អញ្ជើញចូលរួមមានថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំមកពីក្រសួងការពារប្រទេស ព្រមទាំងកម្មាភិបាលយោធាជាន់ខ្ពស់ចូលនិវត្ដន៍ចំនួន ២០០ នាក់មកពីបណ្ដាយោធភូមិភាគនៅភាគខាងត្បូង និងសមាគមអតីតយុទ្ធជនទីក្រុងហូជីមិញផងដែរ។

leftcenterrightdel
លោកនាយឧត្ដមសេនីយ៍ Ngo Xuan Lich សួរសុខទុក្ខកម្មាភិបាលយោធាជាន់ខ្ពស់ចូលនិវត្ដន៍
leftcenterrightdel
លោកឧត្ដមសេនីយ៍ឯក Luong Cuong សំណេះសំណាលជាមួយប្រតិភូ
leftcenterrightdel
លោកឧត្ដមសេនីយ៍ឯក Phan Van Giang សួរសុខទុក្ខលោកឧត្ដមសេនីយ៍ឯក Phan Trung Kien អតីតអនុរដ្ឋមន្ដ្រីក្រសួងការពារប្រទេស

នៅក្នុងជំនួបនេះ តាងនាមឲ្យគណៈកម្មាធិការបក្សយោធាមជ្ឈិម លោកនាយឧត្ដមសេនីយ៍ Ngo Xuan Lich លើកឡើងនូវស្ថានការណ៍ពិភពលោក តំបន់ និងក្នុងប្រទេសដូចជា ឧបាយកល និងសកម្មភាពបំផ្លិចបំផ្លាញរបស់បណ្ដាអនុភាពអមិត្ដ; លទ្ធផលនៃការ អនុវត្ដភាកិច្ចយោធា ការពារជាតិ និងកិច្ចការបរទេសផ្នែកយោធាឆ្នាំ ២០១៧; ការព្យាករណ៍នូវស្ថានការណ៍ និងទិសដៅអនុវត្ដភារកិច្ចឆ្នាំ ២០១៨។ លោកនាយឧត្ដមសេនីយ៍ Ngo Xuan Lich បញ្ជាក់ថា ក្នុងពេលកន្លងមក គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារជាតិតែងតែទទួលយកមតិ និងបទពិសោធន៍ដ៏មានតំលៃរបស់កម្មាភិបាលចូលនិវត្ដន៍ក្នុងការកសាងកងទ័ព​ និងការពារមាតុ​ភូមិ។ ទន្តឹមនឹងនោះគណៈកម្មាធិការបក្សយោធាមជ្ឈិមតែងតែបញ្ជាក់ថា កម្មាភិបាលយោធាជាន់ខ្ពស់ចូលនិវត្ដន៍គឺជាកម្លាំងនយោបាយសំខាន់ និងជាគំរូល្អសម្រាប់ជំនាន់ក្រោយ។

សកម្មភាពជួបសំណេះសំណាលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំបានបង្ហាញប្រពៃណីល្អប្រសើររបស់កងទ័ពប្រជាជនវៀតណាម និងបង្ហាញការយកចិត្ដទុកដាក់ ការជឿទុកចិត្ដរបស់បក្ស រដ្ឋ គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសសម្រាប់កម្មាភិបាលយោធាជាន់ខ្ពស់ចូលនិវត្ដន៍ ព្រមទាំងបញ្ជាក់ពីស្មារតី ភារកិច្ច សាមគ្គីភាព ឯកភាព និងការប្ដេជ្ញាចិត្ដរបស់កម្មាភិបាលយោធាគ្រប់ជំនាន់ចំពោះបុព្វហេតុកសាង និងការពារមាតុភូមិផងដែរ៕

បកប្រែដោយ Pham Diep