leftcenterrightdel
យុទ្ធជននៃកងពលតូចវិស្វកម្មលេខ ៥១៣ ធ្វើការហ្វឹកហាត់ពន្លត់ភ្លើង

លោកវរសេនីយ៍ឯកបំរុង Nguyen Trong Tien មេបញ្ជាការរងកងពលតូចវិស្វកម្មលេខ ៥១៣ បានឲ្យដឹងថា កងពលតូចតែងតែអនុវត្ដតាមការបញ្ជាណែនាំរបស់បញ្ជាការដ្ឋានយោធភូមិភាគទី ៣។ ប៉ុន្មានឆ្នាំកន្លងមក កងពលតូចបានអនុវត្ដដោយត្រឹមត្រូវតាមខ្លឹមសារ និងពេលវេលាហ្វឹកហ្វឺនសង្គ្រោះជនរងគ្រោះតាមកំណត់។ អាស្រ័យហេតុនេះ អង្គភាពបានបំពេញភារកិច្ចការពារអាយុជីវិតនិងទ្រព្យសម្បត្ដិរបស់ប្រជាជនប្រកបដោយប្រសិទ្ធភាព។ ក្នុងនោះអង្គភាពបានកៀងគរកម្មាភិបាល យុទ្ធជន និងមធ្យោបាយជាច្រើនចូលរួមទប់ទល់នឹងគ្រោះធម្មជាតិ ស្វែងរក និងសង្គ្រោះជនរងគ្រោះនៅមូលដ្ឋានផងដែរ។ ជាពិសេសក្នុងឆ្នាំ ២០១៧ កន្លងទៅនេះ អង្គភាពបានកៀងគរកម្មាភិបាល និងយុទ្ធជនចំនួន ៣០០ នាក់ចុះជួយប្រជាជនប្រមូលផលស្រូវរាប់សិបហិកតាដោយសារទឹកជំនន់នៅស្រុក Ninh Giang ខេត្ដ Hai Duong (ភាគខាងជើងវៀតណាម)។

ជារៀងរាល់ឆ្នាំ ក្រៅពីការចាត់បញ្ជូនកម្មាភិបាល និងយុទ្ធជនទៅចូលរួមវគ្គហ្វឹកហ្វឹន និងធ្វើការហាត់សមដោយក្រសួងការពារប្រទេសនិងយោធភូមិភាគរៀបចំនោះ អង្គភាពនៅបុរេសកម្មរៀបចំវគ្គហ្វឹកហ្វឺន ដើម្បីលើកកម្ពស់សមត្ថភាពប្រើប្រាស់ឧបករណ៍នៅពេលសង្គ្រោះជនរងគ្រោះ។ ជាក់ស្ដែងក្នុងការចូលរួមហាត់សមអំពីបច្ចេកទេសវិស្វកម្មក្នុងកងទ័ពទាំងមូលឆ្នាំ ២០១៦ អង្គភាពបានទទួលរង្វាន់លេខ ២ ក្នុងវិញ្ញសារប្រើប្រាស់ទូកប្រភេទ VSN-1500 និងកាណូតប្រភេទ ST660 ដើម្បីសង្គ្រោះជនរងគ្រោះលើទន្លេ។ល។

លោកវរសេនីយ៍ឯកបំរុង Nguyen Trong Tien ចែករំលែកថា ឈរលើស្មារតីប្ដេជ្ញាហ្វឹកហ្វឺន ដើម្បីឆ្លើយតបតម្រូវការភារកិច្ចទប់ទល់នឹងគ្រោះធម្មជាតិ ស្វែងរក និងសង្គ្រោះជនរងគ្រោះក្នុងគ្រប់កាលៈទេសៈ កងពលតូចវិស្វកម្មលេខ ៥១៣ តែងតែម្ចាស់ការកសាងផែនការជាក់ស្ដែង និងសហការជាមួយបណ្ដាមូលដ្ឋាន និងអង្គភាព ដើម្បីទប់ទល់នឹងគ្រោះធម្មជាតិ និងពុះពារជំនះផលវិបាកដោយ​សារគ្រោះធម្មជាតិផងដែរ៕

បកប្រែដោយ Pham Diep