូវបានអនុវត្ដយ៉ាងដូចម្ដេច?

លោកវរសេនីយ៍ឯក Dato Rusman ៖ ចំណុចពិសេសគឺបណ្ដាប្រទេសចូលរួមធ្វើសមយុទ្ធបានសហការគ្នាបានល្អក្នុងការប្រឆាំងភេរវកម្ម ការទប់ស្កាត់ជនអន្ដោប្រវេសខុសច្បាប់ និងទប់ទល់នឹងឧប្បត្តិហេតុនៃការធ្វើនាវាចរណ៍។

អ្នកយកព័ត៌មាន៖ តើលោកវាយតំលៃយ៉ាងដូចម្ដេចអំពីការចូលរួមរបស់វៀតណាមក្នុងការធ្វើសមយុទ្ធនេះ?

លោកវរសេនីយ៍ឯក Dato Rusman ៖ វៀតណាមបានចូលរួមការធ្វើសមយុទ្ធ KOMODO ចំនួនបីលើកមកហើយដែលបង្ហាញពីការចូលរួមយ៉ាងសកម្ម និងទទួលខុសត្រូវខ្ពស់របស់វៀតណាម ព្រមទាំងការផ្ដល់មតិរបស់វៀតណាមនៅរាល់សិក្ខាសាលាដែលត្រូវបានមជ្ឈដ្ឋានជំនាញវាយតំលៃខ្ពស់ ក្នុងនោះលើកឡើងនូវរាល់បញ្ហាដែលយើងកំពុងប្រឈមមុខនាបច្ចុប្បន្ននេះ គឺការសង្គ្រោះ និងគ្រប់គ្រងគ្រោះមហន្ដរាយ និងបញ្ហាមនុស្សធម៌ផងដែរ៕

អ្នកយកព័ត៌មាន៖ សូមអរគុណលោក!

បកប្រែដោយ Pham Diep