leftcenterrightdel
រូបថតឧទាហរណ៍ (tuyengiao.vn)

នាបច្ចុប្បន្ននេះ បានលេចឡើងនូវគំនិតគឺត្រូវតែពន្លឿនដំណើរការធ្វើសមាហរណកម្មប្រសិនបើមិនចង់របូតបាត់“ឱកាស”នោះឡើយ។ សូម្បីតែមានជនខ្លះគិតថាត្រូវតែមានការលះបង់ លើអធិបតេយ្យជាតិ ផលប្រយោជន៍ជាតិ និង ជាតិសាសន៍ខ្លះ ដើម្បី“ឆកយកឱកាស” ធ្វើសមាហរណកម្ម។

សកលភាវូបនីយកម្ម និងសមាហរណកម្មអន្ដរជាតិ ដោយមានផលប៉ះពាល់យ៉ាងខ្លាំងក្លា និងជ្រាលជ្រៅនេះ បានជួយសម្រួលដល់ការអភិវឌ្ឍនៃ“ដំណើរការវិវឌ្ឍ ដោយខ្លួនឯង” និង“ការបំប្លែងធាតុដោយខ្លួនឯង" ថែមទៀត។  ជាការពិតជាក់ស្តែងដែរលើវិស័យច្បាប់ វៀតណាម ត្រូវតែកែសម្រួលនូវគោលនយោបាយ និង ច្បាប់ឲ្យស្របតាមការកំណត់ចាំបាច់របស់បណ្តាអង្គការ និង នីតិបញ្ញត្តិលើពិភពលោក និងក្នុងតំបន់ដែល វៀតណាមជាហត្ថលេខី។ ហើយចាប់ពី ចំណុចនេះមក អាចនឹងលេចឡើងនូវការយល់ឃើញ ខុសឆ្គង ការព្រួយបារម្ភហួសហេតុ ដែលនាំឲ្យមានភាព ខ្វះទំនុកទុកចិត្តលើគោលការណ៍ មាគ៌ា គោលនយោបាយ ធ្វើសមាហរណកម្មរបស់បក្ស និងរដ្ឋ ។ល។ ប្រការនោះបានបង្កបង្កើតជាមូលដ្ឋានដល់ ការលេចឡើងសកម្មភាពបំប្លែងការពិត ការវាយប្រហារ ការរិះគុនលើគោលការណ៍ និងគោលនយោបាយ របស់បក្ស រដ្ឋ។ ទន្ទឹមនឹងនោះ នឹងបង្កើត ឡើងការប្រៀបធៀបជាមួយបណ្តាប្រទេសអភិវឌ្ឍដែលប្រកាន់លទ្ធិមូលធននិយម ហើយនិងលើកសំណើឲ្យ បក្ស និងរដ្ឋវៀតណាម “រៀនតាម និងត្រាប់តាមគេ”។ នេះក៏ជាឱកាសអំណោយផលដល់មនុស្សមួយក្រុម ដែលឆ្លៀតការធ្វើសមាហរណកម្មសកលោកដើម្បីកេងចំណេញរកផលប្រយោជន៍ផ្ទាល់ខ្លួនផងដែរ។

ផលប៉ះពាល់អវិជ្ជមាននៃសកលភាវូបនីយកម្ម និង សមាហរណកម្មអន្តរជាតិក៏គង់នឹងបង្កើនលទ្ធភាពក្នុងការប្រកាន់យកនូវរបៀបរស់នៅដែលមានលក្ខណៈឱកាសនិយមដោយប្រាសចាកពីប្រពៃណី ទំនៀមទំលាប់ និង អត្តសញ្ញាណវប្បធម៌ជាតិរបស់វៀតណាម ហើយ នេះក៏ ជាបាតុភូតនៃការបំប្លែងធាតុសតិអារម្មណ៍ នយោបាយដែរ។

ផលប៉ះពាល់អវិជ្ជមាននៃការធ្វើសមាហរណកម្ម និង សកលភាវូបនីយកម្មមិនត្រឹមតែជំរុញឲ្យ“ដំណើរការ វិវឌ្ឍដោយខ្លួនឯង” និង“ការបំប្លែងធាតុដោយខ្លួនឯង"  ប៉ុណ្ណោះទេ ថែមទាំងបង្កការលំបាកដល់បក្ស និង រដ្ឋ របស់វៀតណាមក្នុងការស្វែងរកវិធានការ និងដំណោះ ស្រាយដើម្បីតស៊ូទៀតផង។ក្នុងបរិបទនៃសកលភាវូបនីយកម្ម និងសមាហរណកម្មអន្តរជាតិ ការប៉ះទង្គិច ទំនាស់ វិវាទលើអត្ថប្រយោជន៍ កាន់តែពិបាកក្នុងការ គ្រប់គ្រង និងការកំណត់មួយណាខុសមួយណាត្រូវ។ ទំនាក់ទំនងរវាងដៃគូ និងមុខសញ្ញា បានប្រទាក់ឆ្លាស់គ្នា ដ៏ស្មុគស្មាញបណ្តាលឲ្យមានការ លំបាកក្នុងការទស្សទាយ និងវិភាគ ដើម្បីអាចបង្កើត នូវគោលការណ៍ឲ្យត្រឹមត្រូវ ឲ្យសមស្របក្នុងការបង្កើត ទំនាក់ទំនងអន្តរជាតិ។ ហេតុដូច្នេះ ការយល់ឃើញ យ៉ាងច្បាស់អំពីផលប៉ះពាល់អវិជ្ជមាននៃសកលភាវូបនីយកម្ម និងសមាហរណកម្មអន្តរជាតិចំពោះការតស៊ូ ការប្រឆាំងនឹង“ដំណើរការវិវឌ្ឍដោយខ្លួនឯង” និង “ការបំប្លែងធាតុដោយខ្លួនឯង” គឺមានសារៈសំខាន់ណាស់ដែលជួយឲ្យយើងយល់ដឹងលើគ្រប់ជ្រុងជ្រោយ និងជាក់ស្តែងអំពីផលប៉ះពាល់របស់វាក្នុងវិស័យនិមួយៗ និងក្នុងកាលៈទេសៈនិមួយៗដោយមិនថាពេលណាឡើយដើម្បីដាក់ចេញវិធានការតស៊ូប្រកបដោយប្រសិទ្ធភាព៕

បកប្រែដោយ Minh Trung