ចាប់តាំងពីពេលត្រឡប់មកពីសមរភូមិវៀតណាម ពួកគេបានក្លាយទៅជាអតីតយុទ្ធជន សរសេរសៀវភៅអំពីការសង្គ្រាមផ្ទៃក្នុងដោយក្នុងការមើលឃើញរបស់ពួកគេ គឺវប្បធម៌ និងទឹកដីវៀតណាមបានបង្ហាញឲ្យគេឃើញនូវការបរាជ័យរបស់ជនអាមេរិក។ រហូតមកដល់ពេលនេះ អាមេរិកបានចេញផ្សាយសៀវភៅរាប់ពាន់ក្បាលអំពីការសង្គ្រាមនៅវៀតណាម។ ទាំងអស់គ្នាគ្រាន់តែស្វែងរកចម្លើយអំពីការពិតនៃសង្គ្រាម និងការបរាជ័យរបស់ពួកគេ។ ទន្ទឹមនឹងនោះ អ្នកនិពន្ធ និងកវីរបស់អាមេរិកនៅមជ្ឈមណ្ឌល William Joiner បានហៅថា “រកឃើញចំណុចសំខាន់បំផុតអំពីសង្គ្រាមនៅវៀតណាម”។

leftcenterrightdel
រូបថតឧទាហរណ៍

ឆ្នាំ ១៩៩៤ សៀវភៅកំណាព្យដំបូងរបស់អ្នកនិពន្ធវៀតណាមជាច្រើនត្រូវបានគ្រឹៈស្ថានបោះពុម្ភកាសែត សកលវិទ្យាល័យ Massa chusetts ចេញផ្សាយ។ សៀវភៅកំណាព្យមានឈ្មោះថា សៀវភៅកំណាព្យក្នុងចំណោមឯកសារដែលទទួលបាន (Poems from the Captured documents) ដោយកវី Bruce Weigle និងបណ្ឌិត Kim Thanh បកប្រែ។ នេះគឺជាសៀវភៅកំណាព្យទំនើបដំបូងបង្អស់របស់វៀតណាមដែលបានបកប្រែ និងចេញផ្សាយនៅអាមេរិកក្រោយសង្គ្រាម។ ប្រភពណាមួយនាំមកការចេញផ្សាយសៀវភៅកំណាព្យនេះ? ក្នុងសម័យសង្គ្រាម ចារកម្មយោធារបស់អាមេរិកបានរឹបអូសឯកសារពីទាហានដែលពលីជីវិតផង ទាហានត្រូវចាប់ខ្លួនផង និងឯកសារត្រូវបាត់បង់ផងដែរ។ ទាំងនេះគឺជាទិនានុលេខ លិខិត វិក័យប័ត្រផ្គត់ផ្គង់ស្បៀងអាហារ​ និងគ្រាប់មីន ពាក្យសូមចូលបក្ស កំណត់ហេតុៗល។ ក្រោយសម័យសង្គ្រាម កងទ័ពអាមេរិកបានស្វែងយល់ពីឯកសារទាំងនេះ។ ខ្ញុំបានឮថា ឯកសារទាំងនេះដែលបានប្រគល់ជូនក្រសួងការបរទេសវៀតណាម។ សកលវិទ្យាល័យ Massachusetts បានទិញឯកសារថតចម្លងនោះ។ យោងតាមអ្នកនិពន្ធ កវីរបស់មជ្ឈមណ្ឌល William Joiner បានចាប់ផ្ដើមស្វែងយល់ពីឯកសារទាំងនេះ។ គេបានរកឃើញអ្វីៗមួយដ៏ពិសេស និងប្លែកៗគឺរូបភាពដែលម្ចាស់ទិនានុលេខ ឬ ឯកសារនោះសុទ្ធតែគូរសត្វព្រាប និងឯកសារមួយប្រភេទដែលបានកត់ត្រាក្នុងទិនានុលេខ និងលិខិតនោះគឺជាអត្ថបទកំណាព្យ។ អត្ថបទកំណាព្យទាំងនេះមិនបង្ហាញអំពីការពលីជីវិត ឬ ការភ័យខ្លាច និងមិនមានការគំនុំ ឬ ដាក់បណ្តាសាដល់ពួកឈ្លានពាននោះទេ។ អត្ថបទទាំងនេះបានបង្ហាញមនោសញ្ចេតនាអំពីប្រទេសជាតិ អ្នកម្ដាយ ប្រពន្ធ សង្សា និងគោលបំណងសំខាន់បំផុតដែលលេចចេញក្នុងអត្ថបទកំណាព្យនោះគឺជាបំណងប្រាថ្នាត្រូវបានត្រឡប់មកធ្វើស្រែ សាងសង់ផ្ទះ និងរៀបការក្រោយសង្រ្គាមបញ្ចប់ផងដែរ។

