leftcenterrightdel
លោកឧត្តមសេនីយ៍ឯក សាឌុនណារិទ្ធ ប្រគល់អំណោយជូនបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Ninh (រូបថត៖ baobienphong.com.vn)

លោកឧត្តមសេនីយ៍ឯក សាឌុនណារិទ្ធ សម្ដែងនូវអំណរគុណចំពោះការជួយឧបត្ថម្ភលើគ្រប់វិស័យរបស់កងទ័ពការពារព្រំដែនវៀតណាមនិយាយរួម និងកងទ័ពការពារព្រំដែនខេត្ត Tay Ninh និយាយដោយឡែកនៅពេលកន្លងមក។ ក្នុងឱកាសចូលឆ្នាំថ្មីតេតវៀតណាម លោកឧត្តមសេនីយ៍ឯក សាឌុនណារិទ្ធ ជំនួសមុខគណៈប្រតិភូបានជូនពរចូលឆ្នាំចំពោះថ្នាក់ដឹកនាំ កម្មាភិបាល យុទ្ធជន និងគ្រួសារកងទ័ពការពារព្រំដែនខេត្ត Tay Ninh។

លោកវរសេនីយ៍ឯក Le Hong Vuong មេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Tay Ninh បានសម្ដែងអំណរគុណចំពោះការយកចិត្តទុកដាក់នៃបញ្ជាការដ្ឋានទ័ពជើងគោកកម្ពុជាដែលបានផ្ដល់ដល់កងទ័ពការពារព្រំដែនខេត្ត Tay Ninh។ លោកមានបំណងចង់ថា បញ្ជាការដ្ឋានទ័ពជើងគោកកម្ពុជានឹងបន្តសហការល្អថែមទៀតជាមួយកងទ័ពការពារព្រំដែនខេត្ត Tay Ninh ក្នុងការអនុវត្តភារកិច្ចគ្រប់គ្រង និងការពារព្រំដែននៅពេលខាងមុខ។ ជូនពរឲ្យទំនាក់ទំនងសាមគ្គីភាពរវាងអាជ្ញាធរដែនដី កម្លាំងប្រដាប់អាវុធ និងប្រជាជនតាមព្រំដែននៃប្រទេសទាំងពីរកាន់តែពង្រឹងនិងពង្រីក រួមចំណែកកសាងខ្សែព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍៕

បកប្រែដោយ Thanh Cong