ក៏ប៉ុន្តែ ដោយនៅមានចរិតល្មោភសង្គ្រាម មិនព្រមលះបង់គំនិតប៉ុនប៉ងធ្វើការឈ្លានពានឡើយ ហេតុនោះបានជាពួកចក្រពត្តិអាមេរិក និងអានុភាពអមិត្តនានាបានបង្កើនការហ៊ុមព័ទ្ធ និងបំផ្លិចបំផ្លាញក្នុងគោលបំណងចង់ឲ្យប្រទេសឥណ្ឌូចិនទាំងបីនិយាយរួម និងប្រទេស វៀតណាមនិយាយដោយឡែកត្រូវរងការធ្លាក់ខ្សោយទៅ និងអោនក្បាលចំពោះពួកវា។  ដោយសារតែមានការចងទំនាក់ទំនងជិតស្និទ្ធទៅនឹងពួកចក្រពត្តិអាមេរិក ថែមទាំងត្រូវបានអានុភាពអមិត្តញុះញង់ សូកប៉ាន់ ផ្តល់ជំនួយយោធា ពួក ប៉ុល ពត និង អៀង សារី បាន ប្រកាសដោយឥតលាក់លៀមថា វៀតណាមជាសត្រូវតពូជរបស់ខ្លួនឯង។ នៅខែឧសភា ឆ្នាំ១៩៧៥ ទន្ទឹមនឹងការអនុវត្តគោលនយោបាយប្រល័យពូជសាសន៍ចំពោះប្រជាជនកម្ពុជានោះ ពួក ប៉ុល ពត ក៏បានបញ្ជាឲ្យកងទ័ពធ្វើការទន្ទ្រានកោះមួយចំនួននៅដែនសមុទ្រភាគនិរតីរបស់វៀតណាម រំលោភព្រំដែននៅច្រើនកន្លែងនៅខេត្ត Ha Tien រហូតដល់ខេត្ត Tay Ninh។ ពួកវាធ្វើការវាយលុកចូលជ្រៅបណ្តាខេត្ត Gia Lai, Kon Tum និង Dac Lak របស់ប្រទេសវៀតណាមទៀតផង។ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៧ ពួក ប៉ុល ពត និង អៀង សារី បានចាប់ផ្តើមបើកការសង្គ្រាមឈ្លានពានព្រំដែនភាគនិរតីវៀតណាម ធ្វើឱ្យវៀតណាមរងការបាត់បង់ទាំងមនុស្ស ទាំងទ្រព្យសម្បត្តិយ៉ាងធ្ងន់...

leftcenterrightdel
រូបថតឯកសារ 

 

ប្រឈមមុខនឹងស្ថានការណ៍បែបនោះ នាថ្ងៃទី២៧ ខែមករា ឆ្នាំ១៩៧៨ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិមបានរាយការណ៍ជូនការិយាល័យនយោបាយបានជ្រាបអំពីបញ្ហាព្រំដែនភាគីនិរតីប្រទេស និងបានលើកឡើងពីចរិតប្រតិកម្ម និងក្បថនឹងបដិវត្តន៍របស់ពួក ប៉ុល ពត និង អៀង សារី ហើយបានកំណត់ថា៖ ដរាបណាមេដឹកនាំពួកប្រតិកម្មកម្ពុជាដែលដឹកនាំដោយបក្ខពួក ប៉ុល ពត នោះមិនត្រូវ ប្រជាពលរដ្ឋកម្ពុជាផ្តួលរំលំទេ គឺបញ្ហាព្រំដែនមិនត្រូវបានដោះស្រាយឲ្យបានដាច់ស្រេចនៅឡើយ។ ការិយាល័យនយោបាយបានឯកភាព និងដាក់ចេញនូវគោលនយោបាយគឺត្រូវតែដោះស្រាយឱ្យបានឆាប់បំផុតនូវសង្គ្រាមការពារជាតិនៅព្រំដែនភាគនិរតី ពីព្រោះថាបើសិនជាកាន់តែពន្យារពេលនឹងនាំឲ្យស្ថានការណ៍កាន់តែមានភាពស្មុគស្មាញឡើង ... នាថ្ងៃទី៦ និង៧ ខែធ្នូ ឆ្នាំ ១៩៧៨  ការិយាល័យនយោបាយ និងគណៈកម្មាធិការបក្សយោធាមជ្ឈិមបានអនុម័តជាលើកចុងក្រោយនូវផែនការវាយតបវិញ និងវាយលុកដើម្បីរំដោះកម្ពុជាពេញទី។

នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩៧៨  វៀតណាមបានប្តេជ្ញាចិត្ត ឆ្លើយតបយ៉ាងរឹងមាំទៅនឹងការដែល ប៉ុល ពត បញ្ជាឲ្យកងពលធំចំនួន១៩ក្នុងចំណោមកងពលធំស្រួចទាំង២៣ ត្រៀមខ្លួនដើម្បីធ្វើការវាយលុកចូលជ្រៅដែនដីរបស់វៀតណាម ភ្លាមៗនោះវៀតណាមបានចាត់កម្លាំងឲ្យវាយតបវិញ ហើយបន្ទាប់មកបានវាយលុកទៅលើទូទាំងខ្សែព្រំដែនអនុវត្តតាមការប្តេជ្ញាយុទ្ធសាស្រ្តដែលបានកំណត់។ វៀតណាមប្រើកងកំលាំងដ៏ខ្លាំងក្លា ដោយមានគ្រប់ប្រភេទកងទ័ព  រួមទាំងកងពលធំចំនួន១៨ នៃយោធភូមិភាគចំនួន៣ (៥, ៧, ៩) និងអង្គទ័ពចំនួន ៣ (២ ៣ ៤) និងរថក្រោះ រថពាសដែក ៦០០ គ្រឿង យន្តហោះចំនួន ១៣៧ គ្រឿង  នាវាប្រយុទ្ធ និងដឹកទំនិញ ១៦០ គ្រឿង កងទ័ពចំនួនសរុបជាង ២៧០,០០០ នាក់ ព្រមទាំងបានសហការជាមួយ កងកម្លាំងយោធា និងនយោបាយរបស់មិត្ត បានវាយលុកយ៉ាងលឿន យ៉ាងខ្លាំងក្លា មិនទុកឲ្យដឹងមុនឡើយ។

នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ បានរំដោះរាជធានីភ្នំពេញ, នៅថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៧៩ បន្តរំដោះទីរួមខេត្តចុងក្រោយនៅកម្ពុជាគឺ កោះ កុង សម្រេចការវាយផ្តួលរំលំរបប ប៉ុល ពត នៅលើទូទាំងប្រទេស រំដោះប្រជាជនកម្ពុជារួចផុតពីគ្រោះប្រល័យពូជសាសន៍។ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ១៩៧៩  រដ្ឋាភិបាលវៀតណាម និងរដ្ឋាភិបាលរបស់មិត្តបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ។ ដោយសារតបតាមសំណូមពរពីមិត្ត កងទ័ពរបស់វៀតណាមបានបន្សល់ទុកមួយផ្នែកនៃកងកម្លាំងជាកងទ័ពស្ម័គ្រចិត្ត រួមទាំងជំនាញការគ្រប់វិស័យឲ្យនៅក្នុងប្រទេសកម្ពុជាដើម្បីជួយមិត្តវាយសត្រូវដើម្បីការពាររាល់សមិទ្ធផលបដិវត្តន៍ដែលទើបតែសម្រេចបាន។

ដើម្បីការផ្គត់ផ្គង់ភស្តុភារឱ្យបានទាន់ពេលវេលាតាមតម្រូវការនៃការប្រយុទ្ធនោះ ផ្នែកភស្តុភារគ្រប់ជាន់ថ្នាក់បានត្រៀមខ្លួនជាស្រេចយ៉ាងឆាប់រហ័សភ្លាមៗគ្រាពេលដែលពួកសត្រូវចាប់ផ្តើមបំពានព្រំដែន។ ចាប់ពីខែមិថុនាឆ្នាំ១៩៧៨ ដោយអនុវត្តតាមសេចក្តីសំរេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្ស ការប្តេជ្ញាចិត្តរបស់ការិយាល័យនយោបាយ គណៈកម្មាធិការបក្សយោធាមជ្ឈិម កិច្ចការខាងភស្តុភារត្រូវបានអនុវត្តជាបន្ទាន់ និងគ្រប់ជ្រុងជ្រោយ។ អគ្គស្នងការដ្ឋានភស្តុភារបានដឹកនាំខាងភស្តុភារនៃគ្រប់យោធភូមិភាគ អង្គទ័ព ឲ្យធានាភស្តុភារសម្រាប់ការប្រយុទ្ធតាមព្រំដែនផង និងត្រៀមរៀបចំយ៉ាងសកម្មសម្រាប់ការវាយប្រហារទូទៅផង។ ក្នុងពេលដូចគ្នានោះ កងទ័ពវៀតណាមក៏ពង្រឹងកងកម្លាំងពេទ្យយោធា និងកម្លាំងដឹកជញ្ជូនដើម្បីលើកកម្ពស់ការធានាភស្តុភាររបស់អង្គភាពនានាថាំមទៀត។

