leftcenterrightdel
ពិធីទទួលមេបញ្ជាការក្រុមនាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក

នេះគឺជាដំណើរទស្សនកិច្ចដំបូងបង្អស់របស់នាវាផ្ទុកយន្ដហោះចម្បាំងរបស់សហរដ្ឋអាមេរិកមកកាន់វៀតណាម។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច មេបញ្ជាការក្រុមនាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិកបានទៅជួបសំដែងការគួរសមថ្នាក់ដឹកនាំទីក្រុង Da Nang  មេបញ្ជាការកងទ័ពជើងទឹកវៀតណាម និងបញ្ជាការដ្ឋានតំបន់លេខ ៣ កងទ័ពជើងទឹក។ នាយទាហាន និងនាវិកបានចូលរួមសកម្មភាពមួយចំនួននៅទីក្រុង Da Nang  ដូចជាសំដែងសិល្បៈ លេងកីឡារ សួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយភូមិកុមារ SOS  មជ្ឈមណ្ឌលគាំពារជនរងគ្រោះដោយសារធាតុ Dioxin មជ្ឈមណ្ឌលគាំពារសង្គម មជ្ឈមណ្ឌលថែទាំអ្នកមានជំងឺផ្លូវចិត្ដ មជ្ឈម​ណ្ឌល​ចិញ្ចឹមបីបាច់កុមារកំព្រានៅទីក្រុង Da Nang។  ក្រៅពីនេះ នាយទាហាននិងនាវិកក៏បានចូលរួមការផ្លាស់ប្ដូរជំនាញ បច្ចេកទេសក្នុងការផ្គត់ផ្គង់ទឹក ភ្លើង  និងជួយទប់ទល់នឹងគ្រោះមហន្ដរាយ ពន្លត់អគិ្គសនី និងសុខាភិបាល ៗល។

leftcenterrightdel
នាវាផ្ទុកយន្ដហោះចម្បាំង USS Carl Vinson នៅកំពង់ផែ Tien Sa
leftcenterrightdel
ទិដ្ឋភាពលើនាវាផ្ទុកយន្ដហោះចម្បាំង USS Carl Vinson

ដំណើរទស្សនកិច្ចរបស់ក្រុមនាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិករួមចំណែកបន្ដជំរុញទំនាក់ទំនងវៀតណាម និងសហរដ្ឋអាមេរិកឲ្យកាន់​តែអភិវឌ្ឍ ព្រមទាំងរួមចំណែកក្នុងការរក្សាសន្ដិភាព ស្ថិរភាព សន្ដិសុខ កិច្ចសហប្រតិបត្ដិការ និងអភិវឌ្ឍន៍នៅតំបន់។ ព្រឹត្តការណ៍នេះ ក៏បញ្ជាក់ពីលទ្ធភាពនូវការធានាដល់ភស្ដុភា និងបច្ចេកទេសរបស់វៀតណាមក្នុងការទទួលក្រុមនាវាកងទ័ពជើងទឹក។ តាមរយៈនោះលើកកម្ពស់កិត្យានុភាព តួនាទីរបស់វៀតណាមនៅតំបន់ និងអន្ដរជាតិ រួមចំណែកផ្សព្វផ្សាយរូបភាពទឹកដី និងវប្បធម៌​វៀតណាម។ ក្រុមនាវាកងទ័ពសហរដ្ឋអាមេរិកនឹងចាកចេញកំពង់ផែ Tien Sa ទីក្រុង Da Nang  នាថ្ងៃទី ៩ មិនា៕

បកប្រែដោយ Thanh Cong