leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich មានប្រសាសន៍នៅកិច្ចប្រជុំការងារជាមួយអគ្គស្នងការដ្ឋាននយោបាយ

លោក នាយឧត្តមសេនីយ៍ Ngo Xuan Lich បានលើកសរសើរការខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននយោបាយ និងស្ថាប័ន អង្គភាពចំណុះអគ្គស្នងការដ្ឋាននយោបាយ។ លោករដ្ឋមន្រ្តីក្រសួងការពារប្រទេសបានស្នើឲ្យអគ្គស្នងការដ្ឋាននយោបាយអនុវត្តឲ្យបានត្រឹមត្រូវនូវរាល់សេចក្តីសម្រេចចិត្តសារាចររបស់មជ្ឈិមបក្ស និងក្រសួងការពារប្រទេស; សហការយ៉ាងជិតស្និទ្ធជាមួយបណ្ដាស្ថាប័នសមត្ថកិច្ចនៅក្នុង និងក្រៅកងទ័ព; លើកកំពស់គុណភាពការងារស្រាវជ្រាវ; ធ្វើជាសេនាធិការជូនបក្ស និងក្រសួងការពារប្រទេស; បង្កើនគុណភាពក្នុងការដឹកនាំរបស់បក្សក្នុងជួរកងទ័ព។ ជាពិសេសគឺផ្តោតជាសំខាន់ទៅលើការកសាងជួរកម្មាភិបាលសេនាធិការយុទ្ធសាស្រ្ត លើកកំពស់គុណភាពនៃការសហការ រក្សាវិន័យ ធានាសន្តិសុខ សុវត្ថិភាពនៃអគ្គស្នងការដ្ឋាន អនុវត្តបណ្ដាគម្រោង និងសំណង់ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងមានគុណភាពល្អ។

leftcenterrightdel
នាយឧត្តមសេនីយ៍ Ngo Xuan Lich មានប្រសាសន៍នៅកិច្ចប្រជុំការងារជាមួយអគ្គស្នងការដ្ឋានភស្តុភារ

នារសៀល ថ្ងៃដដែល នៅទីក្រុងហាណូយ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានប្រជុំការងារជាមួយអគ្គស្នងការដ្ឋានភស្តុភារ។ អញ្ជើញចូលរួមកិច្ចប្រជុំនេះមានវត្តមានរបស់ថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម។ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានលើកសរសើរការខំប្រឹងប្រែង និងលទ្ធផលដែលអគ្គស្នងការភស្តុភារនិយាយដោយឡែក និងផ្នែកភស្តុភារនិយាយរួមទទួលបាន។

នៅឆ្នាំ ២០១៨ និងឆ្នាំបន្តៗលោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ស្នើឲ្យអគ្គស្នងការដ្ឋានភស្តុភារយកចិត្តទុកដាក់លើការកសាងគណៈកម្មាធិការបក្ស អង្គការ បក្សស្អាតស្អំរឹងមាំអគ្គស្នងការភស្តុភារនិងស្ថាប័ន អង្គភាពរឹងមាំលើគ្រប់វិស័យ។ ការងារភស្តុភារត្រូវក្តាប់ដាប់នឹងជីវភាពរស់នៅ និងធ្វើការរបស់កងទ័ព៕

បកប្រែដោយ Thanh Cong