leftcenterrightdel
ទិដ្ឋភាពនៃពិធីប្រកាសសេចក្ដីសម្រេចបង្កើតការិយាល័យលេខ ៧០១

ការិយាល័យលេខ ៧០១ ទទួលខុសត្រូវក្នុងការផ្ដល់ប្រឹក្សា រៀបចំការអនុវត្ដរាល់សកម្មភាព និងផែនការរបស់គណៈកម្មាធិការជាតិ និងការិយាល័យលេខ ៧០១ ព្រមទាំងផ្សព្វផ្សាយ និងអំពាវនាវអ្នកឧបត្ថម្ភក្នុងប្រទេស និងអន្ដរជាតិជួយក្នុងការដោះស្រាយផលវិបាកក្រោយសង្គ្រាមនៅវៀតណាម។

leftcenterrightdel
លោកឧត្ដមសេនីយ៍ឯក Nguyen Chi Vinh ថ្លែងមតិក្នុងពិធី

ថ្លែងមតិក្នុងពិធីនេះ លោកឧត្ដមសេនីយ៍ឯក Nguyen Chi Vinh កត់សំគាល់ ចំពោះលទ្ធផលដែលសម្រេចបាន និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ ក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋាន រដ្ឋាភិបាលនៃបណ្ដាប្រទេស និងអង្គការសហប្រជាជាតិ (UNDP) រួមទាំងអង្គការអន្ដរជាតិនានាដែលបានសហការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពក្នុងការដោះស្រាយផលវិបាកក្រោយសង្គ្រាមនៅប្រទេសវៀតណាមក្នុងរយៈពេលកន្លងមក។

leftcenterrightdel
លោកឧត្ដមសេនីយ៍ Nguyen Chi Vinh ថតរូបទុកជាអនុស្សាវរីយ៍ជាមួយប្រតិភូ

លោកឧត្ដមសេនីយ៍ឯក Nguyen Chi Vinh ស្នើឲ្យកម្មាភិបាល ស្ថាប័ន មូលដ្ឋាន និងអង្គការអន្ដរជាតិនានា គួរតែសហការគ្នាក្នុងការដោះស្រាយផលវិបាកដោយសារគ្រាប់មីន និងសារធាតុគីមីពុលក្រោយសង្គ្រាម។ ព្រមទាំងជំរុញការអនុវត្ដគោលនយោបាយចំពោះជន រងគ្រោះដោយសារធាតុគីមីពុល Dioxin និងជំរុញឲ្យបានខ្លាំងក្លានូវការផ្សព្វផ្សាយ សហការគ្នា និងអំពាវនាវអ្នកឧបត្ថម្ភក្នុងប្រទេស និងក្រៅប្រទេសជួយក្នុងការដោះស្រាយផលវិបាកក្រោយសង្គ្រាមនៅវៀតណាម៕

បកប្រែដោយ Pham Diep