ក្នុងពិធីចេញផ្សាយសៀវភៅកំណាព្យនេះ ខ្ញុំមានកិត្ដិយសបានអានអត្ថបទកំណាព្យទាំងនេះ។ ខ្ញុំបានអានឃ្លាកំណាព្យដ៏សាមញ្ញនេះក្នុងក្ដីរំភើបចិត្ដដោយស្រក់ទឹកភ្នែកទៀតផង។ ជាពិសេសគឺអត្ថបទកំណាព្យទាំងនេះក្នុងសៀវភៅកំណាព្យនោះ គឺនិពន្ធដោយទាហាន។ មិនមែនដោយកវីនិពន្ធនោះទេ ដែលធ្វើឲ្យមិត្ដអ្នកអានអាមេរិកយកចិត្ដទុកដាក់យ៉ាងខ្លាំង។ កវី Kevin Bowen អតីតយុទ្ធជនដែលចូលរួមសង្គ្រាមនៅភ្នំ Ba Den ខេត្ដ Tay Ninh (វៀតណាម) បានថ្លែងមតិក្នុងពិធីចេញផ្សាយសៀវភៅកំណាព្យនេះ “សៀវភៅកំណាព្យជាការរកឃើញសំខាន់អំពីសង្គ្រាមនៅវៀតណាម ដោយវាជាការរកឃើញអំពីវប្បធម៌របស់ប្រទេសជាតិមួយ”។ អត្ថបទកំណាព្យទាំងនេះគឺជាទិនានុលេខរបស់ទាហានរំដោះវៀតណាម។ ក្នុងដំណើរទៅកាន់អាមេរិកឆ្នាំ ១៩៩៤  កវី Pham Tien Duat បានចម្លងទិនានុលេខទាំងនេះរបស់យុទ្ធមិត្ដក្នុងចំណោមឯកសារទាំងនេះ។

កវី សាស្ដ្រាចារ្យ Larry Rottman អតីតយុទ្ធជនអាមេរិកដែលចូលរួមសង្គ្រាមនៅតំបន់វាលទំនាប Cuu Long បានបង្កើតថ្នាក់រៀនមួយដោយបង្រៀនអំពីសម័យសង្គ្រាមវៀតណាម។ លោកបានជ្រើសរើសទំព័រទិនានុលេខរបស់ទាហានអាមេរិក និងទិនានុលេខរបស់ទាហានរំដោះវៀតណាម ដើម្បីធ្វើកម្មវិធីបង្រៀន។ ក្នុងថ្នាក់រៀន លោកបានជ្រើសនិស្សិតម្នាក់ដើរតួរជាទាហានអាមេរិក និងនិស្សិតម្នាក់ដើរតួរជាទាហានរំដោះវៀតណាម។ ទាហានទាំងពីរនាក់នេះ ឈរទល់មុខគ្នា និងអានទំព័រទិនានុលេខរបស់ខ្លួន។ អាស្រ័យ​ហេតុនោះ និស្សិតទាំងអស់អាចយល់ឃើញពីអ្វីៗដែលទាហានអាមេរិក​ និងវៀតណាមត្រូវបានឆ្លងកាត់នៅសម័យសង្គ្រាម។ ហើយទាហានអាមេរិកទាំងអស់បានឮអ្វីៗ? គេបានឃើញការភ័យខ្លាច ការខឹងសម្បើម និងការគ្រេវក្រោធសង្គ្រាមរបស់ទាហានអាមេរិក។ គេបានឃើញការប្រាថ្នា និងគោលបំណងពីទាហានរំដោះវៀតណាមទៀតផង។

កម្លាំង CIA (ចារកម្មមជ្ឈិមអាមេរិក) និង DIA (ចារកម្មកងទ័ពអាមេរិក) គ្រាន់តែអាចរកឃើញអាថ៌កំបាំងដែលទាក់ទងទៅនឹងអាវុធនិងផែនការរបស់កងទ័ព សត្រូវ ប៉ុន្ដែមិនអាចដឹងពីអាថ៌កំបាំងនៃវប្បធម៌ឡើយ។ មានតែវប្បធម៌ប៉ុណ្ណោះ គេទើបអាចយល់អំពីវប្បធម៌ផ្សេង។ ហើយការរកឃើញភាពស្រស់ស្អាតនៃមនុស្ស និងវប្បធម៌វៀតណាម គឺជាការរកឃើញដ៏ធំបំផុតរបស់ជនជាតិអាមេរិកនៅក្នុងសម័យសង្គ្រាមដែលពួកគេបានបង្កើតឡើង។

ដូច្នេះហើយក្រោយពីសង្គ្រាម អតីតយុទ្ធជនអាមេរិកបានវិលត្រឡប់មកប្រទេសវៀតណាមវិញ ហើយបើកទ្វារឱ្យជនជាតិអាមេរិក "ស្វែងយល" ពំអីប្រទេសនេះ។ ដោយហេតុផលនោះដែលក្នុងឱកាសខួបលើកទី ៣០ នៃកិច្ចសហប្រតិបត្តិការផ្នែកអក្សរសាស្រ្តរវាងអ្នកនិពន្ធដែលជាអតីតយុទ្ធជន និងអ្នកនិពន្ធវៀតណាមកន្លងមក លោកអភិបាលក្រុង Boston  នៃរដ្ឋ Massachusetts បានសម្រេចចិត្តថ្ងៃលើកតម្កើងគុណសម្បត្ដិ" Kevin Bowen" ដោយមានហេតុផលសំខាន់បំផុតមួយដែលបានកត់ត្រាក្នុងសេចក្ដីសម្រេចចិត្ដថា “កវី Kevin Bowen បានធ្វើឱ្យជនជាតិអាមេរិកកាន់តែយល់ដឹងពីវប្បធម៌នៃសត្រូវចាស់គឺវៀតណាម!"៕

                                                                                    អត្ថបទសរសេរដោយអ្នកនិពន្ធ Nguyen Quang Thieu

បកប្រែដោយ Pham Diep