leftcenterrightdel
ទីដ្ឋភាពនៃសន្និសីទ

សន្និសីទបានវាយតំលៃថា ក្នុងត្រីមាសទី ១ ឆ្នាំ ២០១៨ ក្រសួងការពារប្រទេសបានផ្ដល់ប្រឹក្សា និងសំណូមពរដល់បក្ស រដ្ឋ សម្រាប់បញ្ហាដែលទាក់ទងនឹងបរិស្ថានសន្ដិភាព ស្ថិរភាពរបស់ប្រទេសជាតិ និងតំបន់ ព្រមទាំងអនុវត្ដកិច្ចការបរទេសផ្នែកការពារប្រទេសតាមផែនការដាក់ចេញ រួមចំណែកពង្រឹងទំនុកទុកចិត្ដជាមួយមិត្ដភ័ក្តិអន្ដរជាតិ និងបណ្ដាអង្គការអន្ដរជាតិ ការពារអធិបតេយ្យភាព ទឹកដី និងលើកកម្ពស់កិត្យានុភាពរបស់ប្រទេសជាតិ។

ស្តីពីទិសដៅភារកិច្ចក្នុងត្រីមានទី ២ ឆ្នាំ ២០១៨ សន្និសីទបានចាត់ទុកថា កិច្ចការបរទេសផ្នែកការពារប្រទេសគួរតែបន្ដផ្ដោតទៅលើកិច្ច​សហប្រតិបត្ដិការទ្វេភាគី បុរេសកម្មចូលរួមយន្ដការសហប្រតិបត្ដិការពហុភាគីលើវិស័យការពារប្រទេស និងត្រៀមខ្លួនចូលរួមសកម្មភាពរក្សា​សន្ដិភាពនៃអង្គការសហប្រជាជាតិ ព្រមទាំងជំរុញការអនុវត្ដគម្រោងដោះស្រាយផលវិបាកដោយសារធាតុ dioxin នៅព្រលាន​យន្ដហោះ Bien Hoa និងបង្កើនការផ្សព្វផ្សាយព័ត៌មានសម្រាប់កិច្ចការបរទេសផងដែរ៕

បកប្រែដោយ Pham Diep