leftcenterrightdel
ពិធីធ្វើមាតុភូមិនិវត្ដន៍អដ្ឋិធាតុយោធិនសហរដ្ឋអាមេរិកដែលបាត់ខ្លួនក្នុងសម័យសង្គ្រាមនៅវៀតណាមបានប្រព្រឹត្ដទៅនៅប្រលានយន្ដហោះអន្ដរជាតិ Da Nang

ភាគីវៀតណាមបានប្រគល់អដ្ឋិធាតុយោធិន ៣ នាក់ជូនភាគីសហរដ្ឋអាមេរិក។ អដ្ឋិធាតុទាំងនេះត្រូវបានពេទ្យជំនាញកោសល្បវិច័យនៃប្រទេសទាំងពីរពិនិត្យនៅទីក្រុងហាណូយ និងមានសេចក្ដីសន្និដ្ឋានថា អាចជាអដ្ឋិធាតុយោធិនសហរដ្ឋអាមេរិកដែលបាត់ខ្លួនពីសម័យសង្គ្រាម​នៅវៀតណាម ហើយនិងស្នើបញ្ជូនទៅកោះ Hawaii សហរដ្ឋអាមេរិកពិនិត្យថែមទៀត។

តំណាងរដ្ឋាភិបាលសហរដ្ឋអាមេរិកបានថ្លែងអំណរគុណ និងវាយតំលៃខ្ពស់ចំពោះគោលនយោបាយមនុស្សធម៌ សុឆន្ទៈ និងកិច្ចសហប្រតិ​បត្ដិការរវាងអាមេរិក និងវៀតណាម ឲ្យកាន់តែមានប្រសិទ្ធភាព។

សកម្មភាពស្វែងរកអដ្ឋិធាតុយោធិនសហរដ្ឋអាមេរិកដែលបាត់ខ្លួនពីសម័យសង្គ្រាមនៅវៀតណាមគឺជាសកម្មភាពមនុស្សធម៌រវាងរដ្ឋាភិបាល​ទាំងពីរ។ នេះគឺជាការប្រគល់អដ្ឋិធាតុលើកទី១៤៣ ចាប់តាំងពីឆ្នាំ ១៩៧៣ មកម៉្លេះ៕

បកប្រែដោយ Thanh Cong