ក៏ប៉ុន្តែយើងគ្រាន់តែផ្តោតលើចំណុចសំខាន់ៗ និងចាំបាច់មួយចំនួនតែប៉ុណ្ណោះ ដើម្បីកំណត់បញ្ជាក់អំពីគោលមាគ៌ាផ្លាស់ថ្មីដ៏ត្រឹមត្រូវព្រមទាំងព្រមានអំពើឧបាយកលរបស់សត្រូវដែលចង់អនុវត្ត “ការប្រែប្រួលដោយសន្តិភាវូបនីយកម្ម” ដ៏អាថ៍កំបាំងនិងពិសពុលលើវិស័យវប្បធម៌ផងដែរ។ បណ្តាលទ្ធផលដែលសម្រេចបានក្នុងការទទួលយកខ្លឹមវប្បធម៌ ពិភពលោក គឺសំដៅបដិសេធន៍នូវមតិជ្រុល របស់ទស្សនៈពីរបរទេស។ ទស្សនៈទីមួយមានសន្និដ្ឋានថា វៀតណាមបានបើកការនាំចូលយ៉ាងគគ្រឹកគគ្រេងនូវវប្បធម៌បរទេស ដែលធ្វើឲ្យបាត់អត្តសញ្ញាណរបស់ប្រទេសជាតិ។ ផ្ទុយទៅវិញ ទស្សនៈផ្សេងមួយទៀត បានសន្និដ្ឋានថា វៀតណាមបានបិទការនាំចូលនូវវប្បធម៌បរទេស ដែលនាំមកការស្ទះជាប់វប្បធម៌។ល។

leftcenterrightdel
រូបថតមួយក្នុងភាពយន្ត “ខ្ញុំបានឃើញផ្កាព័ណ៌លឿងនៅលើផ្ទៃស្មៅបៃតង” (រូបថតឧទាហរណ៍)

ជាដំបូងបង្អស់ ខ្ញុំសូមនិយាយអំពីវិស័យតន្រ្តីមួយសិន។ យើងសុទ្ធតែដឹងថា បណ្តាតន្រ្តីប្រភេទដូចជា Jazz  Disco  Pop  Rock  Rap និង Blues។ល។ បានក្លាយជាទម្លាប់ និងជំនាន់ក្មេងៗ គេពេញនិយមណាស់។ នាបច្ចុប្បន្ននេះ ប្រជាជនវៀតណាម តែងតែ ទទួលស្នាដៃបុរាណរបស់អ្នកនិពន្ធល្បីឈ្មោះជាច្រើននាក់ដូចជា Mozart  Bethoven Chopin Tchaikovsky និង Bach។ល។ នៅរោងល្ខោននានាហើយ។ នេះបង្ហាញថា កំរិតសមត្ថភាពស្តាប់តន្ត្រីរបស់សាធារណៈជន មួយចំណែកបានលើកកំពស់ជាច្រើនដែរ។ កាលពីឆ្នាំ ២០១៤ ប្រទេសយើងបានចុះឈ្មោះជាម្ចាស់ផ្ទះ រៀបចំកម្មវិធីតន្រ្តីថ្មី អាស៊ី-អឺរុប ប្រកបដោយជោគជ័យ ដោយមានការចូលរួមរបស់អ្នកនិពន្ធចំនួន ២០០ នាក់ មកពីប្រទេសចំនួន ៣៣ ដែលមានខឿនតន្រ្តីដ៏អភិវឌ្ឍន៍ ដូចជា ប្រទេសរុស្ស៊ី អង់គ្លេស អូទ្រីស បារាំង អាល្លឺម៉ង់ ចិន អីតាលីជាដើម។ នេះបញ្ជាក់ថា វិស័យតន្រ្តីរបស់វៀតណាមបានទទួលយកគ្រប់វិស័យតន្រ្តី និងនិន្នាការតន្រ្តីផ្សេងៗគ្នានៅលើពិភពលោកដោយភាពធូរលុង។ ដោយមានទិសដៅរួមសំដៅកសាងខឿនតន្រ្តីប្រជាជាតិ និងទំនើបមួយ បណ្តាអ្នកនិពន្ធតែងតែផ្អែកតាមតន្រ្តីប្រជាប្រិយប្រជាជាតិ ដើម្បីទទួលចង្វាក់ប្រគុំភ្លេង របស់តន្រ្តីអន្តរជាតិ។ល។ (ច្បាស់បំផុតគឺប្រភេទ Pop) ដើម្បីបង្កើតឡើងស្នាដៃមានលក្ខណៈពិសេសនៃភាសាប្រជាជាតិផង និងមានលក្ខណៈអន្តរជាតិផង។

