leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich អញ្ចើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីវៀតណាមចំពោះថ្នាក់ដឹកនាំ និងកម្មាភិបាលទាំងឡាយនៃកាសែតកងទ័ពប្រជាជន

ក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ត្រី Pham Van Huan អគ្គនិពន្ធនាយកកាសែតកងទ័ពប្រជាជនបានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងមនោសញ្ចេតនាយ៉ាងកក់ក្តៅរបស់ថ្នាក់ដឹកនាំនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសវៀតណាម។ លោកឧត្តមសេនីយ៍ត្រី Pham Van Huan បានជម្រាបជូនលោកនាយឧត្តមសេនីយ៍ Ngo Xuan Lich អំពីលទ្ធផលដ៏លេចធ្លោរបស់កាសែតកងទ័ពប្រជាជនក្នុងឆ្នាំ២០១៧ មានជាអាទិ៍ ការផ្សព្វផ្សាយទាន់ហេតុការណ៍អំពីព្រឹត្តិការណ៍ នយោបាយដ៏សំខាន់របស់ បក្ស រដ្ឋ និងកងទ័ពក៏ដូចជាការឆ្លុះបញ្ចាំងអំពីស្ថានភាពលើគ្រប់វិស័យរបស់ប្រទេសជាតិ។ ក្នុងឆ្នាំ២០១៧ កម្មាភិបាល អ្នកយកព័ត៌មានរបស់កាសែត កងទ័ពប្រជាជន បានទទួលរង្វាន់ដ៏មានតម្លៃខ្ពស់ពីការប្រឡងកាសែតជាតិ និងរង្វាន់កាសែតពីក្រសួង និងស្ថាប័នមជ្ឈិម។

leftcenterrightdel
លោក ឧត្តមសេនីយ៍ត្រី Pham Van Huan ថ្លែងមតិក្នុងជំនួប

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានសម្តែងសេចក្តីសប្បាយរីករាយចំពោះការរីកចម្រើនដ៏ល្អប្រសើរបស់កាសែតកងទ័ពប្រជាជននាបច្ចុប្បន្ន។ កាសែតកងទ័ប្រជាជនមិនត្រឹមតែបំពេញភារកិច្ចយ៉ាងល្អប៉ុណ្ណោះទេ ថែមទាំងត្រូវបានកម្មាភិបាល និងយុទ្ធជនទាំងមូលស្រឡាញ់ និងមានទំនុកចិត្តទៀតផង។ 

leftcenterrightdel
លោក នាយឧត្តមសេនីយ៍ Ngo Xuan Lich ថ្លែងមតិក្នុងជំនួប

ក្នុងឆ្នាំ ២០១៨ ស្ថានភាពនៅលើពិភពលោកកាន់តែវិវត្តន៍យ៉ាងស្មុគស្មាញដោយពិបាកប៉ាន់ស្មាន ហេតុដូច្នេះហើយគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសស្នើឲ្យកាសែតកងទ័ពប្រជាជនគប្បីពង្រីកប្រពៃណី និងលទ្ធផលដែលបានសម្រេចក្នុងរយៈពេលកន្លងមកព្រមទាំងខិតខំប្រឹងប្រែងធ្វើឲ្យបរាជ័យគ្រប់ល្បិចកលបំផ្លិចបំផ្លាញ និងប្រឆាំងរបស់អនុភាពអមិត្ត។

leftcenterrightdel
លោក នាយឧត្តមសេនីយ៍ Ngo Xuan Lich ប្រគល់ជូនកាដូដល់កាសែតកងទ័ពប្រជាជនក្នុងឱកាសបុណ្យឆ្នាំថ្មីប្រពៃណីវៀតណាម ២០១៨
leftcenterrightdel
លោក ឧត្តមសេនីយ៍ត្រី Pham Van Huan ជូនផ្កាដល់លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បញ្ចាក់ថា ការកសាងកាសែតកងទ័ពប្រជាជនឲ្យក្លាយទៅជាស្ថាប័នគមនាគមន៍ពហុព័ត៌មានមួយ (Multimedia) ដ៏សំខាន់របស់ប្រទេសជាតិ។ គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស​វៀតណាម នឹងបង្កភាពងាយស្រួលបំផុតសំរាប់កាសែតកងទ័ពប្រជាជន។

ក្នុងថ្ងៃដដែល លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ក៏បានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីចំពោះសមាគមអតីតយុទ្ធជនវៀតណាម  មជ្ឈមណ្ឌលវិទ្យុ និងទូរទស្សន៍កងទ័ព និងកងពលតូចព័ត៌មានទាក់ទងលេខ ២០៥ (ទ័ពជំនាញព័ត៌មានទាក់ទង)៕

បកប្រែដោយ Van Hoa