leftcenterrightdel

ទិដ្ឋភាពអង្គសិក្ខាសាលា

កេរ្តិ៍មរតកខាងស្មារតីដ៏ថ្លៃថ្នូរ

មានមតិស្វាគមន៍ និងបើកសិក្ខាសាលានេះ លោកឧត្តមសេនីយ៍ឯក Nguyen Van Thanh អនុរដ្ឋមន្រ្តីក្រសួងនគរបាលបានសង្កត់ធ្ងន់ថា៖ កាលពីនៅរស់ លោកប្រធានហូជីមិញ បានយកចិត្តទុកដាក់ជានិច្ចចំពោះការអប់រំ ការលត់ដំ និងការកសាងកម្លាំង នគរបាលប្រជាជនលើគ្រប់វិស័យដែលតាំងពីការកំណត់ទស្សនៈ មាគ៌ា វិធីសាស្រ្តបំពេញភារកិច្ច ការកសាង ការចាត់តាំងកម្មាភិបាលស្នូលរហូតដល់ការមានពាក្យប្រៀនប្រដៅជាច្រើនចំពោះកម្លាំងនគរបាលផងដែរ។ នាថ្ងៃទី ១១ មិនា ឆ្នាំ ១៩៤៨ ក្នុងសំបុត្រមួយផ្ញើមក លោក Hoang Mai នាយកនគរបាលតំបន់ ១២ ខ្លឹមសារសំបុត្រថា៖ ... កាសែតត្រូវតែដាស់តឿនរំលឹកបងប្អូនឲ្យលត់ដំ រៀនសីលធម៌ជាប្រចាំ។ លក្ខណៈសម្បត្តិរបស់នគរបាលបដិវត្តន៍គឺ៖ ចំពោះខ្លួនឯងត្រូវតែឧស្សាព្យាយាម សន្សំ ស្អាតស្អំ ប្រកបដោយសច្ចធម៌។ ចំពោះមិត្តរួមកងត្រូវតែមានចិត្តមេត្តា និងជួយគ្នា។ ចំពោះរដ្ឋាភិបាលត្រូវតែស្មោះស្ម័គ្រ ។ ចំពោះប្រជាជនត្រូវតែគោរព។ ចំពោះការងារត្រូវមានភាពអំណត់ព្យាយាម។ ចំពោះសត្រូវត្រូវតែអង់អាចក្លាហាន និងឈ្លាសវៃ។ល។

leftcenterrightdel
តំណាងពិភាក្សាគ្នាក្នុងអង្គសិក្ខាសាលា

ពាក្យប្រៀនប្រដៅទាំង ៦ របស់លោកអ៊ំហូ អំពីលក្ខណសម្បត្តិរបស់កម្លាំងនគរបាលបដិវត្តន៍ គឺជាលក្ខណៈវិនិច្ឆ័យវប្បធម៌ ជាទិសស្លោកសម្រាប់សកម្មភាព និងអាកប្បកិរិយាទាំងអស់របស់កម្មាភិបាល នគរបាលគ្រប់រូបដោយមិនថាក្នុងមុខតំណែងណាក្តី កាលៈទេសៈណាក្តី។ កម្លាំងនគរបាលត្រូវតែលត់ដំ តស៊ូ ខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពមួយជីវិត ហើយនេះគឺជាស្មារតីដែលមិនអាចកាត់ថ្លៃបានឡើយ។

