leftcenterrightdel
រូបឧទាហរណ៍

ដំណើរទស្សនកិច្ចលើកនេះបានធ្វើឡើងនៅក្នុងបរិបទដែលទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម - ជប៉ុន កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍដ៏ល្អប្រសើរ ជាក់ស្ដែង និង​ប្រកបដោយ​ការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងវិស័យជាច្រើនដូចជា នយោបាយ សេដ្ឋកិច្ច សន្តិសុខ ការពារជាតិ វប្បធម៌ ។ល។ ជាពិសេសបន្ទាប់ពីទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានដំឡើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយ និងស៊ីជម្រៅដើម្បីសុខសន្តិភាព និងវិបុលភាពនៅអាស៊ីនាឆ្នាំ ២០១៤។

បច្ចុប្បន្នជប៉ុនគឺជាដៃគូសេដ្ឋកិច្ចនាំមុខគេរបស់វៀតណាម ហើយជាប្រទេសក្នុងចំណោមក្រុម G7 ដំបូងបង្អស់ដែល​ទទួលស្គាល់ខឿនសេដ្ឋកិច្ចទីផ្សាររបស់វៀតណាមក្នុងឆ្នាំ២០១១។  រហូតមកទល់ពេលនេះ ជប៉ុនក៏ជាប្រទេសម្ចាស់ជំនួយ ODA ធំបំផុតរបស់វៀត​ណាម ហើយនិងជាវិនិយោគិនធំបំផុតជាប់ចំណាត់ថ្នាក់ទី២នៅវៀតណាម ព្រមទាំងជាដៃគូពាណិជ្ជកម្មធំបំផុត​ទី៤​របស់​វៀត​ណាម​(ឆ្នាំ២០១៧)

ទំហំពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរក្នុងឆ្នាំ២០១៧នោះ សម្រេចបាន ៣៣.៤ ពាន់លានដុល្លារអាមេរិក  កើនឡើង១៦.៨% បើ​ប្រៀបនឹងឆ្នាំ២០១៦។ ក្នុងនោះ ទំហំពាណិជ្ជកម្មនាំចេញរបស់វៀតណាមចូលជប៉ុនសម្រេចបាន ១៦.៨% នាំចូលពីជប៉ុនសម្រេច ១៦.៦ ពាន់លានដុល្លារអាមេរិក។

កិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មបានឈានដល់ដំណាក់កាលថ្មីមួយចាប់តាំងពីឆ្នាំ ២០១៤ ក្នុងដំណើរទស្សនកិច្ចជាផ្លូវរដ្ឋទៅកាន់ប្រទេសជប៉ុនរបស់ប្រធានរដ្ឋលោក Truong Tan Sang ។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសជប៉ុន របស់លោកអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong  (ខែកញ្ញាឆ្នាំ២០១៥) ភាគីទាំងពីរ បានចុះហត្ថលេខាលើចក្ខុវិស័យរយៈពេលមធ្យម និងរយៈពេលវែងក្នុងកិច្ចសហប្រតិបត្តិការលើវិស័ កសិកម្មរវាងវៀតណាម និងជប៉ុន ។

កិច្ចសហប្រតិបត្តិការក្នុងការទប់ទល់ទៅនឹងការប្រែប្រួលអាកាសធាតុនៅតែបន្តរីកចម្រើនយ៉ាងខ្លាំងក្លា ជាក់ស្តែងខណៈដែលប្រទេស​ជប៉ុន​បន្តផ្តល់ជំនួយ ODA ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះចំពោះគម្រោងទប់ទល់នឹងការប្រែប្រួលអាកាសធាតុរបស់វៀតណាម។

ចាប់តាំងពីឆ្នាំ១៩៩២ មកម៉្លេះ វៀតណាមបានបញ្ជូនសិក្ខាកាមជាច្រើនទៅសិក្សានៅប្រទេសជប៉ុន។ បច្ចុប្បន្ននេះ មានពលករនិង​និស្សិត​វៀតណាម​ប្រមាណ ១២,០០០ នាក់កំ​ពុងសិក្សា​ និង​​ធ្វើការ​នៅជប៉ុន។ ភាគីទាំងពីរបាន ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ស្តីពីការទទួលយកគិលានុប្បដ្ឋាយិកា និងគ្រូពេទ្យវៀតណាម (ក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងភាពជាដៃគូទ្វេភាគី EPA ក្នុងខែតុលាឆ្នាំ២០១១) ហើយ និងប្រទេសវៀតណាមបានបញ្ជូនគិលានុបដ្ឋាយិកាចំនួន ៤៧០ នាក់ ទៅជប៉ុនរួចហើយ។

កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាលរវាងប្រទេសទាំងពីរបានអភិវឌ្ឍក្រោមគ្រប់ទម្រង់។ ជប៉ុនគឺជាប្រទេសផ្តល់ជំនួយធំបំផុតលើវិស័យអប់រំ និងបណ្តុះបណ្តាលសម្រាប់ប្រទេសវៀតណាម។ ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារនៃកិច្ចសហប្រតិបត្តិការជាច្រើនក្នុងវិស័យនេះ។ ចំនួននិស្សិតវៀតណាមនៅជប៉ុនមានចំនួន ៧៥,០០០ នាក់​ គិតនាត្រឹមដើមឆ្នាំ២០១៨។ ជប៉ុនកំពុងសហប្រតិបត្តិការដើម្បីធ្វើឲ្យល្អប្រសើរឡើងនូវ​សាកលវិទ្យាល័យចំនួន ៤ របស់វៀតណាម ដើម្បីសម្រេចបាននូវស្តង់ដារ​សាក​ល​​​វិទ្យា​ល័យដែល​មានគុណភាពខ្ពស់។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានរដ្ឋលោក  Tran Dai Quang និងលោកជំទាវទៅកាន់ប្រទេសជប៉ុន គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលកត់សម្គាល់នូវទំនាក់ទំនងនៃកិច្ចហប្រតិបត្តិការមិត្តភាពវៀតណាម-ជប៉ុន ដែលបានអភិវឌ្ឍយ៉ាងសកម្មរហូតអស់រយៈពេល ៤៥ ឆ្នាំមកហើយ។

យើងជឿជាក់យ៉ាងមុតមាំថា ដំណើរទស្សនកិច្ចនេះ នឹងក្លាយជាជោគជ័យដ៏ធំធេងមួយដោយនាំមកនូវទំនាក់ទំនងរវាងប្រទេសទាំងពីរឈានឡើងកម្រិតថ្មីមួយ ជាក់ស្តែង  និងប្រកបដោយ​ប្រសិទ្ធភាពក្នុងគ្រប់វិស័យ ជាពិសេស កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការជួបប្រាស្រ័យប្រជាជន ស្របតាមផលប្រយោជន៍ របស់ភាគីទាំងពីរ បន្តពង្រឹងនូវរាល់វិស័យនៃកិច្ចសហប្រតិបត្តិការគន្លឹះកំពុងអភិវឌ្ឍយ៉ាងរលូន និងបង្កើតនូវសន្ទុះសម្រាប់គ្រប់វិស័យដែលមានសក្តានុពលនាពេលខាងមុខ៕

 

បកប្រែដោយ Minh Trung