leftcenterrightdel
នាយទាហានគ្រប់ប្រទេសបានថតរូបជាមួយនាយទាហានវៀតណាមនៅក្នុងពិធី

ក្រៅពីនាយទាហាន៣នាក់លោកវរសេនីយ៍ ទោ Le Ngoc Son លោកវរសេនីយ៍ត្រី Dinh Duc Long និង អនុសេនីយ៍ឯក Ho Tien Hung ដែលកំពុងបំពេញ បេសកកម្មនៅរដ្ឋធានី Bangui នៃអាហ្វ្រីកកណ្តាល រីឯនៅអង្គភាព MINUSCA នៅតែមាន លោក វរសេនីយ៍ត្រី Tran Van Giang និង លោក អនុសេនីយ៍ឯក Nguyen Quoc Khanh ដែលធ្វើការនៅឆ្ងាយពី រដ្ឋធានី Bangui ប្រមាណ ១.០០០ គីឡូម៉ែត្រ។ ជារាល់ថ្ងៃ នាយទាហាន ទាំងនេះបានអនុវត្តការងារតាមការបែងចែកភារកិច្ចយ៉ាងជាក់ ស្តែង។ មួយថ្ងៃធ្វើការនៅរដ្ឋធានី Bangui  យើងខ្ញុំតែងតែចាប់ផ្តើម និង បញ្ចប់ការងាររបស់ខ្លួនយ៉ាងមមាញឹក និង ពោរពេញទៅ ដោយមនោសញ្ចេតនាយុទ្ធមិត្ត។

នៅថ្ងៃទី២២ ខែ ធ្នូ ឆ្នាំ២០១៧ នាយទាហានកងទ័ពប្រជាជនវៀតណាម រួមទាំងនាយទាហានដែលមកពីប្រទេសដទៃចំនួន ៥០ នាក់ បានចូលរួមពិធីរំលឹកខួបមួយអាណត្តិនៅ MINUSCA ក្រោមអធិបីភាពរបស់ លោក ឧត្តមសេនីយ៍ទោ Balla Keita មេបញ្ជាការយោធាននៅ MINUSCA។

ក្រោយពីបញ្ចប់កិច្ចប្រជុំប្រគល់ភារកិច្ច អេក្រង់នៅលើវេទិកាបាន ឆ្លុះបញ្ចាំងទង់ជាតិវៀតណាមនៅខាងឆ្វេង នៅចំកណ្តាលគឺជាទង់ អង្គការសហប្រជាជាតិ រីឯជាទង់ជាតិសាធារណរដ្ឋអាហ្វ្រីកកណ្តាលនៅខាងក្រោមមានអក្សរសរសេរថា៖ “The 73rd founding anniversary of the Vietnam People’s Army” (ពីធីរំលឹកលើកទី៧៣នៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាម)។ ជំនួនមុខនាយទាហនវៀតណាមទាំងអស់ដែលកំពុងបំពេញបេសកកម្មនៅ  MINUSCA  លោកវរសេនីយ៍ទោ Le Ngoc Son បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍ដែលវៀតណាមបានចូលរួមក្នុង កំលាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ជាពិសេស ការបង្កើតឡើងមជ្ឈមណ្ឌលរក្សាសន្តិភាពវៀតណាម និង ការដែលវៀតណាមបានចាត់នាយទាហានទាំង ១៩ នាក់មកបំពេញ បេសកកម្មនៅអង្គភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិនៅសូដង់ខាងត្បូង និង MINUSCA ។ លោកក៏ជំរាបជូនដល់មិត្តភ័ក្ក អន្តរជាតិទាំងឡាយអំពីការដែលចាត់នាយទានហានជាស្រ្តីដំបូងបង្អស់របស់វៀតណាមមកចូលរួមបំពេញបេសកកម្មក្នុងកម្លាំងរក្សា សន្តិភាពនៃអង្គការសហប្រជាជាតិ ក៏ដូចជា ការដែលវៀតណាម កំពុងបង្វឹកង្ហាត់ជាបឋមសំរាប់មន្ទីពេទ្យយោធាកំរិតទី ២ និង ក្រុមកងវិស្វកម្មត្រៀមខ្លួនទៅកាន់បំពេញការងារនៅអង្គភាពរក្សា សន្តិភាព នៃអង្គការសហប្រជាជាតិ។ 

leftcenterrightdel
ទៅផ្សារដើម្បីរៀបចំឲ្យពិធីរំលឹកអនុស្សាវរីយ៍ «ថ្ងៃពិសេសមួយ»

លោកឧត្តមសេនីយ៍ទោ Balla Keita បានថ្លែងអំណរគុណនាយទាហានវៀតណាម ដែលបាននិងកំពុងបំពេញបេសកកម្មនៅ អង្គភាពនេះ។ លោកក៏ថ្លែងអំណរគុណចំពោះនាយទាហាន វៀតណាមដែលបានផ្តល់ឱកាសសំរាប់គាត់យល់ដឹងបន្ថែមអំពីកងទ័ពប្រជាជនវៀតណាមរូបភាពលោក ប្រធានរដ្ឋ ហូជីមិញ និង លោក នាយឧត្តមសេនីយ៍វីរបុរសវៀតណាម Vo Nguyen Giap ។ រីឯ លោក ឧត្តមសេនីយ៍ត្រី Sidiki Daniel Traore បានចែករំលែកថា «ខ្ញុំបានអានឯកសារជាច្រើនអំពីកងទ័ព ប្រជាជន វៀតណាម ជីវិតនិងបុព្វហេតុរបស់លោក ប្រធានរដ្ឋ ហូជីមិញ និង លោក នាយឧត្តមសេនីយ៍ Vo Nguyen Giap ។ ខ្ញុំពិតជាគោរពមហាបុរសទាំងពីររូបនេះ គេពិតជាគួរឲ្យ មោទនភាពយ៉ាងខ្លាំងណាស់!»។

ពិធីរំលឹកទិវាបង្កើតទិវាបង្កើតកងទ័ពប្រជាជនវៀត ណាម (ថ្ងៃទី២២ ខែធ្នូ) បានប្រពឹត្តិទៅនៅអាហ្វ្រីកកណ្តាលពោរពេញ ទៅដោយភាពកក់ក្តៅរបស់ប្រជាជននិង បុគ្គលិកនៃ អង្គភាព MINUSCA។ សំរាប់នាយទាហានកងទ័ពប្ប្រជាជន វៀតណាមម្នាក់ៗ ម្ងៃៗនៅទីនេះជាថ្ងៃពិសេសដែលនាយទាហានវៀតណាមម្នាក់ៗ បានជួយមិត្តអន្តរជាតិ អាចយល់ ដឹងបន្ថែម ទៀតអំពីរូបភាព និង លក្ខណៈសម្បត្តិរបស់កងទ័ព លោកអ៊ំហូ និងអត្តសញ្ញាណវប្បធម៌វៀតណាម។ សំរាប់នាយទាហានវៀតណាមនៅទីនេះ ការងារបង្រៀន ឬ ឧទ្ទេសនាមអំពីវប្បធម៌វៀតណាម ដល់ប្រជាជននៅក្នុងស្រុកក៏ចាត់ទុកជា របៀបរក្សាសន្តិភាពដែរ៕

បកប្រែដោយ Van Hoa