leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

ក្រោយពីស្ដាប់របាយការណ៍របស់ការិយាល័យ ៧០១ នាយកដ្ឋានវិទ្យាសាស្ដ្រយោធា និងបណ្ដាអង្គភាព ស្ថាប័នពាក់ព័ន្ធ រួមទាំងការថ្លែងមតិក្នុងកិច្ចប្រជុំនេះ តាងនាមស្ថាប័នប្រចាំការលេខ ៧០១ លោកឧត្ដមសេនីយ៍ឯក Nguyen Chi Vinh សន្និដ្ឋានថា ក្នុងឆ្នាំ ២០១៧ កន្លងទៅនេះ ស្ថាប័នពាក់ព័ន្ធ និងអង្គភាពជាច្រើនក្នុងជួរកងទ័ព និងក្រៅជួរកងទ័ពបានសហការយ៉ាងជិតស្និទ្ធក្នុងការអនុវត្ដសេចក្ដីសម្រេចលេខ ៧០១ របស់នាយករដ្ឋមន្ដ្រីរដ្ឋាភិបាល - ប្រធានគណៈកម្មាធិការជាតិស្ដីពីការដោះស្រាយផលវិបាកដោយសារគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងសារធាតុគីមីក្រោយសង្គ្រាមនៅវៀតណាម។ នាយកដ្ឋានវិទ្យាសាស្ដ្រ -ការិយាល័យលេខ ៧០១ បានសម្រេចការរៀបរៀងឯកសារចំនួន ៥ ស្តីពីការចាត់តាំង និងបទបញ្ញត្ដិនៃគណៈកម្មាធិការជាតិ ស្ថាប័នប្រចាំការ និងការិយាល័យដាក់ជូននាយករដ្ឋមន្រ្តី និងប្រធានស្ថាប័នប្រចាំការចុះហត្ថលេខា ដើម្បីដាក់ដំណើរការជាផ្លូវការ។ ស្ថាប័នប្រចាំការបានផ្ដល់ប្រឹក្សាជូនថ្នាក់ដឹកនាំជាន់ខ្ពស់ និងបញ្ចូលខ្លឹមសារនៃការដោះស្រាយផលវិបាកដោយសារគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងសារធាតុ​គីមីក្រោយសង្គ្រាមចូលក្នុងសេចក្ដីថ្លែងការណ៍រួមរវាងវៀតណាមជាមួយសហរដ្ឋអាមេរិក ជប៉ុន អូស្ដ្រាលី និងអីុស្រាអែលៗល។

នៅកិច្ចប្រជុំ លោកប្រធានស្ថាប័នប្រចាំការបានស្នើឲ្យការិយាល័យលេខ ៧០១ បន្ដទទួលយកមតិយោបល់ពីប្រតិភូទាំងឡាយដើម្បីសម្រេចរបាយការណ៍លទ្ធផល ផែនការឆ្នាំ ២០១៨ និងកំណត់ទិសដៅដល់ឆ្នាំ ២០២០។ ទន្ទឹមនឹងនោះ លោកស្នើឲ្យស្ថាប័នពាក់ព័ន្ធ សមាគមជនរងគ្រោះដោយសារធាតុគីមី/ dioxin វៀតណាមត្រូវតែសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នប្រចាំការលេខ ៧០១ និងស្ថាប័នពាក់ព័ន្ធ អង្គភាពនានាក្នុងការផ្ដល់ប្រឹក្សាអំពីការបំពេញរបបគោលនយោបាយ ជួយឧបត្ថម្ភផ្នែកសុខាភិបាល និងបង្កើនការងារធ្វើសម្រាប់ជនរងគ្រោះ៕

បកប្រែដោយ Thanh Cong