leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang ជួបសន្ទនាជាមួយលោកឧត្តមសេនីយ៍ឯក Sou von Lueng Bunmi 

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក Phan Van Giang និងលោកឧត្តមសេនីយ៍ឯក Sou von Lueng Bunmi បានផ្លាស់ប្តូរយោបល់អំពីបញ្ហាមួយចំនួននៅលើពិភពលោក និងក្នុងតំបន់។ ភាគីទាំងពីរបានសង្កត់ធ្ងន់ទៅលើការពង្រីកចំណងសាមគ្គីភាព មិត្តភាពពិសេសក្នុងកិច្ចសហការរវាងកងទ័ពប្រជាជននៃប្រទេសទាំងពីរវៀតណាម និងឡាវ និងសហការកសាង និងការពារឲ្យបានរឹងមាំប្រទេសទាំងពីរ តាមរយៈនោះរួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី ចំណងសាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ ប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរវៀតណាម - ឡាវ៕

បកប្រែដោយ Thuy Anh