វិស័យភាពយន្តមានការសិក្សា និងទទួលយកយ៉ាងឆាប់ៗនូវសមិទ្ធផលនៃខឿនវិស័យភាពយន្តរបស់បណ្តាប្រទេសអភិវឌ្ឍន៍នៅលើពិភពលោក ដូចជា៖ អាមេរិក ចិន កូរេខាងត្បូង ឥណ្ឌា និងជប៉ុន។ល។ ដើម្បីផ្លាស់ថ្មីតាមទិសដៅ ផ្តោតលើវាសនារបស់បុគ្គល តែសង្ខេបរួមបានបញ្ហាសង្គមមួយ។ កាលពីឆ្នាំ១៩៩២ មហោស្រពភាពយន្តអន្តរជាតិ Fukuoka បានជ្រើសរើសភាពយន្តចំនួន៩ របស់ប្រទេសរៀតណាមដើម្បីរៀបចំកម្មវិធីដោយឡែកមួយ។ ទិសដៅរួមរបស់វិស័យវប្បធម៌ វិស័យភាពយន្តពិភពលោក គឺសំដៅលើកស្មារតីមនុស្សសាស្រ្ត និងមនុស្សធម៌។ ទិសដៅនេះ បានអ្នកធ្វើភាពយន្តបង្ហាញតាមប្រធានបទសង្រ្គាម និងក្រោយសង្គ្រាម ដែលបានទទួលស្គាល់យ៉ាងសកម្មដោយមិត្តភ័ក្តអន្តរជាតិ ឧទាហរណ៍ ដូចជា ភាពយន្តដែលមានចំណងជើងថា “ខាងក្រោយសង្គ្រាម” និង “ស្នេហានៅក្បែដងទន្លេ”។ល។

ដោយបានទទួលយកបណ្តាវិធីសាស្រ្ត ដូចជា ឈុតឆាក វាយនភាព តួអក្សរ។ល។ ជាពិសេសគឺ វិធីសំដែង បរិមាណភាពយន្តរបស់ប្រទេសយើងមិនគ្រាន់តែកើនឡើងនោះទេ ថែមទាំងគុណភាពក៏កើនឡើងទៀតផង។ ជាក់ស្តែង ភាពយន្តមានចំណងជើងថា “ទទះស្លាបនៅលំហអវកាស” ត្រូវបានលើកតំកើងនៅមហោស្រពភាពយន្ត Fribourg ក្នុងខែមិនា ឆ្នាំ២០១៥ និងភាពយន្តមានចំណងជើងថា “ខ្ញុំបានឃើញផ្កាព័ណ៌លឿងនៅលើផ្ទៃស្មៅបៃតង” បានគេស្នើឲ្យទិញកម្មសិទ្ធិបញ្ញាអន្តរជាតិដើម្បីចេញផ្សាយនៅលើពិភពលោក។ល។ ថ្មីៗនេះ ភាពយន្តដែលមានចំណងជើងថា “អូនជាជីដូនខាងឪពុករបស់បង” បានបង្ហាញអំពីការទទួលយកកត្តាល្អនូវភាពយន្តបរទេស ដោយសារគួបផ្សំស្គ្រីបរបស់ប្រទេសកូរេខាងត្បូង ជាមួយលក្ខណៈដ៏ពិសេសរបស់តួអង្គ ឈុតឆាក វប្បធម៌ផង។ អ្នកជំនាញ ទស្សនិកជន គឺជាអ្នកវាយតម្លៃលើគុណភាពរបស់ភាពយន្ត ក៏ប៉ុន្តែ ទិសដៅគួបផ្សំកត្តាល្អពីភាពយន្តបរទេសជាមួយឧត្តមភាពរបស់ភាពយន្តក្នុងស្រុក នឹងបង្កើតភាពយន្តមានគុណភាពល្អ និងចាប់អារម្មណ៍ទស្សនិកជនជាមិនខាន។

