leftcenterrightdel
ប្រគល់អំណោយដល់គ្រួសារក្រីក្រនៃជនជាតិភាគតិចនៅឃុំ Quang Truc ស្រុក Tuy Duc ខេត្ដ Dak Nong

ជាប់ជាមួយព្រំដែនខេត្ដមណ្ឌលគីរី គឺឃុំ Quang Truc ជាឃុំមួយជួបការលំបាកយ៉ាងខ្លាំង។ កម្មវិធីនេះ មិនត្រឹមតែនាំមកឆ្នាំថ្មីសម្រាប់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងនាំមកបរិយាកាសឆ្នាំថ្មីដោយក្ដីសប្បាយរីករាយ និងពោរពេញទៅដោយមនោសញ្ចេតនារវាងកងទ័ព និងប្រជាជនទៀតផង ជាពិសេសគឺយុវជនមកពីអង្គភាពនានាបានវេចនំអន្សមជូនប្រជាពលរដ្ឋមានជីវភាពរស់នៅលំបាក។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំស្នងការនយោបាយនៃយោធភូមិភាគទី ៥ និងគណៈយុវជននៃបញ្ជាការដ្ឋានយោធាខេត្ដបានប្រគល់អំណោយឆ្នាំថ្មីដល់គ្រួសារក្រីក្រ សិស្សានុសិ្សនៃជនជាតិភាគតិច ដែលសិក្សាពូកែផងដែរ។ ក្រៅពីនេះ ស្នងការនយោបាយនៃយោធភូមិភាគទី ៥ បានប្រគល់ផ្ទះមេត្តាធម៌ដល់គ្រួសារយោធិនចំនួនពីរមានជីវភាពរស់នៅលំបាក ដោយផ្ទះមួយខ្នងមានទឹកប្រាក់ ៧០ លានដុង។ លោកវរសេនីយ៍ឯក Tran Thien Canh អនុប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ដ Dak Nong បានឲ្យដឹងថា អង្គភាពនានាបានប្រគល់អំណោយដល់គ្រួសារជនជាតិភាគតិច និងសិស្សមានជីវភាពរស់នៅលំបាកនៅឃុំ Quang Truc ដោយក្នុងអំណោយមានទឹកប្រាក់ ៥០០,០០០ ដុង និងនំអន្សមចំនួន ៥០០ គូទៀតផង៕

បកប្រែដោយ Thanh Cong