ទន្ទឹមនឹងនោះវៀតណាមក៏ពង្រឹងអង្គភាព និងកម្លាំងភស្តុភារទាំងអស់នៅភាគខាងត្បូងវៀតណាម។ អគ្គស្នងការដ្ឋានភស្តុភារយោធាបានរៀបចំបង្កើតនូវកងវរសេនាតូចដឹកជញ្ជូនតាមផ្លូវទឹកបន្ថែមមួយទៀត ផ្នែករថយន្តដឹកជញ្ជូនភស្តុភារផ្លូវឆ្ងាយ ស្ថានីយ៍កែច្នៃគ្រឿងសមុទ្រ២ ហើយនិងទទួលបន្ទុកនូវវរសេនាតូចរថយន្តដឹកជញ្ជូន២ទៀតពីអគ្គស្នងការដ្ឋានបច្ចេកទេស និងអគ្គស្នងការដ្ឋាន កសាងសេដ្ឋកិច្ច។ល។ អគ្គស្នងការដ្ឋានភស្ដុភារបានពង្រឹងការដឹកនាំ និងការផ្តល់ជំនួយភស្តុភារដល់បណ្តាយោធភូមិភាគ អង្គទ័ព ដើម្បីរៀបចំមូលដ្ឋាន និងក្រុមការងារបន្ថែមទៀតដើម្បីធានាខាងភស្តុភារ... រីឯភស្តុភារនៅតាមមូលដ្ឋាននីមួយៗ ផ្នែកភស្តុភារបានរៀបចំជាបន្ទាន់ការងារបុគ្គលិកនៅតាមអង្គភាពភស្តុភារនានានៅតាមខេត្ដ ស្រុក កងវរសេនាធំ កងវរសេនាតូចដែលទើបតែបានបង្កើតឡើងថ្មី។

ក្នុងភារកិច្ចធានានូវភស្តុភារដល់បណ្តាកម្លាំងប្រយុទ្ធ អគ្គស្នងការភស្តុភារបានដឹកនាំ និងផ្តល់ជំនួយខាងភស្តុភារដល់រាល់យោធភូមិភាគ អង្គទ័ព បើកការដ្ឋាននៅសមរភូមិខាងមុខដើម្បីធានាឲ្យរាល់កម្លាំងប្រយុទ្ធការពារព្រំដែន។ ក្នុងអំឡុងពេលនៃការប្រយុទ្ធ និងកំចាត់សត្រូវ កិច្ចការខាងភស្តុភារបានប្រឈមមុខនឹងការលំបាកជាច្រើន ហើយតម្រូវការភារកិច្ចក៏ខុសឆ្ងាយនឹងពេលដែលបម្រើកងទ័ពក្នុងភូមិសាស្រ្តនៃប្រទេសផងដែរ។

ត្រឹមតែក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះនៃឆ្នាំ១៩៧៧ និងដើមឆ្នាំ ១៩៧៨ ផ្នែកភស្តុភារបានឆាប់រហ័ស កសាងបានបន្ថែមនូវកងអនុសេនាតូច អនុសេនាធំមួយចំនួនដើម្បីឆ្លើយតបនឹងតម្រូវការនៃការប្រយុទ្ធចាប់ពីថ្ងៃដំបូងដែលសត្រូវរំលោភព្រំដែនរហូតដល់ពេលយើងរុញច្រានបានសត្រូវចេញពីព្រំដែន និងយើងវាយលុករំដោះកម្ពុជាទាំងស្រុងទៀតផង។

