leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទ

ក្នុងដំណាក់កាល ២០១៤-២០១៨ បណ្ដាស្ថាប័នសារព័ត៌មានកងទ័ពបានធ្វើការសុក្រិត្យនៃការចាត់តាំង ក្របខ័ណ្ឌ និងបំពេញបន្ថែមមុខងារនិងភារកិច្ច។ បច្ចុប្បន្ននេះមានស្ថាប័នសារព័ត៌មានកងទ័ពចំនួន ១៣ ដែលត្រូវបានក្រសួងព័ត៌មាននិងគមនាគមន៍ផ្តល់អាជ្ញាប័ណ្ណធ្វើប្រតិបត្តិ រួមចំណែកបង្កើនសមត្ថភាពសារព័ត៌មានកងទ័ព ដើម្បីលើកកំពស់គុណភាពព័ត៌មាន  ក៏ដូចជាការផ្សព្វផ្សាយគោលមាគ៌ា គោលការណ៍ និងគោលនយោបាយ របស់បក្ស រដ្ឋ និងភារកិច្ចយោធា កិច្ចការបរទេសខាងការពារជាតិ សំដៅប្រយុទ្ធប្រឆាំងនឹងទស្សនៈខុសឆ្គងរបស់បណ្ដាអនុភាពអមិត្ដជាដើម។ ចំណាយសរុបនៃគម្រោងទាំងនេះមានតម្លៃ ១២១,៤ ពាន់លានដុង ដែលបែងចែកឲ្យស្ថាប័នសារព័ត៌មាន។

leftcenterrightdel
លោក វរសេនីយ៍ឯក Ha Manh Tuong អគ្គនិពន្ធនាយករងកាសែតកងទ័ពប្រជាជនថ្លែងមតិក្នុងសន្និសីទ

សន្និសីទបានដកបទពិសោធន៍មួយចំនួននៃការអនុវត្តគម្រោងនេះដូចជាដំណើរការអនុវត្តត្រូវប្រកាន់ខ្ជាប់តាមការដឹកនាំ និងដឹកនាំ​ពី​ស្ថាប័នជំនាញថ្នាក់លើ ព្រមទាំងសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធឲ្យទាន់ពេល ដើម្បីដោះស្រាយការលំបាក និងឧបសគ្គទាំងឡាយ។ ទន្ទឹមនឹងនោះ យកចិត្តទុកដាក់លើការកសាងធនធានមនុស្ស និងផ្តោតលើការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈខាងសារព័ត៌មាន ក៏ដូចជាអនុវត្តយ៉ាងហ្មត់ចត់តាមការកំណត់ស្តីអំពីការគ្រប់គ្រងទុនវិនិយោគ និងធានាឲ្យបាននូវគុណភាព និង ប្រសិទ្ធភាព៕

បកប្រែដោយ Van Hoa