leftcenterrightdel
គណៈប្រតិភូថតរូបជាអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យយោធា ១០៨

ក្នុងជំនួបលោកឧត្ដមសេនីយ៍ទោ Mai Hong Bang បញ្ជាក់ថា ក្នុងប៉ុន្មានឆ្នាំកន្លងមក មន្ទីរពេទ្យយោធាលេខ ១០៨ បានសហការយ៉ាងជិតស្និទ្ធជាមួយបណ្ដាអង្គការ មជ្ឈមណ្ឌលសុខភាពរបស់សាធារណរដ្ឋអៀរឡង់។ កិច្ចសហការនោះ បានជួយឲ្យមន្ទីរពេទ្យយោធាលេខ ១០៨ លើកកម្ពស់សមត្ថភាពជំនាញដល់កម្មាភិបាល គ្រូពេទ្យ។ ព្រមទាំងជាឱកាសសម្រាប់ការផ្លាស់ប្ដូរជំនាញ ការពិនិត្យសុខភាពដោយឥតគិតថ្លៃជូនប្រជាជនក្រីក្រនៅវៀតណាមទៀតផង។

leftcenterrightdel
លោកឧត្ដមសេនីយ៍ទោ Mai Hong Bang ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោករដ្ឋមន្ដ្រី Andrew Doyle

ក្នុងឱកាសនេះដែរ លោករដ្ឋមន្ដ្រី Andrew Doyle បានសម្តែងក្តីសង្ឃឹមថា បណ្ដាអង្គការ មជ្ឈមណ្ឌលសុខភាពរបស់អៀរឡង់នឹងសហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរពេទ្យយោធាលេខ ១០៨ ដើម្បីជំរុញកិច្ចសហប្រតិបត្ដិការលើការផ្លាស់ប្ដូរជំនាញ និងស្រាវជ្រាវវិទ្យាសាស្ដ្រនាពេលអនាគត។ លោករដ្ឋមន្ដ្រី Andrew Doyle បញ្ជាក់ទៀតថា ឆ្នាំ ២០១៨ និងនាពេលខាងមុខ លោកនឹងសំណូមពរឲ្យរដ្ឋាភិបាលអៀរឡង់ផ្ដល់អាហារូបករណ៍ដល់វៀតណាមនិយាយរួម និងមន្ទីរពេទ្យយោធាលេខ ១០៨ និយាយដោយឡែក ដើម្បីវៀតណាមទទួលបាននូវបច្ចេកទេសវិជ្ជសាស្ដ្រជឿនលឿនពីអៀរឡង់ក្នុងការពិនិត្យសុខភាព និងព្យាបាលអ្នកជំងឺ៕

បកប្រែដោយ Pham Diep