leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Sadun Narith ប្រគល់អំណោយជូនបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម (រូបថត៖ bienphong.com.vn)

លោកឧត្តមសេនីយ៍ឯក Sadun Narith បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយឧបត្ថម្ភរបស់បក្ស រដ្ឋ ប្រជាជន និងកងទ័ពប្រជាជនវៀតណាមនិយាយរួម កងទ័ពការពារព្រំដែនវៀតណាមនិយាយដោយឡែកក្នុងអតីតកាល និងបច្ចុប្បន្នកាល រួមចំណែកពង្រឹង​ និងពង្រីកទំនាក់ទំនងទ្វេភាគី ជាពិសេសក្នុងការសហការការពារអធិបតេយ្យភាពនិងសន្តិសុខនៅតាមព្រំដែន។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Hoang Xuan Chien មេបញ្ជាការកងទ័ពការពារព្រំដែនវៀតណាមប្រគល់អំណោយជូនបញ្ជាការដ្ឋានទ័ពជើងគោកកម្ពុជា (រូបថត៖ bienphong.com.vn)

តាងនាមឲ្យបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម លោកឧត្តមសេនីយ៍ត្រី Le Duc Thai មេបញ្ជាការរងកងទ័ពការពារព្រំដែនវៀតណាមបានថ្លែងអំណរគុណចំពោះការយកចិត្តដាក់ និងមនោសញ្ចេតនាដែលបញ្ជាការដ្ឋានទ័ពជើងគោកកម្ពុជាដែលផ្ដល់ជូនកងទ័ពការពារព្រំដែនវៀតណាម។ លោកឧត្តមសេនីយ៍ត្រី Le Duc Thai មានបំណងចង់ភាគីទាំងពីរបន្តសហការយ៉ាងល្អក្នុងការគ្រប់គ្រង និងការពារខ្សែព្រំដែនរួមរវាងប្រទេសទាំងពីរនៅពេលខាងមុខនេះ៕

បកប្រែដោយ Thuy Anh