អញ្ជើញចូលរួមមានលោកឧត្ដមសេនីយ៍ទោ Le Hien Van អនុប្រធានអគ្គស្នងការនយោបាយ និងតំណាងគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម និងអនុព័ន្ធយោធាឡាវប្រចាំនៅវៀតណាម ព្រមទាំងស្ថាប័នពាក់ព័ន្ធរបស់អគ្គស្នងការនយោបាយផងដែរ។

ការប្រឡងបានទាក់ទាញការចូលរួមរបស់កម្មាភិបាល និងយុទ្ធជនជាច្រើនកុះករ ជាពិសេសមានការចូលរួមរបស់សិក្ខាកាម និងនាយទាហានកងទ័ពប្រជាជនឡាវដែលកំពុងសិក្សានៅវៀតណាមផងដែរ។

leftcenterrightdel
លោកឧត្ដមសេនីយ៍ទោ Le Hien Van ប្រគល់រង្វាន់ជូនអ្នកនិពន្ធទទួលរង្វាន់លេខ ១
leftcenterrightdel
តំណាងគណៈកម្មការចាត់តាំង និងអ្នកនិពន្ធទទួលរង្វាន់លេខ ២

តាងនាមឲ្យថ្នាក់ដឹកនាំអគ្គស្នងការនយោបាយ លោកឧត្ដមសេនីយ៍ទោ Le Hien Van បានវាយតំលៃខ្ពស់ចំពោះការសហការគ្នារវាងនាយកដ្ឋានឃោសនាអប់រំ គណៈយុវជនក្នុងកងទ័ព បញ្ជាការដ្ឋានកងឯកភាពទ័ពវិស្វកម្ម និងអង្គការនយោបាយក្នុងកងទ័ពទាំងមូលបានដឹកនាំការប្រឡងប្រកបដោយប្រសិទ្ធភាព ព្រមទាំងលើកសរសើរកម្មាភិបាល យុទ្ធជនបានចូលរួមការប្រឡងនេះ។ ទន្ទឹមនឹងនោះ លោកឧត្ដមសេនីយ៍ទោ Le Hien Van បានស្នើឲ្យថ្នាក់ដឹកនាំនៅគ្រប់ជាន់ថ្នាក់បន្ដពង្រីកលទ្ធផលនៃការប្រឡង; លើកកម្ពស់ការងារឃោសនា អប់រំដល់កម្មាភិបាល យុទ្ធជនយល់ជ្រាបអំពីចំណងទំនាក់ទំនងសាមគ្គីភាពជាពិសេសវៀតណាម-ឡាវ ដើម្បីប្រយុទ្ធប្រឆាំងនឹងទស្សនៈខុសឆ្គងដែលមានគោលបំណងបំបែកបំបាក់ទំនាក់ទំនង មិត្តភាព និងសាមគ្គីភាពជាពិសេសរវាងបក្ស រដ្ឋ ប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរវៀតណាម-ឡាវ៕

បកប្រែដោយ Thanh Cong