leftcenterrightdel
លោក Hoang Binh Quan សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្ស (រូបថត៖ vnanet.vn)

អ្នកយកព័ត៌មាន៖ ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ Nguyen Phu Trong  បានបញ្ចប់ប្រកបដោយជោគជ័យ ហើយតើលោកអាចចែករំលែកពីអត្ថន័យនៃដំណើរទស្សនកិច្ចនេះបានទេ?

លោក Hoang Binh Quan: នេះជាដំណើរទស្សនកិច្ចលើកដំបូងក្នុងនាមជាអគ្គេលេខាបក្ស និងជាប្រធានរដ្ឋ របស់លោក Nguyen Phu Trong ហើយ ការជ្រើសរើសឡាវ និងកម្ពុជា ជាប្រទេសដែលមកទស្សនាដំបូងនោះគឺជាការបញ្ជាក់នូវគោលនយោបាយដោយមិនងាករេ និងយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមចំពោះទំនាក់ទំនងជាមួយឡាវ និងកម្ពុជា ដែលជាប្រទេសភូមិផងរបងជិតស្និទ្ធ ជាប្រពៃណីតាំងពីយូរលង់មកហើយ ព្រមទាំងមាន សារសំខាន់មានលក្ខណៈយុទ្ធសាស្រ្តពិសេសចំពោះវៀតណាម។ ដំណើរទស្សនកិច្ចបានប្រព្រឹត្តទៅស្របនឹងឆ្នាំគន្លឹះនៃវៀតណាម និងឡាវដែលប្រទេសទាំងពីរកំពុងអនុវត្ត នូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សរៀងៗខ្លួន និងកម្ពុជាកំពុងឈានចូលក្នុងដំណាក់កាល អភិវឌ្ឍថ្មីដោយរដ្ឋសភា និងរាជរដ្ឋាភិបាលអាណត្តិថ្មីទើបតែបានបង្កើតឡើង។ ជាពិសេសគឺស្របនឹងពេលដែលវៀតណាម និងកម្ពុជានាពេលថ្មីនេះ  បានរៀបចំនូវរាល់សកម្មភាពដើម្បីអបអរខួបលើកទី៤០  នៃជ័យជំនះលើរបបប៉ុល ពត និង អៀង សារី។ ហេតុដូច្នេះដំណើរទស្សនកិច្ចនេះមានសារសំខាន់យ៉ាងសំខាន់ និងជាក់ស្តែងក្នុងការរឹតបន្តឹងចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យវាង វៀតណាម ជាមួយឡាវ និងជាមួយកម្ពុជា។

អ្នកយកព័ត៌មាន៖ ដោយមានអត្ថន័យដ៏ធំធេងដូចនេះ តើដំណើរទស្សនកិច្ចនេះសម្រេចបានលទ្ធផលសំខាន់ៗអ្វីៗខ្លះ?

លោក Hoang Binh Quan៖ ដំណើរទស្សនកិច្ចទៅកាន់ប្រទេសទាំងពីរនៃអគ្គលេខាបក្ស និងជាប្រធានរដ្ឋ បានទទួលជោគជ័យយ៉ាងខ្លាំងដោយទទួលបាននូវលទ្ធផលសំខាន់ៗជាច្រើន។

ទីមួយ ដំណើរទស្សនកិច្ចនេះបានអះអាងនូវការឲ្យតម្លៃខ្ពស់ និងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងបី ក្នុងការពង្រឹង និងពង្រីកការជឿទុកចិត្តនយោបាយពិសេស  និងរំចំណែកពូនជ្រំសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមជាមួយឡាវ និងវៀតណាម ជាមួយកម្ពុជា ឲ្យកាន់តែស្អិតល្មួត ជិតស្និទ្ធស៊ីជម្រៅ។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានអះអាងថា តែងតែចាត់ទុកទំនាក់ទំនងជាមួយវៀតណាមជាទំនាក់ទំនងពិសេស ជាទំនាក់ទំនងត្រូវបានកសាងឡើង ដោយការលះបង់សាច់ស្រស់ ឈាមស្រស់ របស់យុទ្ធជន និងប្រជាជននៃប្រទេសទាំង៣ ព្រមទាំងបានសង្កត់ធ្ងន់ថា នេះជាទ្រព្យសម្បត្តិរួម ដែលមិនអាច់កាត់ថ្លៃបានឡើយ ហើយប្រទេសទាំង៣ត្រូវតែរក្សា ពង្រីកដល់ជំនាន់ក្រោយៗ។ ការយល់ឃើញជាទូទៅនេះនៃថ្នាក់ដឹកនាំជាន់ខ្ពស់ ប្រទេសទាំងបីនេះគឺជាមូលដ្ឋាន និងជាគ្រឹះដ៏រឹងមាំដើម្បីដឹកនាំ និងសម្របសម្រួលឲ្យទំនាក់ទំនងរវាង វៀតណាមនិងឡាវ វៀតណាមនិងកម្ពុជាដើម្បីអភិវឌ្ឍឲ្យបានទូលំទូលាយ ជាក់ស្តែង និងស៊ីជម្រៅ។

