leftcenterrightdel
លោកនាយឧត្ដមសេនីយ៍ Ngo Xuan Lich ថ្លែងមតិក្នុងជំនួប

 

នៅជំនួបនេះ តាងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម លោកឧត្ដមសេនីយ៍ឯក Luong Cuong ប្រធានអគ្គស្នងការនយោបាយបានជូនព័ត៌មានអំពីស្ថានភាពពិភពលោក និងតំបន់ក្នុងរយៈពេលកន្លងមក លទ្ធផលនៃការអនុវត្ដភារកិច្ចយោធា ការពារជាតិ ការកសាងបក្សភាគកងទ័ពនាប៉ុន្មានខែដើមឆ្នាំ ២០១៨ និងទិសដៅភារកិច្ចសំខាន់ៗដល់ចុងឆ្នាំ។

មានប្រសាសន៍នៅជំនួបនេះ តាងនាមថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម លោកនាយឧត្ដមសេនីយ៍ Ngo Xuan Lich បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់កងទ័ពទាំងមូលក្នុងការអនុវត្ដភារកិច្ចក្នុងប៉ុន្មានខែដើមឆ្នាំ ២០១៨។ កងទ័ពជានិច្ចកាលទុកចិត្តលើការដឹកនាំរបស់បក្ស រដ្ឋ ត្រៀមខ្លួនទទួលភារកិច្ច និងសម្រេចបានជោគជ័យនូវរាល់ភារកិច្ចដែលត្រូវបានថ្នាក់លើប្រគល់​ជូន។ លោកនាយឧត្ដមសេនីយ៍ Ngo Xuan Lich ជឿជាក់ថា បក្សភាគកងទ័ពនឹងបន្ដពង្រីកស្មារតីសាមគ្គីភាព និងអនុវត្ដបានល្អនូវភារកិច្ចយោធា ការពារជាតិ និងកិច្ចការកសាងបក្សភាគកងទ័ពឆ្នាំ ២០១៨ និងប៉ុន្មានឆ្នាំបន្ដបន្ទាប់៕

 

បកប្រែដោយ Pham Diep