អស់រយៈពេលជាងពីរឆ្នាំ (ពីខែមេសា ឆ្នាំ១៩៧៧ ដល់ ខែមិថុនា ឆ្នាំ១៩៧៩) នៃសង្រ្គាមការពារបូរណភាពនៅតាមព្រំដែនភាគនិរតី និងជួយប្រជាជនកម្ពុជាឱ្យផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និង អៀង សារី នោះ កិច្ចការខាងភស្តុភារទទួលបាននូវលទ្ធផលដ៏ធំធេង។ ហើយផ្នែកភស្តុភារក៏បានងើបឡើងដោយឥតឈប់ឈរពុះពាររាល់ឧបសគ្គ និងការលំបាកទាំងអស់ដើម្បីបំពេញភារកិច្ចទាំងអស់ប្រកបដោយជោគជ័យ រួមចំណែកដល់ជ័យជំនះរួមនៃកងទ័ពទាំងមូល និងប្រជាជនវៀតណាម។...

កិច្ចការភស្តុភារក្នុងសង្រ្គាមការពារជាតិនៅព្រំដែនភាគនិរតីបានបន្សល់ទុកនូវមេរៀន និងបទពិសោធន៍សំខាន់ៗជាច្រើន ហើយដោយបន្តកេមរតក និងពង្រីកមេរៀនទាំងនេះក្នុងស្ថានការណ៍ថ្មីនៃបុព្វហេតុការពារជាតិ យើងបន្តយកចិត្តទុកដាក់យ៉ាងពេញទំហឹងនូវមាគ៌ាការពារជាតិ និងទស្សនទានអំពីកិច្ចការភស្តុភាររបស់បក្ស និងប្រកាន់ខ្ជាប់នូវស្ថានភាពជាក់ស្តែងពីប្រទេស តម្រូវការភារកិច្ចយោធា និងកិច្ចការការពារជាតិ។  ជាពិសេសគឺបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចដោយពង្រឹងការការពារជាតិ និងសន្តិសុខជាតិ កសាងសក្តានុពល ប្រៀបនៃផ្នែកភស្តុភារនៅនឹងកន្លែង។

ផ្នែកភស្តុភារ ត្រូវតែបន្តសិក្សា ណែនាំ និងផ្តល់យោបល់ដល់ក្រសួងការពារជាតិដើម្បីរៀបចំផែនការ និងអនុវត្តនូវការកសាងរាល់មូលដ្ឋានភស្តុភារឲ្យមានលក្ខណៈយុទ្ធសាស្ត្រ យុទ្ធនាការ និងសមស្របទៅនឹងប្រៀបនៃយុទ្ធសាស្រ្តថ្មី។ ជាពិសេសចាំបាច់អនុវត្តឲ្យបានព្រមៗគ្នានូវរាល់វិធានការ កសាងផ្នែកភស្តុភារយោធាឲ្យរឹងមាំ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការដើរតួជាស្នូល ដែលអាចបំពេញភារកិច្ចភ្លាមៗ និងក្នុងរយៈពេលវែង។

ម្យ៉ាងទៀត ផ្នែកភស្តុភារ ត្រូវតែលើកកម្ពស់ស្មារតី ម្ចាស់ការតាមពាក្សស្លោក “ឃើញមុន គិតទុកជាមុន” សកម្មក្នុងការកសាង បំពេញ បង្គ្រប់នូវបែបបទសម្រាប់ផ្នែកភស្តុភារធានាឲ្យការប្រយុទ្ធ ការបង្ការ ការប្រឆាំង និងចូលរួមក្នុងការជួយសង្គ្រោះប្រជាជនក្នុងមហន្តរាយ។  ពង្រឹងការហ្វឹកហ្វឺន ការធ្វើសមយុទ្ធ ការហ្វឹកហ្វឺនតាមផែនការ និងស្ថានភាពជាក់ស្តែងនៃសង្គ្រាមការពារជាតិ។ សំរបសំរួលជាមួយតំបន់នានាដើម្បីលើកកម្ពស់គុណភាពនៃការកសាងកម្លាំងទុកបម្រុង និងម្ចាស់ការរៀបចំឲ្យបានហ្មត់ចត់នូវរាល់កិច្ចការខាងភស្តុភារ មិនទុកឱ្យបញ្ហាកើតមានឡើងដោយមិនគិតទុកជាមុនឡើយ។ រួមចំណែកធានាឲ្យកងទ័ពសម្រេចបាននូវភារកិច្ចទាំងអស់ប្រកបដោយជោគជ័យ៕

បកប្រែដោយ Minh Trung