leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ថ្លែងមតិក្នុងកិច្ចប្រជុំ (រូប​ថត៖ ​baochinhphu.vn)

នៅក្នុងកិច្ចប្រជុំនេះ គណៈប្រតិភូទាំងឡាយបានពិភាក្សាអំពីភាពងាយស្រួល និងការលំបាក ហើយបានឯកភាពគ្នាទៅលើវិធានការជាក់ស្តែងមួយចំនួនដើម្បីធានាអោយកងពេទ្យកម្រិត២.២ ចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ អោយទៀងតាមពេលកំណត់។ ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានស្នើអោយវិទ្យាស្ថានពេទ្យយោ​ធា​ និងស្ថាប័នមានពាក់ព័ន្ធរបស់ក្រសួងការពារប្រទេស អោយដកបទពិសោធន៍ពីការងាររៀបចំកងពេទ្យកម្រិត២.១ សម្រាប់កងពេទ្យកម្រិត២.២។ ក្នុងនោះ ត្រូវយកចិត្តទុកដាក់ទៅលើការហ្វឹកហ្វឺន ការបណ្តុះបណ្តាល សម្ភារៈធានាការហ្វឹកហ្វឺន និងការងារបក្ស ការងារនយោបាយ៕

បកប្រែដោយ Duy Hoan