នៅលើពិភពលោក ប្រទេសណាមួយក៏ដោយក៏មានកងកម្លាំងយោធា និងនគរបាល ដែលជាកងកម្លាំងចម្បងពីរក្នុងការការពារប្រទេស ប្រព័ន្ធនយោបាយ រដ្ឋ និងបក្សកាន់អំណាច។ នៅបណ្តាប្រទេសសង្គមនិយម អគ្គលេខាបក្សកុម្មុយនីស ក៏ជាអ្នកកាន់តំណែងខ្ពស់បំផុតក្នុងបក្ស នៃកងកម្លាំងប្រដាប់អាវុធ។
នៅប្រទេសវៀតណាម ក្នុងប៉ុន្មានឆ្នាំថ្មីនេះ មុន និងក្រោយពីបញ្ហាសង្គមនានាដែលកើតមានឡើងយ៉ាងស្មុគស្មាញ អាជ្ញាធរដែនដីត្រូវតែបញ្ជូនកម្លាំងនគរបាលមកទីកន្លែងកើតហេតុ ដើម្បីទប់ស្កាត់ក្រុមមនុស្សអាក្រក់ ដែលបង្កអស្ថិរភាពនយោបាយ សង្គម។

leftcenterrightdel
រូបថតឧទាហរណ៍៖ congly.vn

ការបង្ការ និងបង្ក្រាបឧក្រិដ្ឋកម្ម គឺជាភារកិច្ចជាចាំបាច់របស់កងកម្លាំងប្រដាប់អាវុធ។ ក៏ប៉ុន្តែ មានមនុស្សអាក្រក់មួយចំនួន បានផ្សាយព័ត៌មាននៅតាមបណ្តាញសង្គម ដែលនិយាយថា “កងទ័ព និងនគរបាលបង្ក្រាបប្រជាជន”។

យើងបានឃើញថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ស្ថានភាពនយោបាយនៅលើពិភពលោក និងក្នុងតំបន់ មានការវិវត្តយ៉ាងស្មុគ្រស្មាញ។ ប្រទេសធំជាច្រើន បានចាត់ទុក អាស៊ី-ប៉ាស៊ីហ្វិក ពិសេសគឺសមុទ្រខាងកើត ជាតំបន់ បំបែរទិសដៅរកផលប្រយោជន៍ស្នូល សម្រាប់ខ្លួន។ អាស្រ័យដោយមាគ៌ានយោបាយ ការពារប្រទេសដ៏ត្រឹមត្រូវ វៀតណាមបានរក្សាយ៉ាងខ្ជាប់ខ្ជួននូវស្ថិរភាពនយោបាយ សង្គម និងរក្សាទំនាក់ទំនងអន្តរជាតិដោយឈរលើគោលការណ៍នៃសន្តិភាព សមភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ទោះជាយ៉ាងណាក៏ដោយ វៀតណាមនៅតែកំពុងជួបការគំរាមកំហែង និងបញ្ហាប្រឈមជាច្រើននៅឡើយ។

មហាសន្និបាតបក្សលើកទី១២ បានបញ្ជាក់ជាថ្មីម្តងទៀតថា៖ ទីមួយ ការគំរាមកំហែងពីកំណើនសេដ្ឋកិច្ចធ្លាក់ចុះ បើធៀបទៅនឹងបណ្តាប្រទេសដទៃនៅក្នុងតំបន់ និងពិភពលោក។ ទីពីរ ការគំរាមកំហែងចេញមកពីការបំផ្លិចបំផ្លាញ “បំរែបំរួលដោយសន្តិភាវូបនីយកម្ម” របស់បណ្តាអនុភាពសត្រូវ “ការផ្លាស់ប្តូរដោយខ្លួនឯង” “ការវិវត្តដោយខ្លួនឯង” និងការដែលកម្មាភិបាល បក្ខជនមួយចំនួនមិនដើម្បីផលប្រយោជន៍របស់ប្រជាជន មិនអនុវត្តតាមមនោគមគតិរបស់បក្ស និងគោលដៅកសាងប្រទេសជាតិ ឆ្ពោះទៅរកសង្គមនិយម។ ទីបី ការគំរាមកំហែងពីអំពើពុករលួយ ខ្ជៈខ្ជាយ និងបញ្ហាអបាយមុខសង្គម ដែលធ្វើឲ្យបក្សចុះខ្សោយ។ ទីបួន ការគំរាមកំហែងពីការការពារឯករាជ្យជាតិ អធិបតេយ្យភាពជាតិ ជាពិសេសអធិបតេយ្យទៅលើសមុទ្រ និងកោះ ចំពោះមុខឧបាយកលរបស់បណ្តាប្រទេសធំ។ លើកលែងតែការគំរាមកំហែងពី “កំណើនសេដ្ឋកិច្ចធ្លាក់ចុះ” គឺការគំរាមកំហែងទាំង ៣ ខាងក្រោយអាចបង្កអស្ថិរភាពសង្គមទាំងអស់ ដែលនាំមកនូវការផ្លាស់ប្តូររបប។ ហេតុដូច្នេះ ការប្រើប្រាស់អំពើហឹង្សាចំពោះសត្រូវដើម្បីទប់ស្កាត់ការគំរាមកំហែងដែលបង្កអស្ថិរភាពរបប គឺជាការចាំបាច់។

នៅសម័យប្រជុំចុងឆ្នាំ២០១៧ របស់គណៈកម្មាធិការបក្សយោធាមជ្ឈិម ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៥ ធ្នូ ឆ្នាំ២០១៧ អគ្គលេខាបក្ស និងជាលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម លោក Nguyen Phu Trong បានលើកច្បាស់ថា ឆ្នាំ២០១៨ គឺជាឆ្នាំដ៏សំខាន់ដែលយើងអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១២ និងសេចក្តីសម្រេចចិត្តនៃមហាសន្និបាត គណៈកម្មាធិការបក្សយោធាលើកទី១០ ។ ដូច្នេះ កងទ័ពត្រូវតែក្តាប់ឲ្យជាប់នូវសភាពការណ៍ មិនទុកឲ្យកើតមានឡើងជាយថាហេតុ។

ក្នុងបរិបទនយោបាយនាបច្ចុប្បន្ននេះ ប្រជាជនគប្បីមានការយល់ដឹងយ៉ាងត្រឹមត្រូវពីតួនាទី ការទទួលខុសត្រូវរបស់កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាសិទ្ធិ និងការទទួលខុសត្រូវរបស់ប្រជាជន មិនទុកឲ្យក្រុមជ្រុលនិយមយកប្រយោជន៍ពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដើម្បីល្មើសច្បាប់។ ទន្ទឹមនឹងការការពារមាតុភូមិ កងកម្លាំងប្រដាប់អាវុធនាបច្ចុប្បន្ននេះ នៅមានបេសកកម្មការពាររបបសង្គម រដ្ឋ និងបក្សកុម្មុយនិស្តវៀតណាមផងដែរ៕

បកប្រែដោយ Huyen Trang