leftcenterrightdel
សៀវភៅស “ការពារ និងលើកដម្កើងសិទ្ធិមនុស្សនៅវៀត ណាម” ជាភាសា វៀតណាម អង់គ្លេស និង បារាំង

ប្រទេសវៀតណាមធានាបានពេញលេញនូវគ្រប់សិទ្ធិមនុស្ស

នាឆ្នាំ២០០៥ ក្រសួងការបរទេសវៀតណាម បានប្រកាសផ្សាយសៀវភៅ “សមិទ្ធិផលក្នុងការការពារ និងអភិវឌ្ឍន៍សិទ្ធិមនុស្សវៀតណាម” ក្នុងនោះបានបង្ហាញពី “គំនូរ” គ្រប់ជ្រុងជ្រោយមួយដោយមានទាំងប្រព័ន្ធច្បាប់ របបនយោបាយ គោលនយោបាយ ការខិតខំប្រឹងប្រែង និងសមិទ្ធិផលរបស់រដ្ឋ វៀតណាម ក្នុងវិស័យសិទ្ធិមនុស្ស។

សៀវភៅស “សមិទ្ធិផលក្នុងការការពារ និងអភិវឌ្ឍន៍សិទ្ធិមនុស្សវៀតណាម” ចេញផ្សាយលើកនេះមានជំពូកទាំង៤ ដែលក្នុងនោះជំពូកទី១ បានលើកឡើងយ៉ាងច្បាស់លាស់អំពីទស្សនទាន គោលនយោបាយ និងច្បាប់របស់រដ្ឋវៀតណាមស្តីពីសិទ្ធិមនុស្ស ជំពូកទី ២ បាន កត់សម្គាល់ពីសមិទ្ធិផលរបស់វៀតណាមក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្សជំពូកទី ៣ បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់វៀតណាមក្នុងវិស័យធានា និងលើកកម្ពស់សិទ្ធិមនុស្សជំពូកទី៤ ទាក់ទងនឹងបញ្ហាប្រឈម និងការផ្តល់អាទិភាពរបស់វៀតណាមក្នុងការលើកកម្ពស់ និងការពាររាល់សិទ្ធិមនុស្ស។

យោងទៅតាមសៀវភៅស ក្នុងរយៈពេលកន្លងមក វៀតណាមបានខិតខំប្រឹងប្រែងដោយឥតឈប់ឈរដើម្បី កែលម្អប្រព័ន្ធច្បាប់ និងធានាឱ្យបាននូវការអនុវត្តច្បាប់ស្តីពី សិទិ្ធមនុស្សលើគ្រប់ទិដ្ឋភាព ដែលក្នុងនោះ រួមទាំងសិទ្ធិ ស្មើភាពចំពោះមុខច្បាប់ សិទ្ធិ មិនត្រូវរងការប្រកាន់ ការរើសអើង សិទ្ធិរស់នៅ សិទ្ធិបានទទួលការគោរព ភាពថ្លៃថ្នូររបស់មនុស្ស ជាដើម។ រដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ បានកំណត់ថា៖ “មនុស្សគ្រប់រូបមានសិទ្ធិស្មើភាពគ្នានៅ ចំពោះមុខច្បាប់។ គ្មាននរណាម្នាក់ត្រូវបានគេរើសអើង ក្នុងសង្គមនយោបាយ ជីវភាព សេដ្ឋកិច្ច វប្បធម៌ និងសង្គមឡើយ សៀវភៅសបានសង្កត់ធ្ងន់ដូចខាងលើ។

សៀវភៅសបានផ្តោតសំខាន់ៗទៅលើរាល់សមិទ្ធិផលរបស់ វៀតណាម ក្នុងការធានាសិទ្ធិសេរីភាពនៃការប្រកាន់ជំនឿ សាសនាសម្រាប់ប្រជាពលរដ្ឋវៀតណាម។ អាស្រ័យលើការ ប៉ាន់ស្មាន នៅវៀតណាមមានប្រជាជនចំនួនប្រមាណ ៩៥% មានជីវភាពជំនឿសាសនា ដែលក្នុងនោះមានសាសនិកជាង ២៤ លាននាក់នៃសាសនាផ្សេងៗគ្នា (ស្រូបយក ២៧% ចំនួនប្រជាជនវៀតណាមសរុប) ដែលចំណុះអង្គការសាសនា ៣៨ សាសនិកកើនឡើង ៧ លាននាក់បើធៀបនឹងឆ្នាំ ២០០៣។ លើសពីនេះទៀត សកម្មភាពអន្ដរជាតិនៃសាសនានានានៅវៀតណាមកាន់តែបានពង្រីក។ រដ្ឋក៏បានបង្កលក្ខណៈងាយស្រួលជានិច្ចសំរាប់បុគ្គល និងអង្គការសាសនាវៀតណាមដើម្បីពង្រីក និងបង្កើនការផ្លាស់ប្តូរ និងការចងទំនាក់ទំនងជាមួយសហគមន៍អន្តរជាតិផងដែរ។