វិចិតសិល្បៈតាមប្រពៃណីរបស់វៀតណាមវិវឌ្ឍន៍តាមគន្លងសូនរូប និមិត្តរូប រចនាលំអរ ដើម្បីហៅព្រលឹងនៃវត្ថុធាតុ។ វិចិតសិល្បៈរបស់យើងបង្ហាញបានភាពច្នៃប្រឌិត វិទ្យាសាស្រ្តជាច្រើនបែប ពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រោយពីដំណាក់កាលផ្លាស់ថ្មី ប្រទេសយើង ទទួលយកផ្នែកជាច្រើន ដូចជា៖ Video art សំដែង body art និង body painting។ល។ វិចិត្តសិល្បៈបានសិក្សាភាសានៃរចនាបទ និងចលនាជាច្រើន ដើម្បីបង្កបង្កើតវិធីសាស្រ្តបង្ហាញជាច្រើនយ៉ាងសម្បូរបែប ដូចជា៖ វិធីប្រាកដ្ឋនិយម វិធីអរូបី វិធីបង្ហាញ និងវិធីយ៉ាងសាមញ្ញ។ល។ ហើយវត្ថុធាតុបានសំដែងក៏សម្បូរបែបដែរ ដូចជា៖ សំរិទ្ធ ថ្ម លោហធាតុ កុម្ភៈ។ល។ និន្នាការច្នៃប្រឌិត និង ការទទួលយកសិល្បៈបង្ហាញរូប នាបច្ចុប្បន្ននេះ គឺជួបប្រាស្រ័យជាមួយមហាជន និងជិតស្និទ្ធជាមួយធម្មជាតិបន្ថែមទៀត។ ដូច្នេះ និន្នាការសិល្បៈរៀបចំនិងសល្បះបង្ហាញកំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លា និងប្រកបដោយប្រសិទ្ធភាពយ៉ាងសកម្មនៅប្រទេសយើង។

ចំពោះវិស័យល្ខោនវិញ មានល្ខោនជាច្រើនបែបបានសំដែងជាសាកល្បង ដូចជា ល្ខោនរូបី ល្ខោនសម្តែងឡើងព្រមៗគ្នា ល្ខោនស្រមើស្រមៃ ល្ខោនប្រាកដ្ឋនិយមចិត្តសាស្រ្តសង្គម។ល។ ក្នុងនោះ ល្ខោនដែលបានគេពេញនិយមបំផុតគឺជាល្ខោនសៀក ដោយសារល្ខោននេះមានទិសដៅរួមជាមួយទិសដៅរបស់ពិភពលោក គឺតាមលំនាំពហុវិស័យ ពហុប៉ូល ប្រជាប្រិយ ទំនើប និងក្រោយទំនើប។ល។ សៀកថ្មីជាច្រើនបែប ក៏បានសំដែងជាសាធារណៈដែរ ដូចជា សៀកត្លុកកំប្លែង ថ្ពិនភ្នែក ដោយប្រើភាសាវប្បធម៌ជាមួយសញ្ញា បច្ចេកទេសអេឡិកត្រូនិក។ល។ ក្រៅពីនោះ មានឈុតសំដែងថ្មីៗមួយចំនួនបានគេពេញនិយមខ្លាំងដែរ នោះគឺ សៀក “ប្អូនប្រុសនៅក្នុងព្រៃឈើ” “ការផ្សងព្រេងនៅលើកោះចោលទំនេ” “ភូមិរបស់ខ្ញុំ” និង “សូនរូបដោយបន្ទះសំពត់សូត្រ”។ ទាំងនេះបង្ហាញឲ្យដឹងថា ការគួបផ្សំរវាងកត្តាប្រជាប្រិយ និងការទទួលយកខ្លឹមសិល្បៈពីបរទេស ទើបបានទទួលស្គាល់ពិតមែន។ ចំពោះរបាំវិញ ក្រៅពីរបាំតាមបែបប្រជាប្រិយ របាំតាមប្រពៃណីអឺរ៉ុប យើងបានទទួលយក និងសិក្សាពីរបាំសំដែងកាយវិការ រួមមាន៖ របាំ Karante របស់ប្រទេសអីុតាលី របាំផ្លិត របស់ប្រទេសអេស្ប៉ាញ និងរបាំ Kalinka របស់ប្រទេសរុស្ស៊ី។ល។ បែបរបាំទាំងនេះបានសំដែងតាមរបាំគម្ពីរនិយម ដែលបានពិភពលោកគាំទ្រខ្លាំងណាស់។ ទន្ទឹមនឹងនោះ របាំតុក្តា (ក្នុងមហោស្រពរបាំតុក្តាអន្តរជាតិ ចុងឆ្នាំ២០១៥) ក៏ចាប់អារម្មណ៍ទស្សនិកជនដែរ ដោយមានការគួបផ្សំកត្តាប្រជាប្រិយជាមួយនឹងកត្តាបរទេសផង។