ក្នុងរយៈពេល ៧០ ឆ្នាំកន្លងមក ការរៀនសូត្រ ការលត់ដំការអនុវត្តតាមពាក្យប្រៀនប្រដៅរបស់លោកអ៊ំហូចំពោះកម្លាំងនគរបាលប្រជាជនបានទទួលការគាំទ្រ ការលើកទឹកចិត្ត ការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ប្រជាជនគ្រប់រូប បានធ្វើឲ្យប្រជាជនកាន់តែយល់ ស្រឡាញ់ និងជឿទុកចិត្តលើកម្លាំងនគរបាលប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ ហើយកម្លាំងប្រជាជនក៏មានការ យល់ដឹងយ៉ាងស៊ីជំរៅ និងពង្រីកកម្លាំងដ៏ធំធេងរបស់ប្រជាជន ព្រមទាំងបានអនុវត្តយ៉ាងម៉ឹងមាត់តាមពាក្យប្រៀនប្រដៅរបស់លោកអ៊ំហូគឺ៖ ក្នុងនាមជាកម្លាំងនគរបាលត្រូវតែធ្វើយ៉ាងណាឲ្យប្រជាជនស្រឡាញ់ ប្រជាជនគាំទ្រ។ កម្លាំងនគរបាលសម្រេចបានភារកិច្ចទាំងអស់ប្រកបដោយជោគជ័យលុះត្រាតែកម្លាំងនគរបាលយកប្រជាជនធ្វើជាទីបង្អែក។ ទន្ទឹមនឹងនោះ ស្ថាប័ន អង្គភាពនានាបានពង្រឹង និងពង្រីកការតភ្ជាប់ ការសហការជាមួយកម្លាំងនគរបាលក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ហើយនាំមកនូវលទ្ធផលជាក់ស្តែងជាវិជ្ជមាន។  ស្នាដៃ និងសមិទ្ធិផលទាំងឡាយនៃការសិក្សារៀនសូត្រ ការធ្វើតាមពាក្យប្រៀនប្រដៅរបស់លោក អ៊ំហូចំពោះកម្លាំងនគរបាលរហូតក្នុងរយៈពេល ៧០ ឆ្នាំកន្លងមកនេះបានបញ្ជាក់ពីភាពថ្លៃថ្នូរ ភាពត្រឹមត្រូវ និងពោរពេញទៅដោយអត្ថន័យទាំងក្នុងទ្រឹស្តី និងទាំងក្នុងដំណាក់កាលបដិវត្តន៍ជាក់ស្តែងនិមួយៗផងដែរ។   

បញ្ជាក់ពីតំលៃប្រវត្តិសាស្រ្ត និងយុគសម័យ

ក្នុងអង្គសិក្ខាសាលានេះ ទាំងអ្នកគ្រប់គ្រប់ ទាំងជំនាញការ អ្នកវិទ្យាសាស្រ្តបានផ្តោតសំខាន់ទៅលើការវាយតំលៃ ការវិភាគ ការបំភ្លឺបញ្ហាធំៗអំពីតំលៃនៃទ្រឹស្តី និងការអនុវត្តជាក់ស្តែងនៃពាក្យប្រៀនប្រដៅទាំង៦ របស់លោកអ៊ំហូចំពោះកម្លាំងនគរបាលប្រជាជន។

ថ្លែងមតិក្នុងអង្គសិក្ខាសាលានេះ លោកឧត្តមសេនីយ៍ឯក To Lam រដ្ឋមន្ត្រីក្រសួងនគរបាលបានកត់សម្គាល់ និងវាយតំលៃខ្ពស់ចំពោះបណ្តាអ្នកវិទ្យាសាស្រ្ត និងតំណាងទាំងមូលបានផ្តល់យោបល់ និងថ្លែងបទអន្តរាគមន៍ក្នុងសិក្ខាសាលានេះ។ លោកឧត្តមសេនីយ៍ឯក To Lam បានចាត់ទុកថា៖ រាល់ការផ្តល់យោបល់នោះ គឺជាទឹកចិត្តក្របដោយការទទួលខុសត្រូវរបស់អង្គសិក្ខាសាលា ដោយបានរួមចំណែកក្នុងការបំភ្លឺ និងបានឯកភាពលើបញ្ហាមួយចំនួនក្នុងការយល់ដឹងអំពីទ្រឹស្តី ការអនុវត្តជាក់ស្តែងក្នុងការសិក្សា ការអនុវត្តពាក្យប្រៀនប្រដៅ ទាំង៦ របស់អ៊ំហូចំពោះកម្លាំងនគរបាលប្រជាជន។ ហើយលទ្ធផលសំខាន់បំផុតនោះ គឺអង្គសិក្ខាសាលា បានបញ្ជាក់ពីតំលៃជាប្រវត្តិសាស្រ្ត និងយុគសម័យនៃពាក្យប្រៀនប្រដៅទាំង ៦ របស់លោកអ៊ំហូចំពោះកម្លាំងនគរបាលប្រជាជន រួមចំណែកក្នុងតម្រូវការ ផ្លាស់ថ្មី លើកកម្ពស់គុណភាព ប្រសិទ្ធភាពនៃការសិក្សា ការអនុវត្តនូវពាក្យប្រៀនប្រដៅទាំង ៦ របស់អ៊ំហូក្នុងភារកិច្ចការពារមាតុភូមិក្នុងស្ថានភាពថ្មី៕

បកប្រែដោយ Minh Trung