ទីពីរក្នុងសេចក្តីថ្លែងការណ៍រួមរៀងៗជាមួយប្រទេសឡាវ និងកម្ពុជា បានឆ្លុះបញ្ជាំងពីចក្ខុវិស័យជា យុទ្ធសាស្ត្ររយៈពេលវែង និងការប្តេជ្ញាខ្ពស់ដើម្បី ធ្វើឲ្យទំនាក់ទំនងវៀតណាម - ឡាវ និងវៀតណាម - កម្ពុជាឲ្យឈានចូលក្នុងដំណាក់កាលរីកចម្រើនប្រកបដោយរស់រវើក ជាក់ស្តែង និងប្រសិទ្ធភាព។ ជាមួយប្រទេសឡាវមេដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានព្រមព្រៀងគ្នាជំរុញកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ស្មារតីឯករាជ្យ ស្វ័យភាព និងឆន្ទៈខ្លួនជាទីពឹងខ្លួនដោយលើកកម្ពស់ឧត្តមភាព និងសមត្ថភាពរបស់ប្រទេសនិមួយៗដោយឈរលើគោលការណ៍សមភាព និងផលប្រយោជន៍ ទៅវិញទៅមកស្របតាមចរិតនៃទំនាក់ទំនងពិសេសនិងមិត្តភាពដ៏ល្អរវាងវៀតណាមនិងឡាវ។ ចំពោះប្រទេសកម្ពុជាមេដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានព្រមព្រៀងគ្នាបន្តពង្រឹង និងពង្រីកការ ផ្សាភ្ជាប់ និងការជឿទុកចិត្តខាងនយោបាយរវាងប្រទេសទាំងពីរតាមរយៈការជួបប្រជុំយ៉ាងទៀងទាត់ក្រោមទម្រង់ផ្សេងៗគ្នា។  សំរបសំរួល និងលើកកម្ពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

មេដឹកនាំទាំងពីរយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញការតភ្ជាប់រវាងខឿនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ដោយឈរលើគោលការណ៍បំពេញបន្ថែម ជួយសម្របសម្រួលបង្កលក្ខណៈងាយស្រួលដល់គ្នាទៅវិញទៅមក។ ភាគីទាំងពីរ  បានអះអាងបញ្ជាក់ថា នឹងបន្តយកចិត្តទុកដាក់ និងសហការយ៉ាងជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាពក្នុងវិស័យការពារជាតិ និងសន្តិសុខដោយចាត់ទុកថានេះជាសសរស្តម្ភដ៏សំខាន់ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី។ អគ្គលេខាធិការប្រធានាធិបតីនិងមេដឹកនាំកម្ពុជាបានផ្លាស់ប្តូរដោយត្រង់ទៅលើបញ្ហាជាច្រើនរួមមានបញ្ហាព្រំដែន និងបញ្ហាប្រជាជនកម្ពុជាដើមកំណើតវៀតណាម។

ទី៣ អគ្គលេខាបក្ស ប្រធានរដ្ឋ និងថ្នាក់ដឹកនាំជាន់ខ្ពស់ឡាវ និងកម្ពុជាបានពិភាក្សាលើរាល់បញ្ហា និងគាំទ្រគ្នាទាំងក្នុងបញ្ហាអន្តរជាតិ និងទាំងក្នុងតំបន់ និងវេទិកាពហុភាគីនានា។ មេដឹកនាំទាំងអស់បានសង្កត់ធ្ងន់នូវសារសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនៅសមុទ្រខាងកើត គាំទ្រតួនាទី និងគោលការណ៍របស់អាស៊ាន។ ឯកភាពនឹងគ្នាជំរុញការដោះស្រាយរាល់វិវាទទាំងនៅលើសមុទ្រខាងកើតដោយសន្តិវិធីឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ។ 

អ្នកយកព័ត៌មាន៖ ដោយមានលទ្ធផលនៃដំណើរទស្សនកិច្ចនេះ តើលោកវាយតំលៃអំពីទស្សនវិស័យនៃទំនាក់ទំនងវៀតណាម - ឡាវ និងវៀតណាម - កម្ពុជាយ៉ាងដូចម្តេច?

លោក Hoang Binh Quan៖ ទំនាក់ទំនងរបស់យើងជាមួយប្រទេសឡាវ និងកម្ពុជាមានគុណសម្បត្តិជាច្រើននោះគឺជា ការជឿទុកចិត្តនយោបាយខ្ពស់ មនោសញ្ចេតនានៃប្រជាជនក្នុងប្រវត្តិសាស្រ្ត។ ភាគីនានាចែករំលែកនូវអត្ថប្រយោជន៍ និងរាល់លក្ខណៈស្រដៀងគ្នា។ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសឡាវ និងកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយវៀតណាម។ ទាំងអស់នេះគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ និងយូរអង្វែងដើម្បីលើកកម្ពស់ និងពង្រីករាល់វិស័យសម្រាប់កិច្ចសហប្រតិបត្តិការ។

ម៉្យាងទៀតដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋលើកនេះបាននាំមកនូវការយល់ស្របមានលក្ខណៈយុទ្ធសាស្ត្រសំខាន់ៗជាច្រើន កំណត់បានទិសដៅយូរអង្វែងសម្រាប់ទំនាក់ទំនងរបស់វៀតណាម ជាមួយប្រទេសទាំងពីរក្នុងដំណាក់កាលថ្មី។

ភាពងាយស្រួលទាំងនេះរួមជាមួយនឹងរាល់លទ្ធផលដ៏សំខាន់ និងពេញលេញដែលសម្រេចបានក្នុងកំឡុងពេលទស្សនកិច្ចនេះនឹងផ្តល់នូវមូលដ្ឋានដ៏រឹងមាំជួយជំរុញចំណងមិត្តភាព សាមគ្គីភាពជាមួយប្រទេសឡាវ និងកម្ពុជាឲ្យស្ថិតស្ថេរប្រកបដោយចីរភាព៕

បកប្រែដោយ Minh Trung