លោកវរសេនីយ៍ឯក Phan Ich Dan  ប្រធាននយោបាយនៃកងពលតូចលេខ ១៩៨ បានឲ្យដឹងថា ឆ្នាំ ២០១៧ កងពលតូចលេខ ១៩៨ មិនត្រឹមតែអនុវត្ដបានល្អនូវភាកិច្ចហ្វឹកហ្វឺន ត្រៀមប្រយុទ្ធជាស្រេច កសាងអង្គភាពប្រកបដោយរឹងមាំ មានរបៀបរៀបរយប៉ុណ្ណោះទេ ថែមទាំងចាត់បញ្ជូនកងកម្លាំងទៅចូលរួមការពារសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧ ព្រមទាំងចូលរួមការ "សមយុទ្ធសង្គ្រោះអាកាសចរណ៍ថ្នាក់ជាតិ ២០១៧" និងចាត់បញ្ជូនកងកម្លាំងទៅជួយប្រជាពលរដ្ឋពុះពារជំនះផលវិបាកដោយសារខ្យល់ព្យុះ​លេខ ១២ នៅស្រុក M’Drak ខេត្ដ Dak Lak ។

leftcenterrightdel
ល្បែងប្រជាប្រិយនៅកងពលតូចទ័ពពិសេសលេខ ១៩៨

យើងខ្ញុំបានមកក្រុមកងទ័ពពិសេសលេខ ១០ ដែលជាអង្គភាពទទួលកិត្ដនាមក្នុងចលនាប្រឡងប្រណាំងឆ្នាំ ២០១៧ លោកអនុសេនីយ៍ឯក Nguyen Trong Tuan  អ្នកនយោបាយនៃក្រុមកងទ័ពពិសេសលេខ ១០ បានឲ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ អង្គភាពនឹងរៀបចំសកម្មភាពជាច្រើន ដើម្បីស្វាគមន៍ឆ្នាំថ្មីដូចជា ការប្រកួតវេចនំអន្សោម ការតុបតាំងបន្ទាប់ទទួលស្វាគមន៍ឆ្នាំថ្មី ក្រៅពីនេះ អង្គភាពមានរៀបចំល្បែងប្រជាប្រិយ និងសំដែងសិល្បៈ ប្រកួតកីឡាជាមួយយុវជននៅមូលដ្ឋានទៀតផង។

ប៉ុន្មានថ្ងៃប្រព្រឹត្ដបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កងពលតូចទ័ពពិសេសលេខ ១៩៨ ក៏បង្កើតក្រុមការងារចុះមូលដ្ឋាន ដើម្បីចូលរួមតុបតែងមណ្ដលវប្បធម៌សម្រាប់សាធារណៈជាមួយយុវជននៅមូលដ្ឋាន និងរៀបចំកម្មវិធីជួបសំណេះសំណាល ជូនពរឆ្នាំថ្មី និងទៅសួរសុខទុក្ខចាស់់ព្រឹទ្វាចារ្យ មេភូមិ និងពិសារអាហាប្រចាំតំបន់ជាមួយប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាមទៀតផង។ ដោយមានក្ដីស្រឡាញ់ចំពោះយុទ្ធជនកងទ័ពពិសេស លោកចាស់ព្រឹទ្វាចារ្យ Mi Liem នៅភូមិ Ta Ra និង មេភូមិ Ma Hiep នៅភូមិ Ea Kmat  (ឃុំ Hoa Dong ស្រុក Krong Pak  ) បានជូនស្រាអេកដល់យុទ្ធជនដោយលោកធ្វើដោយផ្ទាល់៕

បកប្រែដោយ Pham Diep