leftcenterrightdel
លោក Pham Quang Vinh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក និងសមាជិកសភាលោក Jimmy Panetta (dantri.com.vn)

ក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Pham Quang Vinh មានបំណងចង់ទំនាក់ទំនងវៀតណាម សហរដ្ឋអាមេរិកនឹងបន្ដរីកចំរើនយ៉ាងខ្លាំងថែមទៀតក្នុងពេលខាងមុខ ក្នុងនោះបង្កើនកិច្ចសហប្រតិបត្ដិការ ជួបប្រាស្រ័យរវាងកងទ័ពជើងទឹក ក៏ដូចជារវាងវិទ្យាស្ថានកងទ័ពជើងទឹក Monterey ជាមួយបណ្ដាដៃគូនៅវៀតណាមនិយាយដោយឡែក។

រីឯលោកឧត្ដមនាវីទោ Ronald Route នាយករងវិទ្យាស្ថានមានបំណងចង់ផ្លាស់ប្ដូរយោបល់អំពីកិច្ចសហប្រតិបត្ដិការលើិវិស័យអប់រំ និងបណ្ដុះបណ្ដាលរវាងវិទ្យាស្ថានជាមួយវៀតណាម រួមទាំងការបណ្ដុះបណ្ដាលក្នុងរយៈពេលខ្លី និងវែងអំពីសន្ដិសុខនាវាចរណ៍ សកម្មភាពរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិ សន្ដិសុខតាមប្រព័ន្ធអីុនធឺណិត សង្គ្រោះផងដែរ។

ទន្ទឹមនឹងនោះ សមាជិកសភា Jimmy Panetta បានសំដែងនូវការចាប់អារម្មណ៍ចំពោះការអភិវឌ្ឍនៃទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហរដ្ឋអាមេរិកក្នុងប៉ុន្មានឆ្នាំកន្លងមក និងតួនាទីកាន់តែសំខាន់របស់វៀតណាមនៅតំបន់ និងមានបំណងចង់បង្កើនថែមទៀតនូវកិច្ចសហប្រតិបត្ដិការរវាងប្រទេសទាំងពីរ ក៏ដូចជារដ្ឋ California ជាមួយវៀតណាមលើវិស័យបណ្ដុះបណ្ដាលនិងអប់រំ ពាណិជ្ជកម្ម កសិកម្ម និងវិទ្យាសាស្ដ្របច្ចេកវិទ្យា៕

បកប្រែដោយ Pham Diep