វៀតណាមបានទទួលយកខ្លឹមទ្រឹស្តីអក្សរសាស្ត្រពិភពលោកពីយូរណាស់មកហើយ នាបច្ចុប្បន្ន ការទទួលយកនេះកាន់តែមានភាពស៊ីជម្រៅ ហើយសម្រេចបានសមិទ្ធផលយ៉ាងសកម្ម និងច្បាស់លាស់ទៀត។ កាលពីមុនឆ្នាំ១៩៨៦ ទ្រឹស្តីតាមទិសបុរាណ បានបង្កបង្កើតសម្ព័ន្ធបញ្ញាវ័ន្តក្តាប់ជាប់ទ្រឹស្តីតន្ត្រីយ៉ាងមុតមាំ។ បណ្តាឆ្នាំថ្មីៗនេះ គ្រប់អ្នកនិពន្ធល្បីឈ្មោះសឹងតែបានលើកឈ្មោះ ដូចជា V.I.Propp, M.Bakhtin, R.Jakovson, M.Lotman, M.Foucault, R.Barthes, J.Derrida, G.Genette, S.Freud, C.G.Jung, M.Heidegger ។ល។ ជាទូទៅ បណ្តានិន្នាការរបស់អ្នកនិពន្ធទាំងអស់នេះ បានជះឥទ្ធិពលយ៉ាងជាក់លាក់ដល់ការសិក្សាស្រាវជ្រាវរបស់ប្រទេសយើង ជាក់ស្តែង គឺឥទ្ធិពលដល់និក្ខេបបទថ្នាក់បណ្ឌិត។

វិស័យវប្បធម៌វៀតណាម បានជ្រួតជ្រាបជាដាច់ខាតនូវគោលមាគ៌ាដឹកនាំរបស់បក្ស គឺ “ម្ចាស់ការបើកទូលាយកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ជាមួយបណ្តាប្រទេស  ព្រមទាំងអនុវត្តការពិពិធកម្មនូវបណ្តារបៀបវប្បធម៌ការបរទេស ហើយបញ្ជូនទំនាក់ទំនងអន្តរជាតិលើវិស័យវប្បធម៌ឲ្យបានស៊ីជម្រៅនិងប្រកបដោយប្រសិទ្ធភាពជាក់ស្តែង; ទទួលយកដោយមានការជ្រើសរើសខ្លឹមវប្បធម៌ ពិភពលោក និងជួយឲ្យវិស័យវប្បធម៌ប្រជាប្រិយមានភាពសម្បូរបែបផងដែរ” (តាមសេចក្តីសម្រេចចិត្តរបស់មជ្ឈិមបក្សលើកទី៩ នីតិកាលទី១១)។ នេះជាទិសដៅរួម តាមនិន្នាការរបស់ទស្សនវិជ្ជាវិស័យវប្បធម៌ពិភពលោកក្នុងការរក្សាអត្តសញ្ញាណជាតិផង ហើយសមស្របជាមួយរង្វង់ផ្លាស់ថ្មីយ៉ាងទន់ភ្លន់និងប្រណិតរបស់វិស័យវប្បធម៌ផង៕

បកប្រែដោយ Huyen Trang