តាមផែនការ ក្រោយពេលបញ្ចប់ការរួមគ្នាយាមល្បាតលើលំហសមុទ្រដែលជាប់ព្រំប្រទល់នៃប្រទេសទាំងពីរ។ ក្រុមនាវាលេខ២៦៤ និង២៦៥ នឹងធ្វើដំណើរទៅកាន់កំពង់ផែ Songkhla ដើម្បីបំពេញទស្សនកិច្ច និងជួបប្រាស្រ័យជាមួយកងទ័ពជើងទឹកថៃចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី២៥ ខែមេសា។

leftcenterrightdel
 
leftcenterrightdel
ក្រុមនាវាលេខ ២៦៤ និង២៦៥ ចេញដំណើរទៅចូលរួមយាមល្បាតជាមួយកងទ័ពជើងទឹកថៃ

 

ដើម្បីសម្រេចបានល្អនូវភារកិច្ចយាមល្បាតរួម ដំណើរទស្សនកិច្ច និងការជួបប្រាស្រ័យជាមួយកងទ័ពជើងទឹកថៃ ក្រុមនាវាលេខ ២៦៤ និង២៦៥ អនុវត្ដបានល្អនូវការហ្វឹកហ្វឺន​ ការកសាង និងអនុម័ត្តផែនការចេញដំណើរទៅសមុទ្រ រៀបចំបានគ្រប់គ្រាន់នូវសំភារៈភស្តុភា គ្រឿងបច្ចេកទេស ដើម្បីធានាអោយនាវាធ្វើដំណើរបានល្អស្រួលបួល៕

បកប្រែដោយ Duy Hoan