leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang ទទួលជួបលោកនាយឧត្តមសេនីយ៍ Yamazaki Koji 

នៅជំនួប លោកឧត្តមសេនីយ៍ឯក Phan Van Giang បញ្ជាក់ថា នៅប៉ុន្មានឆ្នាំកន្លងមក កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ  រវាងប្រទេសទាំងពីរបានអនុវត្តប្រកបដោយប្រសិទ្ធិភាព លើវិស័យជាច្រើន ដែលក្នុងនោះមានកិច្ចសហប្រតិបត្តិការ រវាងកម្លាំងទ័ពជើងគោកនៃប្រទេសទាំងពីរ រួមចំណែកសំខាន់ដល់ការបង្កើនទំនាក់ទំនងមិត្តភាព រវាងវៀតណាម និងជប៉ុន។
លោកនាយឧត្តមសេនីយ៍ Yamazaki Koji បញ្ជាក់ថា វៀតណាមគឺជាដៃគូដ៏សំខាន់របស់ជប៉ុន។ ប្រទេសទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគឺគណៈប្រតិភូជាន់ខ្ពស់។ ក្រៅសកម្មភាពផ្លាស់ប្ដូរគណៈប្រតិភូ កងទ័ពនៃប្រទេសទាំងពីរបានអនុវត្តការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដូចជា រក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ជំនួយមនុស្សធម៌ និងជំនួយសង្គ្រោះគ្រោះមហន្តរាយធម្មជាតិ។
លោកនាយឧត្តមសេនីយ៍ Yamazaki Koji បញ្ជាក់ថា ការពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងវៀតណាម - ជប៉ុន និងជប៉ុន ជាមួយ ASEAN មានតួនាទីសំខាន់ក្នុងការរក្សាបរិស្ថានសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់៕
បកប្រែដោយ Thuy Anh