leftcenterrightdel
យុទ្ធជននិងប្រជាជនចូលរួមវេចនំអន្សោម

លោក Nguyen Minh Hun ប្រធានគណៈកម្មាធិការប្រជាជនឃុំ Tan Chau បានឲ្យដឹងថា “បុណ្យចូលឆ្នាំថ្មីប្រពៃណីដែលពោរពេញទៅដោយមនោសញ្ចេតនារវាងកងទ័ព​ និងប្រជាជន ២០១៨ ត្រូវបានរៀបចំនៅតំបន់ព្រំដែននៃឃុំទាំងពីរ Vinh Xuong និង Phu Loc សំដៅបង្កើនការអប់រំប្រពៃណីសម្រាប់កម្មាភិបាល យុទ្ធជន និងប្រជាជននៅមូលដ្ឋាន។ តាមរយៈសកម្មភាពជាក់ស្ដែងនេះ បានរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន ធានានូវជីវភាពរស់នៅសម្រាប់គ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយ​​ពីររដ្ឋ និងគ្រួសារមានជីវភាពរស់នៅលំបាក ព្រមទាំងរួមចំណែកអនុវត្ដចលនា "កងទ័ពរួមកម្លាំងកសាងជនបទថ្មី”។

leftcenterrightdel
កម្មាភិបាលនិងយុទ្ធជនប៉ុស្ដិ៍ការពារព្រំដែននៃច្រកទ្វារអន្ដរជាតិ Song Tien  ពិនិត្យសុខភាពដល់ប្រជាជនក្រីក្រ

បុណ្យចូលឆ្នាំថ្មីប្រពៃណីសម្រាប់កងទ័ព​ និងប្រជាជនឆ្នាំនេះ ប្រព្រឹត្ដទៅសកម្មភាពជាច្រើនដូចជា ការឃោសនាអំពីគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ចុះសួរសុខទុក្ខ និងជូនអំណោយបុណ្យចូលឆ្នាំថ្មីដល់គ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយពីរដ្ឋ គ្រួសារក្រីក្រ ពិនិត្យសុខភាព និងផ្ដល់ថ្នាំដោយឥតគិតថ្លៃ ប្រគល់អាហារូបត្ថម្ភដល់សិស្សក្រីក្រ ព្រមទាំងរៀបចំកម្មវិធីសំដែងសិល្បៈ និងប្រកួតបាល់ទាត់ បាល់ទះ និងលេងល្បែងប្រជាប្រិយផងដែរ។

leftcenterrightdel
កម្មាភិបាល យុទ្ធជននៅប៉ុស្ដិ៍ការពារព្រំដែននៃច្រកទ្វារអន្ដរជាតិ Song Tien  ធ្វើការជួយប្រជាជន

លោកវរសេនីយ៍ត្រី Nguyen Di Khai អ្នកនយោបាយនៅប៉ុស្ដិ៍ការពារព្រំដែននៃច្រកទ្វារអន្ដរជាតិ Song Tien បានឲ្យដឹងថា “ឆ្នាំ ២០១៧ យុទ្ធជននៅកងទ័ពការពារព្រំដែនតែងតែដិតជាប់ក្នុងបេះដូងប្រជាជននៅតំបន់ព្រំដែន។ កម្មាភិបាល និងយទ្ធជននៅប៉ុស្ដិ៍ការពារព្រំដែននៃច្រកទ្វារអន្ដរជាតិ Song Tien បានបុរេសកម្ម ក្ដាប់ស្ថានគារណ៍នៅមូលដ្ឋាន និងចូលរួមស្ថាបនាអង្គការនយោបាយ អភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ សង្គម កាត់បន្ថយភាពក្រីក្រ នៅតំបន់ព្រំដែន។

យើងខ្ញុំមកដល់ប៉ុស្ដិ៍ការពារព្រំដែននៃច្រកទ្វារអន្ដរជាតិ Song Tien ស្របពេលប្រព្រឹត្ដទៅការប្រកួតវេចនំអន្សោមរវាងបណ្ដាអង្គភាពប្រដាប់អាវុធជាមួយសម្ព័ន្ធយុវជន និងសមាគមនារីនៅឃុំ និងសង្កាត់ទាំង ១៤ នៃទីរួមខេត្ដ Tan Chau។ លោកស្រី Pham Thuy Trang ប្រធានសមាគមនារីឃុំ Vinh Xuong ចែករំលែកថា “ជារាល់ឆ្នាំសមាគមនារីឃុំក៏បានរៀបចំការប្រកួតវេចនំអន្សោមនៅប៉ុស្ដិ៍ការពារព្រំដែន សំដៅលើកទឹកចិត្ដស្មារតីដល់កម្មាភិបាល យុទ្ធជន ព្រមទាំងពង្រឹងសាមគ្គីភាពរវាងកងទ័ព និងប្រជាជន”។

ការទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់កងទ័ពការពារព្រំដែនមានភាពដោយឡែកជាមួយការទទួលឆ្នាំថ្មីនៅក្បែរគ្រួសារ គឺដោយសារកម្មាភិបាល យុទ្ធជននៅទីនេះមិនត្រឹមតែរស់នៅក្នុងបរិយាកាសពោរពេញទៅដោយកក់ក្ដៅ និងមនោសញ្ចេតនារបស់យុទ្ធមិត្ដប៉ុណ្ណោះទេ ថែមទាំងទទួលបានមនោសញ្ចេតនារបស់ប្រជាជនទៀតផង។ ប៉ុន្មានថ្ងៃនេះ ប្រជាជនជាច្រើនបានជូនអំណោយដ៏សាមញ្ញដល់កម្មាភិបាល យុទ្ធជន ដូចជាអង្ករ មាន់ ត្រី ឬ នំអន្សោម ដែលបង្ហាញមនោសញ្ចេតនារបស់ប្រជាជនសម្រាប់កម្មាភិបាល និងយុទ្ធជនផងដែរ៕

បកប្រែដោយ Pham Diep