យោងតាមសៀវភៅសនេះ  “ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងសម្បូរបែបនៃប្រភេទពិពិធកម្មនៃមធ្យោបាយផ្សព្វផ្សាយ សាធារណៈក្នុងរយៈពេលកន្លងមកគឺជាភស្តុតាងជាក់ស្តែងនៃសេរីភាពក្នុងការបញ្ចេញមតិ សារព័ត៌មាននៅវៀតណាម”។ គិតមកត្រឹមថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០១៤ ប្រទេសវៀតណាមមានសារព័ត៌មានចំនួន ៨៣៨ (ក្នុងនោះមានស្ថាប័នកាសែតបោះពុម្ពចំនួន១៩៩) ដោយមានផលិតផលចំនួន ១,១១១ ប្រភេទ អ្នកកាសែតជិត ១៨,០០០ នាក់ដែលទទួលបានប័ណ្ណអ្នកកាសែត និងជិត ៥,០០០ នាក់ប្រកបរបរកាសែត តែមិនទាន់មានលក្ខណសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានប័ណ្ណអ្នកកាសែតឡើយ។

លើសពីនេះទៅទៀត វៀតណាមនៅតែរក្សានូវកំណើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាព ធ្វើការកែលំអជីវភាពឲ្យកាន់តែល្អប្រសើរឡើងដោយមិនឈប់ឈរ  ការកាត់បន្ថយភាពក្រីក្រ យ៉ាងសកម្មការលើកកម្ពស់សមភាពសង្គមរួមចំណែកធានានូវសិទ្ធិទទួលបានផលប្រយោជន៍ពីរាល់សិទ្ធិសេដ្ឋកិច្ច សង្គមក៏ដូចជាការអនុវត្តសិទ្ធិមនុស្សក្នុងវិស័យជាច្រើនផ្សេងៗទៀត។

ការផ្តល់អាទិភាពទាំង ៧ ដើម្បីធានាសិទ្ធិមនុស្សនៅពេលខាងមុខ

យោងទៅតាមសៀវភៅស សមិទ្ធិផលទាំងអស់ក្នុងការធានា និងជំរុញរាល់សិទ្ធិមនុស្សក្នុងរយៈពេលថ្មីៗនេះបានបញ្ជាក់នូវរាល់ការខិតខំប្រឹងប្រែងឥតឈប់ឈររបស់រដ្ឋ វៀតណាម ក្នុងដំណើរការបង្កើតប្រទេសនីតិរដ្ឋសង្គមនិយម ជាមួយការដែលចាត់ទុកមនុស្សជាគោលដៅ ជាស្នូល ជានិងជាកម្លាំងចលករក្នុងរាល់គោលនយោបាយអភិវឌ្ឍប្រទេសជាតិ។ កិច្ចប្រឹងប្រែងទាំងនេះត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ និងវាយតំលៃខ្ពស់។ ទោះជាយ៉ាងណាក៏ដោយ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍមួយវៀតណាមនៅតែប្រឈមនឹងការលំបាក និងបញ្ហាប្រឈមជាច្រើន។

ដូច្នេះក្នុងរយៈពេលខាងមុខវៀតណាមនឹងផ្តោតលើការដោះស្រាយបញ្ហាប្រឈមនៃសិទ្ធិមនុស្សដោយផ្តោតលើការផ្តល់អាទិភាពទាំង ៧  ដូចតទៅ៖ ការបន្តពង្រឹងប្រព័ន្ធច្បាប់លើ គោលការណ៍ស្តីពីការលើកកម្ពស់កត្តាមនុស្ស ការធានាការអនុវត្តឱ្យបានល្អប្រសើរជាងនេះទៅទៀតនូវរាល់សិទិ្ធ និងសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ការធានាថា ប្រព័ន្ធច្បាប់ជាតិមានការចុះសម្រុងគ្នា និងស្របតាមស្តង់ដារអន្តរជាតិ,  ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដើម្បីលើកកម្ពស់លក្ខណៈ  និងធនធានសម្រាប់ការលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រលើកកម្ពស់គុណភាពនៃជីវភាពទាំងអំពីសម្ភារៈ និងស្មារតីសម្រាប់ប្រជាជន, ការលើកកម្ពស់លទ្ធភាពបាន ទទួលបណ្តាទំរង់បំរើសុខុមាលភាព, ការកែលម្អគុណភាពនៃ វិស័យអប់រំសម្រាប់ការអភិវឌ្ឍធនធានមនុស្សរួមចំណែកលើកកម្ពស់ចំណេះដឹងរបស់ប្រជាជន និងសមត្ថភាពរបស់រាល់ ស្ថាប័នអនុវត្តច្បាប់ក្នុងបញ្ហានេះ, ការជំរុញឲ្យមានសមភាព យ៉ែនឌ័រ, ចាត់ទុកថា នេះជាកត្តាសំខាន់ៗដើម្បីកសាងប្រភព ធនធានមនុស្សដ៏រឹងមាំក៏ដូចជាលើកកម្ពស់គុណភាពជីវភាពរស់នៅសម្រាប់បុគ្គលនីមួយៗ គ្រួសារនីមួយៗ និងសង្គម ទាំងមូល, ការថែទាំសុខភាពសហគមន៍ឆ្ពោះទៅកាន់សង្គម មួយដែលមានសុខភាពល្អ និងបានប្រើប្រាស់នូវរាល់ សេវាកម្មថែទាំសុខភាពទាំងកាយ និងផ្លូវចិត្តអោយបាន គ្រប់គ្រាន់, ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយ រាល់ប្រទេស អង្គការជំនាញក្នុងតំបន់ និងសកលលោក ដែលទាក់ទិននឹងសិទ្ធិមនុស្ស៕ 

បកប្រែដោយ Minh Trung